en     km
en     km

មន្រ្ដីសមាគមអាដហុករង់ចាំការផ្ដល់ឱ្យមានសេរីភាពឡើងវិញតាមរយៈដំណោះស្រាយនយោបាយ

Share

​ភ្នំពេញ ​៖ ​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក​និយាយ​ថា​ពួក​គាត់​កំពុង​រង់ចាំ​ការ​ផ្ដល់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ដែល​ ថា​ សេរីភាព​របស់​ពួក​គាត់​នឹង​កើត​មាន​តាម​ រយៈ​ដំណោះស្រាយ​នយោបាយ​ រវាង​ លោក​ កឹ​ម​ សុខា​ និង​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​។

ក្រុមគ្រួសារមន្រ្តីអាដហុក និង មន្រ្តី គ.ជ.ប ទៅឃ្លាំមើលដំណើរការសម្រេចរបស់តុលាការកំពូល។រូបភាពWMC

លោក​ ឡុ​ង​ រី​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ដូចនេះ​  បន្ទាប់​ពី​ ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចុះ​ទៅ​សួរសុខទុក្ខ​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក​ ដែល​រួម​មាន​លោកស្រី​ លឹ​ម​ មុនី​ លោក​ នី​ សុខា​ លោក​ យី​ សុខ សាន្ដ លោក​ ណៃ វង់ដា និងសកម្មដីធ្លី អ្នកស្រី ទេព វន្នី​។​

​ការ​សួរសុខទុក្ខ​របស់​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​ លោក​ កឹ​ម​ សុខា​ នៅ​រសៀល​ ថ្ងៃ​ទី​១២ធ្នូ​ ឆ្នាំ​២០១៦​  ក្នុង​នោះ​មាន​ លោក​ ឡុ​ង​ រី​ ម្នាក​ផង​ដែរ​។​ 

លោក​ ឡុ​ង​ រី​ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​បន្ថែម​ដូចនេះ៖​ «ទាំងអស់​គ្នា​គាត់​ស្វាគមន៍​ក្នុង​ការ​ជជែក​គ្នា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ ហើយ​ក៏​រង់ចាំ​ រង់ចាំ​ដំណោះស្រាយ​នឹង​យ៉ាង​អន្ទះសារ​ ចឹ​ង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ សំនូមពរ​របស់​គាត់​ ក៏​ដូច​ជា​សំនូមពរ​បងប្អូន​ខ្មែរ​ទូ​ទាំង​ប្រទេស​ដែរ​ ព្រោះ​ចង់​ឃើញ​អោយ​មានការ​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​ ជា​ពិសេស​ទាក់ទង​និង​បញ្ហា​អ្នកទោស​ទាំងអស់​នេះ​ បា៎ទ»​។​

​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ទន្ទឹងរង់ចាំ​របស់​មន្ដ្រី​សមាគម​អា​ដ​ហុ​ក​នេះ​ដែរ​ លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​ឱ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ លោក​ក៏​មិន​ទាន់​ដឹង​ខ្លឹមសារ​ច្បាស់​អំពី​រឿង​នេះ​ដែរ​ ។​ប៉ុន្ដែ​លោក​គ្រាន់តែ​ដឹង​ថា​ ការ​ជួប​គ្នា​រវាង​លោក​ កឹ​ម​ សុខា​ និង​សម្ដេច​ ស​ ខេ​ង​ កន្លង​មក​អាច​នឹង​មានការ​ដោះ​លែង​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ នៅ​ចុងខែ​ធ្នូ​នេះ​។​

លោក​ សុខ​ ឥ​សាន្ដ​៖ ​«ឥលូវ​យើង​ចាំ​មើល​ទាំងអស់​គ្នា​ថា​តើ​វា​មាន​ព្រឹត្តិការណ៍​នឹង​កើតឡើង​ដូច​ដែរ​ប្រមុខ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​ពី​ថ្ងៃ​០៧​ ប្រជុំ​សភា​នឹង​គឺ​បាន​ពិភាក្សា​គ្នា​ ខ្ញុំ​ក៏​អត់​បានដឹង​ខ្លឹមសារ​នឹង​ដែរ​ គ្រាន់តែ​លឺ​ថា​ សម្ដេច​ក្រឡោ​ហោម​ ស​ ខេ​ង​ លើក​ឡើង​ថា​ អាច​នឹង​មាន​ចុងខែ​នេះ»។​

ជុំវិញ​រឿង​នេះ​ដែរ​ លោក​ ផៃ​ ស៊ី​ផា​ន​អ្នកនាំពាក្យ​ទីស្ដីការ​គ​គណៈរដ្ឋមន្ដ្រី​លើក​ឡើង​ថា​ រឿង​នេះ​ស្ថិត​នៅ​លើ​បុព្វសិទ្ធិ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ ​ ហើយ​ការ​ស្នើ​សុំ​ទៅ​បាន​ទាល់តែ​នីតិវិធីតុលាការ​ត្រូវ​បាន​បញ្ចប់​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ ៖ «​អ្វីៗ​ជា​បុព្វសិទ្ធិ​របស់​សម្ដេច​អគ្គ​សេនា​ប​នា​តី​ជោ​ហ៊ុន​ សែន​ ហើយ​លោក​ទទួល​បាន​គោ​រម្យ​ងារ​ជា​នាយក​រដ្ឋមន្ដ្រី​ ក្នុង​ការ​សើ​សុំ​ព្រះរាជ​ទោស​ពី​ព្រះមហាក្សត្រ​ នឹង​ជាល​ក្ខ័​ខណ្ឌ​ធំ​ ហើយ​ល​ក្ខ័​ខណ្ឌ​នឹង​គឺ​អាច​ធ្វើ​ទៅ​បាន​ ទាល់តែ​នីតិវិធីតុលាការ​ត្រូវ​បាន​បញ្ចប់​​»។ ​

សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​០៧​ ធ្នូ​ ឆ្នាំ​២០១៦​ នៅ​មន្ទីរ​រដ្ឋសភា​សម្ដេច​ ស​ ខេ​ង​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ ជំនួប​របស់​លោក​ជាមួយ​លោក​ កឹ​ម​ សុខា​ នឹង​សម្ដេច​ ហ៊ុន​ សែន​ គឺ​ ផ្ដោត​សំខាន់​ទៅ​លើ​ការ​ដោះ​លែង​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​។​ បើ​តាម​ប្រសាសន៍​របស់​សម្ដេច​ ស​ ខេ​ង​ នា​ពេល​នោះ​ គឺ​​ជួប​សន្ទនា​គ្នា​រវាង​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ នឹង​លោក​ កឹ​ម​ សុខា​ គឺ​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​កបួន​រូប​ រួម​នឹង​អគ្គលេខាធិការ​ង​គជ​ប​មួយ​រូប​ អាច​នឹង​ត្រូវ​ដោះ​លែង​ នៅ​ក្នុង​កំឡុង​ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ ។ ​

​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គជ​ប​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ តាំងពី​ចុងខែ​ឧសភា​ឆ្នាំ​ ២០១៦​ ដោយ​ពួក​គាត់​ត្រូវ​បាន​អង្គភាព​អំពើ​ពុក​រលួយ​ ចោទ​ពី​បទ​សូកប៉ាន់​ នាង​ខុ​មចាន់​តារា​ទី​ហៅ​ស្រី​មុំ​ ក្នុង​សំណុំរឿង​ លោក​ កឹ​ម​សុខា​ ។

​អ្នក​សង្កេតការណ៍​បាន​ចាត់​ទុក​ស្ថានការណ៍​នយោបាយ​ ដែល​ធូរស្រាល​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​ គឺជា​សញ្ញា​ល្អ​នៃ​ការ​ផ្សះផ្សា​ជាតិ​នៃ​គូ​បក្ស​ដិ​បក្ស​ រវាង​អ្នកនយោបាយ​ខ្មែរ​ឡើង​វិញ​ បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ យល់ព្រម​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​៕

Share

Image
Image
Image