loader

វិភាគ៖ តើដូណាល់ត្រាំ​យកចិត្តពូទីនមុនធ្វើសង្គ្រាមវាយប្រហារកូរ៉េខាងជើងមែនឬ? (មានវីឌីអូ)

លោកដូណាល់ត្រាំ និងលោក វ្លាឌឺមៀពូទីន ជួបគ្នាតាមទូរស័ព្ទរយៈពេលជាង ១០ នាទី មើលឃើញថា លោកត្រាំ ដែលលើកទូរស័ព្ទនិយាយទៅកាន់លោកពូទីន មុន​ គឺមេដឹកនាំអាមេរិក រូបនេះហាក់ដូចជាលួងលោម មេដឹកនាំ រុស្សី ឲ្យនៅជាមួយខ្លួន​ដើម្បីទុកឲ្យកូរ៉េខាងជើងក្លាយជារដ្ឋឯកោ ហើយងាយស្រួលអាមេរិក ចាត់ការលើប្រទេស កុម្មុយនីស្តមួយនេះ។

កិច្ចសន្ទនាគ្នានេះ ត្រូវបានសេត វិមាន និង វិមានក្រឹមឡាំង អះអាងថា មេដឹកនាំ​ទាំង២ បានយល់ចិត្តគ្នាជាច្រើន ចំពោះ ប្រទេសកូរ៉េខាងជើងដែលចាត់ទុកថាជារដ្ឋបង្កឲ្យពិភពលោកជួបគ្រោះមហន្តរាយដោយសារតែ សង្គ្រាមនុយក្លេអ៊ែរ​។

តើដូណាល់ត្រាំ​យកចិត្តពូទីនមុនធ្វើសង្គ្រាមវាយប្រហារកូរ៉េខាងជើងមែនឬ?

លោក សេរីវឌ្ឍនៈ ធ្វើអត្ថាធិប្បាយរឿងនេះ៖

នៅពេលប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនចាវអ៊ីន ជួបចរចារជាមួយសមភាគីចិន ស៊ីជីងភីង នៅទីក្រុងប៉េកាំង ដែលអ្នកសង្កេតការណ៍មើលឃើញថា មេដឹកនាំកូរ៉េខាងត្បូង​ ផ្តើមបញ្ចុះបញ្ចូលចិនឲ្យលែងគាំទ្រកូរ៉េខាងជើង ធ្វើយ៉ាងណាឲ្យក្រុងព្យុងយ៉ាងកាន់តែឯកោនោះ ស្របពេលនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ បានសន្ទនាជាមួយសមភាគីរុស្សី វ្លាឌឺមៀ ពូទីន។

កិច្ចសន្ទនារវាងលោកត្រាំនិងពូទីន

កិច្ចសន្ទនា រយៈពេលជាង ១០ នាទី កាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ ធ្នូ ត្រូវបានអ្នកនាំពាក្យសេតវិមាន ប្រាប់អ្នកសារព័ត៌ថា មេដឹកនាំទាំង ២ បានយល់ចិត្តគ្នាយ៉ាងខ្លាំង ជុំវិញវិបត្តិនុយក្លេអ៊េរ របស់កូរ៉េខាងជើង។

អ្នកនាំពាក្យសេតវិមាន បានឲ្យដឹងទៀតថាលោកត្រាំបានសរសើរ​ លោក ពូទីនជាខ្លាំងដែលបានជួយ គាបសង្កត់ក្រុងព្យុងយ៉ាង ចំពោះអ្វីដែលក្រុងវ៉ាស៊ីនតោនហៅថា របបឯកោមួយនេះ នឹង កាន់តែឯកោថែមទៀតបើរុស្សី លែងគាំទ្រនោះ។

ក្នុងកិច្ចសន្ទនានេះ លោកត្រាំ នឹង បន្តសរសើរ លោកពូទីន ទៀតពីការអត់ធ្មត់មួយចំនួនទៀតរបស់រុស្សី នៅពេលដែលមានការប៉ះទង្គិចមួយចំនួនទៅលើចំណងមិត្តភាពរវាងក្រុងម៉ូស្គូ និង ក្រុងព្យុងយ៉ាង។ តាមអ្នកនាំពាក្យនៃសេតវិមាន លោក ពូទីន បានសន្យាជាមួយលោកត្រាំថា​នឹងមិនគាំទ្រ របបក្រុងព្យុងយ៉ាងទេ បើរបបនេះ មិនរត់ទៅរកតុចរចារជាបន្ទាន់អំពីកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួន។

សេតវិមាន បានទទួលស្គាល់ថា​ក្រុងម៉ូស្គូ កាន់តែយល់ចិត្ត យល់ថ្លើមក្រុងវ៉ាស៊ីនតោន ចំពោះការទប់ទល់សង្គ្រាម អាវុធនុយក្លេអ៊ែរ ដែលអាចកើតឡើងជាយថាហេតុរបស់កូរ៉េខាងជើង។

សេចក្ដីថ្លែងការណ៍របស់វិមានក្រឹមឡាំង

ទីក្រុង ក្រឹមឡាំង បានធ្វើសេចក្តីថ្លែងការណ៍អំពីកិច្ចសន្ទនាអំពី របស់លោកពូទីន និង លោកត្រាំ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោក ត្រាំ អរគុណលោកពូទីន ជាច្រើនចំពោះអី្វដែលមេដឹកនាំស្វែងយល់ចិត្តគ្នា ដើម្បីដោះស្រាយប្រទេសកូរ៉េខាងជើង ជារដ្ឋបង្កគ្រោះថ្នាក់ចំពោះពិភពលោក។

វិមានក្រឹមឡាំងបានបញ្ជាក់ទៀតថា កិច្ចសន្ទនាគ្នានេះ ផ្តល់នូវផលវិជ្ជមាន ប៉ុន្តែមិនទាន់ ស៊ីជម្រៅខ្លាំងក្លានោះទេ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងម៉ូស្គូ នៅតែទទួចសុំឲ្យទីក្រុងវ៉ាស៊ីនតោន ព្យាយាមទាញកូរ៉េខាងជើង ឲ្យមករកតុចរចាបានច្រើនបំផុត។

តែ ត្រង់នេះ សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងមិនបានប្រាប់ថា លោកត្រាំ ឯកភាពតាមលោក ពូទីន នោះទេ។

អាមេរិក និងកូរ៉េខាងត្បូងចង់ឱ្យរុស្ស៊ីនិងចិនដកខ្លួនទាំងស្រុងពីកូរ៉េខាងជើង

យ៉ាងណាក៏ដោយ កិច្ចសន្ទនាដ៏កម្ររវាងលោក ត្រាំ និង លោក ពូទីន ធ្វើឡើង នៅដំណើរគ្នា នឹង ប្រធានាធិបតីចិន ស៊ីជីងភីង ជូបជាមួយសមភាគីកូរ៉េខាងត្បូង ម៉ូន ចាវអ៊ីន។ ជំនួបកំពូលនេះ ត្រូវបានសេតវិមានចាត់ទុកថា ចិន និង កូរ៉េខាងត្បូង ពិតជាយល់អំពីគោលបំណងរបស់អាមេរិក មិនឲ្យកូរ៉េខាងជើងជារដ្ឋមានអាវុធនុយក្លេអ៊ែរ ជាដាច់ខាត។

ជំនួប មេដឹកនាំ ៤ ប្រទេសធំនេះ  ផ្តើមឲ្យមានការចោទសួរអំពី ចេតនា របស់អាមេរិក ឬ លោកត្រាំ ដែលចង់ ទាញរុស្សី ចិន កុំឲ្យ ពាក់ព័ន្ធជាមួយនឹងកូរ៉េខាងជើង បើសង្គ្រាមផ្ទុះឡើង។

ប្រមុខការទូតអាមេរិកទៅកាន់UN

តែជាមួយគ្នានេះ កិច្ចសន្ទនារវាងមេដឹកនាំរុស្សីនិងអាមេរិក ក៏ធ្វើឡើងមុនពេលដែល លោក រដ្ឋមន្រ្តីការបរទេស រ៉ិច ថេលេសិន ត្រូវទៅថ្លែងការណ៍អំពីស្ថានភាពកូរ៉េខាងជើងនិងអាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី ១៥ ធ្នូ នេះ។

វត្តមានរបស់ប្រមុខការទូតអាមេរិក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានមើលឃើញថា អាចជាលើកចុងក្រោយមុនពេលដែលអាមេរិក ធ្វើសកម្មភាពយោធា ម្តងទៀតនៅលើឧបទ្វីបកូរ៉េ ដែលគេអាចនិយាយថា ក្រុងវ៉ាស៊ីនតោន ចុងក្រោយគំរាមដាក់ក្រុងព្យុងយ៉ាងគឺមុន អាមេរិក វាយប្រហារ ដើម្បីបញ្ចប់របបមួយដែលក្រុងវ៉ាស៊ីនតោនហៅថា ធ្វើឲ្យពិភពលោកគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគបរទេស៖បើមានមូលដ្ឋានទ័ពជើកទឹកចិននៅកម្ពុជាគឺកម្ពុជាអាចជាទីតាំងនៃសង្រ្គាមត្រជាក់ថ្មី

ភ្នំពេញ៖ លោ​ក Mike Pence អនុប្រធានាធិបតីសហរដ្[...]

បទវិភាគ៖តើលោកសមរង្ស៊ី ត្រូវចូលគុកមែនទេ បើភ្នាល់ចាញ់សម្ដេចហ៊ុនសែន?

រលកកំដៅនយោបាយដ៏ភ្ញាក់ផ្អើលនិងអស់សំណើចដែលបានកំ[...]

រដ្ឋមន្ត្រីស្រីលង្កា៖ស្រីលង្កាធ្លាក់ក្នុងវិបត្តិនយោបាយជាថ្មីក្រោមឥទ្ធិពលចិនដដែល

កាលពីថ្ងៃទី ២៦តុលា ប្រធានាធិបតី Maithripala S[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត