loader

ប្រជាពលរដ្ឋខ្មែរឥស្លាមស្រុកបារាយណ៍ប្រារព្ធពិធីស្រាយបួស(រ៉ូយ៉ាហាជី)

កំពង់ធំ៖ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងភូមិដូនប៉ែន ឃុំបឹង ស្រុកបារាណា៍ ខេត្តកំពង់ធំ បានប្រារព្ធពិធីបុណ្យស្រាយបួស ឬហៅថា រ៉ូយ៉ាហាជី។ ក្នុងកម្មវិធីនេះអ្នករៀបចំកម្មវិធីបានចែកសាច់គោជូនប្រជាពលរដ្ឋក្នុងភូមិតាមក្រុមនីមួយៗ។

សកម្មភាពរបស់បងប្អូនខ្មែរឥស្លាមស្រុកបារាយណ៍កំពុងសម្លាប់គោដើម្បីយកសាច់ចែកជូនប្រជាពលរដ្ឋក្នុងពិធីស្រាយបួស។រូបភាព យូ កទី យុវជនស្រុកបារាយណ៍

បើតាមគណៈកម្មការអ្នករៀបចំកម្មវិធីស្រាយបួសបានឱ្យដឹងថា សាច់គោដែលត្រូវចែកជូនប្រជាពលរដ្ឋក្នុងភូមិដូនប៉ែន គឺមានចំនួន ៥​ គីឡូក្រមក្នុងមួយគ្រួសារ។ ចំណែកថវិកាទិញគោ ១០០ក្បាលចែកសាច់ជូនប្រជាពលរដ្ឋនេះ ទទួលបានថវិកាពីសប្បុរសជនរស់នៅប្រទេសម៉ាឡេស៊ី ដែលមានចំនួន ១៥០០០ដុល្លារអាមេរិក។

សត្វគោដែលត្រៀមយកទីធ្វើជាអាហារក្នុងពិធីបុណ្យស្រាយបួស។រូបភាព យូ កទី យុវជនស្រុកបារាយណ៍

តាមការឱ្យដឹងពីគណៈកម្មការបញ្ជាក់ថា ពិធីស្រាយបួស ឬរ៉ូយ៉ាហាជីនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីអ្នកប្រតិបត្តិបានតមហូបអាហារ និងទឹក រយៈពេលមួយខែ ​ចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិចវិញទើបអាចទទួលទានអាហារបាន។

ពិធីបុណ្យរ៉ូយ៉ាហាជីនេះ មានគោលបំណងឱ្យអ្នកប្រតិបត្តិបានដឹង និងពិចារណាពីភាពអត់ឃ្លានរបស់ជនក្រីក្រពេលគ្មានអាហារបរិភោគ៕

គណៈកម្មការចាត់ចែងសាច់កោជាចំណែកចែកជូនប្រជាពលរដ្ឋក្នុងក្រុមនីមួយៗ។រូបភាព យូ កទី យុវជនស្រុកបារាយណ៍
គណៈកម្មការចាត់ចែងសាច់កោជាចំណែកចែកជូនប្រជាពលរដ្ឋក្នុងក្រុមនីមួយៗ។រូបភាព យូ កទី យុវជនស្រុកបារាយណ៍

អត្ថបទខ្លីសរសេរដោយ យូ កទី យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

របរធ្វើសៃយ៉អ្នកភូមិបារាយណ៍តូចជួយរកកម្រៃសម្រាប់គ្រួសារ

ស្រុកបារាយណ៍៖ ក្រៅពីរបរស្រែចំការនិងលក់ដូរនៅពេ[...]

អាជ្ញាធរនិងពលរដ្ឋឃុំបារាយណ៍រួមគ្នាកម្ចាត់ជម្រកមូសខ្លា

កំពង់ធំ៖ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋប្រមាណ ១[...]

អន្ទាក់ចង្រិតអ្នកឃុំបារាយណ៍ជារបរបង្កើនចំណូលពេលរាត្រី

ខេត្តកំពង់ធំ៖ ខុសពីពន្លឺអំពូលចំរុះពណ៌តាមអគារខ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត