en     km
en     km

ADB​ផ្តល់​ប្រាក់​កម្ចី​៥០​លាន​ដុល្លារ​ដើម្បី​កែ​លម្អ​សេវា​ទឹក​ស្អាត​និង​អនាម័យ​ជាយក្រុង

Share

ភ្នំពេញ​៖​ក្រុមប្រឹក្សាភិបាល​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​បាន​ផ្តល់​ប្រាក់​កម្ចី​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ពង្រីក​និង​កែ​លម្អ​សេវា​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ក្នុង​ខេត្ត​ចំនួន​៤​។​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ធនាគារ​ADB​។​

                     កុមារកម្ពុជាកំពុងសប្បាយរីករាយមានទឹកស្អាតងូត។ប្រភពរូបភាព៖ធនាគារ ADB

​សេចក្តី​ប្រកាស​ព័ត៌មាន​ ADB​ បាន​ឲ្យ​ដឹង​ថា​ ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​គ្រប់​គ្រង់​ ជំនួយ​ឥត​សំណង​១០​លាន​ដុល្លារ​ជា​មូលនិធិ​ជប៉ុន​ ពី​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ជួយ​ដល់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​ថ្មី​មួយ​នៅ​បាត់ដំបង​។​

​ធានា​គារ​ADB​ក៏​នឹង​គ្រប់គ្រង​ប្រាក់​កម្ចី​៤០​លាន​អឺ​រ៉ូ​ស្នើ​នឹង​៤៣,៥៤​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD)​រួម​នឹង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នៅ​ទីក្រុង​ចំនួន​៤​គឺ​ក្រុង​បាត់ដំបង​ កំពង់ចាម​ សៀមរាប​ និង​ក្រុងព្រះសីហនុ​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ADB​ បញ្ជាក់​ថា​៖«​ដោយសារ​សំណង់​ នៅ​កម្ពុជា​បន្ត​មាន​ល្បឿន​លឿន​គឺ​ចាំ​បាច់​​ត្រូវ​ធានា​ថា​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​និង​អនាម័យ​ប្រកបដោយ​សុវត្ថិ​ភាព​និង​អាច​ទុកចិត្ត​បាន​ដើម្បី​គាំទ្រ​ដល់​ផលិតភាព​និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ គំរោង​នេះ​គឺជា​លើកកម្ពស់​បរិស្ថាន​ទីក្រុង​របស់​ពួក​គេ​ផង​ដែរ​»​។​

​តាម​ធនាគារADB​ អត្រា​ប្រជាជន​កម្ពុជា​នៅ​ទី​ជនបទ​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ខណៈដែល​ចំនួន​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​គេ​រំពឹង​ថា​នឹង​ឈាន​ដល់​ប្រហែល​៣០​ភាគរយ​នៃ​ប្រជាជន​សរុប​ត្រឹម​ឆ្នាំ​២០៣០៕

Share

Image
Image
Image