en     km
en     km

បាតុភូត ៣ ដំណាក់កាលដ៏កម្ររបស់ព្រះច័ន្ទយប់នេះ នឹងត្រូវមើលឃើញនៅកម្ពុជា

Share

ក្នុងបណ្តាញសារព័ត៌មានជាច្រើននៅលើសាកលលោក បានចុះផ្សាយស្រដៀងគ្នា អំពីបាតុភូតដ៏កម្រដែលអ្នកវិទ្យាសាស្រ្តមួយចំនួនលើកឡើងថា ផែនដីខានឃើញទិដ្ឋភាពបែបនេះជាង ១៥០ ឆ្នាំ មកហើយ។

អង្គការវិទ្យាសាស្រ្ត ណាហ្សា របស់អាមេរិកបានបង្ហាញថា ភពផែនដីជាច្រើនផ្នែកនឹងត្រូវបានមើលឃើញបាតុភូតដ៏កម្រនេះ នៅយប់ថ្ងៃពុធនេះ។មានបាតុភូតចំនួន ៣ ដែលព្រះច័ន្ទនិងបង្ហាញគឺព្រះច័ន្ទមានទំហំធំជាងមុន ២ ដង ហើយមានពណ៌ក្រហមឆេះដូចឈាម បន្ទាប់មកនៅពេលដែលឈានចូលដល់ពាក់កណ្តាលអធ្រាតព្រះច័ន្ទនឹងក្លាយជាព្រះច័ន្ទដែលពេញបូណ៌មី ហើយបែរជាពណ៌ខៀវវិញ បន្ទាប់មកក៏មានបាតុភូតច័ន្ទគ្រាសកើតឡើងនៅពេលនោះផងដែរ។

បើតាមបណ្តាញផ្សាយព័ត៌មាន BBC អ្នកវិទ្យាសាស្រ្តលើកឡើងថា គឺបណ្តាលមកពីគន្លងរបស់ព្រះច័ន្ទ និងហោះមកកៀកភពផែនដី ហើយស្រមោលរបស់ព្រះអាទិត្យដែលជះពន្លឺយប់នេះ នឹងធ្វើឲ្យក្លាយជាព្រះច័ន្ទដែលមានពណ៌ក្រហមឆេះ ភ្លឺច្បាស់ជាងមុន បន្ទាប់មកក៏កើតមានបាតុភូតព្រះច័ន្ទគ្រាស។

បាតុភូតនេះ នឹងត្រូវមើលឃើញនៅតំបន់ទ្វីបអូស្រ្តាលី និង តំបន់អាស៊ីខាងកើត ដែលមានដូចជាប្រទេស អ៊ីរ៉ាក់ អ៊ីស្រាអែល លីបី គុយវ៉ែត ជាដើម។ ចំណែកឯអាស៊ីអាគ្នេយ៍ ក៏អាចមើលឃើញដូចគ្នាប្រសិនបើលក្ខខ័ណ្ឌអាកាសធាតុអំណោយផល។ ចំណែកពលរដ្ឋកម្ពុជារស់នៅបណ្តាខេត្តភាគឦសាន្តរួមានខេត្តរតនគិរីមណ្ឌលគិរីស្ទឹងត្រែងនិងក្រចេះក៏អាចមើលឃើញបាតុភូតនេះបាន ៧០ ភាគរយផងដែរ។ ហើយប្រសិនបើលក្ខខ័ណ្ឌអាកាសធាតុអំណោយផលពលរដ្ឋកម្ពុជាដែលរស់នៅតំបន់ខាងលើអាចមើលឃើញបាតុភូតនេះរហូតដល់ ១០០ ភាគរយ៕

ប្រភព៖BBC

 

 

 

 

Share

Image
Image
Image