en     km
en     km

ស្ត្រីពិការភ្នែក​ម្នាក់ត្រួវបានកាត់ទោសមួយឆ្នាំកន្លះករណីប្រមាថស្ដេចថៃ

Share

តុលាការមួយនៃរាជាណាចក្រថៃនៅថ្ងៃព្រហស្បតិ៍ទី៤ មករា ឆ្នាំ២០១៨នេះ បានកាត់ទោស ស្ត្រីពិការភ្នែកម្នាក់អោយមានទោស​មួយឆ្នាំកន្លះ ករណី ប្រមាថព្រះមហាក្សត្រ របស់ខ្លួន។

យោងតាមច្បាប់ប្រទេសថៃ  ជនណាប្រមាថ ញាតិវង្សថៃ នឹងមានទោស​១៥ឆ្នាំឡើងទៅ។

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia ស្ត្រីពិការភ្នែករូបនេះមានឈ្មោះ  Nurhayati Masoh អាយុ ២៣ឆ្នាំ។ នាងត្រូវបានតុលាការរកំហុសឃើញ ការប្រមាថញាតិវង្សថៃលើបណ្ដាញសង្គម។

ស្ត្រីរូបនេះ ត្រូវបានចាប់ខ្លួននៅខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបានតុលាការខេត្តយ៉ាឡាភាគខាងត្បូងប្រទេស កាត់ទោស ៣ឆ្នាំ។តែត្រូវបានសាលាឧទ្ធរណ៍ កាត់បន្ថយទោស មួយឆ្នាំកន្លះ។

ចាប់តាំងពីរដ្ឋប្រហារនៅឆ្នាំ២០១៤មក  មនុស្ស ៩៤នាក់ ត្រូវបានកាត់ទោស ករណីប្រមាថញាតិវង្សថៃ។​ប្រភពៈ Reuters

Share

Image
Image
Image