en     km
en     km

សម្ដេចហ៊ុនសែនរំលឹកពីសន្តិភាពនៅកម្ពុជាបន្ទាប់ពីព្រមានពីការផ្ទុះសង្រ្គាមស៊ីវិលនៅវេណេហ្សូអេឡា

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាថ្មីម្ដងទៀតនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរំលឹក អំពីប្រទេសកម្ពុជាមានសន្តិភាព នៅពេលនេះដែលធ្វើឱ្យ ប្រជាពលរដ្ឋរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។

សម្តេច ហ៊ុន សែន សរសេររៀបរាប់នៅលើបណ្តាញសង្គម Facebook របស់សម្ដេច​ដែល​មាន​ខ្លឹមសារដើមដូចនេះថា៖ «ពលរដ្ឋខ្មែរទូទាំងប្រទេស រួមទាំងពុទ្ឋសាសនា, ខ្មែរឥស្លាម, ខ្មែរគ្រីស្ទសាសនា, និងខ្មែរចិន គឺយើងរស់នៅសុខសប្បាយជាមួយគ្នា ដោយគ្មានការរើសអើង ឬព្រួយបារម្ភអ្វីឡើយ។ ពេលខ្លះយើងក៏ចូលរួម នៅក្នុងពិធីបុណ្យតូចធំជាមួយគ្នាទៀតផង។ ទាំងនេះគឺដោយសារប្រទេសមានសុខសន្តិភាពជាមួយនឹងការគ្រប់គ្រងល្អ ដែលធ្វើឱ្យបរិយាកាសសង្គមទាំងមូលល្អ។ ប្រទេសមានសង្រ្គាម គឺពលរដ្ឋបាត់បង់ឱកាស ហើយគ្មានពេលវេលាបានជួបជុំក្រុមគ្រួសារប្រារព្ឋពិធីបុណ្យតូចធំអ្វីឡើយ»។

ក្នុងពីធីមួយកាលពីសប្ដាហ៍មុន   សម្ដេចហ៊ុនសែន បានធ្វើការព្យាករណ៍ថា ប្រទេសវេណេហ្សូ​អេឡា អាចទាញទំលាក់ប្រទេសទៅរកសង្រ្គាមស៊ីវិល បើក្រុមប្រឆាំងបះបោរ ប្រឆាំងលោក​នីកូឡាស់​ម៉ាឌូរ៉ូជាប្រធានាធិបតីស្របច្បាប់ ដែលសម្ដេចថាសង្រ្គាមស៊ីវិលអាចកើតមានដោយ​សារអាមេរិកគាំទ្រក្រុមគណបក្សប្រឆាំង។

ការព្យាករណ៏របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  គឺចំពេល លោកម៉ាឌូរ៉ូ ក៏បានព្រមានពីការផ្ទុះ​សង្រ្គាមស៊ីវិល ដែរ។ លោកម៉ាឌូរ៉ូនៅថ្ងៃចន្ទទី៤មករានេះ បានប្រកាសត្រៀមកងទ័ព​និងសព្វា​វុធរួច​​ហើយដើម្បីសង្រ្គាម​បើអាមេរិកនិង​ក្រុមប្រឆាំង បង្កើតភ្លើងសង្រ្គាមដើម្បីទម្លាក់​លោក​អំណាច។លោកម៉ាឌូរ៉ូពេលនេះ កំពុងរងការគាបសង្កត់ពីក្រុមប្រឆាំង​និងសហរ​ដ្ឋអាមេរិក​អោយ​លោក​ចាកចេញពីអំណា​ចអោយបានឆាប់បំផុត។

សម្ដេចហ៊ុន​សែន សម្ដែងការហួសចិត្ត ដែលសម្ដេចថា ក្រុមប្រឆាំងនៅវេណេហ្សូអេឡា​មិន​បានចូលរួម​បោះឆ្នោតផងស្រាប់តែអាមេរិកទទួល្គាល់មេដឹកនាំបក្សប្រឆាំងប្រទេសនោះ ជា​ប្រធានាធិបតី៕ ​

Share

Image
Image
Image