loader

EC ៖បក្សនយោបាយនៅថៃ១០៤ តែបក្សធំជាងគេគឺបក្សប្រជាធិបតេយ្យ របស់លោកអាប់ភី​ស៊ីត

គណៈកម្មការបោះឆ្នោតនៃប្រទេសថៃ បានប្រកាសថា បក្សនយោបាយដែលបានមក​ចុះឈ្មោះនៅក្នុងការបោះឆ្នោត ថ្ងៃ២៤មីនា មានរហូតដល់ទៅ១០៤គណបក្ស តែបក្សមាន​បេក្ខជនច្រើនជាងគេគឺមានតែគណបក្សប្រជាធិបតេយ្យ របស់ លោកអាប់ភីស៊ីតវេចាជីវ៉ា។

តាមការប្រកាសរបស់គណៈកម្មការបោះឆ្នោត បានចេញផ្សាយ កាលចុងសប្ដាហ៍​កន្លង​ទៅនេះ ហើយស្រង់មកចុះផ្សាយដោយសារព័ត៌មាន Thai The Nation គឺគណបក្សប្រជាធិប​តេយ្យ មានសមាជសកម្ម ជិត១៣ម៉ឺននាក់ ​ គណកបក្ស Tai Rak Tham មានជិត៥ម៉ឺននាក់ គណបក្សអនាគតជាង៤ម៉ឺន ៣ពាន់នាក់ គណបក្ស អំណាចមូលដ្ឋាន ជាង៣ម៉ឺននាក់ និង គណបក្ស Bhumjai Thai ជាងបីម៉ឺនដែរ។

ដោយឡែកឡគណបក្ស ភឿថៃ របស់អតីតនាយក​រដ្ឋមន្ត្រីថាក់ស៊ីន និងលោកស្រីយីងឡាក់​មានសកម្មជន ជាង២ម៉ឺននាក់ ហើយគណបក្ស Palang Pracharath  ដែលគេថាលោកឧត្តមសេនីយ​ប្រាយុទ្ធជាបេក្ខជននាយករដ្ឋន្ត្រី មានសកម្ម​ជនតិច​ជាងគេ  គឺមានតែជាង៤ពាន់នាក់​ប៉ុណ្ណោះ។

មិនទាន់មានការស្ទង់មតិ ណា ដែលបង្ហាញថាបក្សណាមួយនឹងអាចមានការគាំទ្រ ច្រើន​ជាងគេនោះនៅឡើយទេ។ តែ ភាពល្បីជាងគេ ទៅលើបេក្ខជន តំណែងនាយករដ្ឋមន្ត្រី មានបីគណបក្សប៉ុណ្ណោះ។ គណបក្សទាំងបីនេះ មានលោកអាប់ភីស៊ីត វេចាជីវ៉ា  លោក​ឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ដែលជានាយករដ្ឋមន្ត្រី ក្រោយរដ្ឋប្រហារ និង​លោក​ស្រី Khunying Sudarat Keyuraphan, មកពីគណបក្សភឿថៃ។តែគណបក្សនេះ មាន​បេក្ខជននាយករដ្ឋមន្ត្រីដល់ទៅ ៣រូប៕

ព័ត៌មានទាក់ទង

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

វៀតណាមរៀបចំទទួលលោកគីមជុងអ៊ុនមុនលោកត្រាំ

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

វៀតណាមកំពុងតែរៀបចំទទួលប្រមុខដឹកនាំកូរ៉េខាងជើង[...]

ម៉ាឡេស៊ី-ចិន បង្ហាញជំហរត្រូវគ្នាវិញទាក់ទងនឹងគម្រោងរថភ្លើងល្បឿនលឿន

ម៉ាឡេស៊ីនៅថ្ងៃអង្គារ តាមរយៈរដ្ឋមន្រ្ដីក្រសួងក[...]

ទីបំផុត ! ជប៉ុនទទួលស្គាល់មេបក្សប្រឆាំងវេណេហ្សូអេឡាជាប្រធានាធិបតីដោយទាត់ចោល លោកម៉ាឌូរ៉ូ

ជប៉ុនជាប្រទេស ប្រជាធិបតេយ្យជឿនលឿន ចុងក្រោយគេហ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត