loader

ADB​ផ្តល់​កម្ចី​​១៨០​លាន​ដុល្លារ​ក្នុង​គម្រោង​កែ​លម្អ​ផ្លូវថ្នល់​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​

ភ្នំពេញ​៖ ​លោក​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​នៃ​ការ​ផ្តល់​ឥណទាន​សម្បទាន​ប្រមាណ​១៨០​លាន​ដុល្លារ​លើ​គម្រោង​ចំនួន​បី​គឺ​ការ​កែ​លម្អ​ផ្លូវថ្នល់​ ការ​ផ្គត់ផ្គង់​ទឹក​និង​អនាម័យ​តាម​បណ្តា​ខេត្ត​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​ក្នុង​ខេត្ត​ជាប់​បឹង​ទន្លេសាប​។​

​​​​​​​​​​​​​​​​​​​​​​​​                         ក្រសួងសាធារណការនិងដឹកជញ្ជូនធ្វើផ្លូវក្រាលកៅស៊ូមួយខ្សែ។ប្រភពរូបភាព៖ក្រសួងសាធារណការ

​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩​ ខែមករា​នេះ​បាន​ឲ្យ​ដឹង​ថា​កម្ចី​ធនាគារអភិវឌ្ឍន៍អាស៊ី​ទឹកប្រាក់​៧០​លាន​ដុល្លារ​លើ​គម្រោង​កែ​លម្អ​ផ្លូវថ្នល់​ប្រវែង​១៤៧​គីឡូម៉ែត្រ​នៅ​ខេត្តព្រៃវែង​ សៀមរាប​ និង​ស្វាយ​រៀង​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ថា​ ខេត្ត​ដែល​ទទួល​ថវិកា​នេះ​ រួម​មាន​ បាត់ដំបង​ កំ​ពង​ចាម​ សៀមរាប​ និង​ក្រុងព្រះសីហនុ​ ។​ថវិកា​នេះ​ ដើម្បី​សាងសង​រោងចក្រ​សម្អាត​ទឹក​និង​សម្អាត​ទឹក​ស្អុយ​ កា​រត​ភ្ជាប់​បណ្តាញទឹក​ស្អាត​និង​ប្រព័ន្ធ​លូ​ក្នុង​ទំហំ​ទឹកប្រាក់​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​។​គម្រោង​នេះ​រដ្ឋាភិបាល​ចូលរួម​បដិភាគ​១០,៥៤​លាន​ដុល្លារ​។​

​ក្នុង​គម្រោង​ចុង​ក្រោយ​ដើម្បី​ជួយ​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​នៅ​តំបន់​ទន្លេសាប​ធនាគារ​ ADB​ បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន​៥០​លាន​ដុល្លារ​៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

មន្ត្រីរដ្ឋាភិបាលបង្ហាញវិបត្តិ ៦ ចំណុចក្នុងវិស័យស្រូវអង្ករ

ភ្នំពេញ៖ បើទោះបីជាកម្ពុជាអាចផ្គត់ផ្គង់ផលិតផលស[...]

បទវិភាគ៖ រដ្ឋាភិបាលគួរបំភាចការអភិវឌ្ឍតាមបណ្តាខេត្តបន្ថយភាពកកកុញនៅទីក្រុង

ប្រមុខរាជរដ្ឋាភិបាលក្នុងសប្តាហ៍នេះ បានបង្ហើបព[...]

ក្រសួងសេដ្ឋកិច្ចរៀបចំគោលនយោបាយបន្ថយកម្ចីបរទេសកាត់បន្ថយហានិភ័យ

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត