en     km
en     km

អាមេរិកនឹងបញ្ជូនទ័ពប្រយុទ្ធ៥ពាន់នាក់ទៅព្រំដែនកូឡំប៊ី-វេណេហ្សូអេឡា

Share

អ្នកប្រឹក្សាកំពូលរបស់លោកដូណាល់ត្រាំ ទទួលបន្ទុកសន្ទុកសន្តិសុខជាតិ លោក John Bolton បានអោយដឹងថា សហរដ្ឋអាមេរិកបានត្រៀមទ័ព៥០០០ពាន់ នាក់រួចហើយដើម្បីទៅកាន់​ប្រទេស​កូឡំប៊ី​ដែលត្រូវគេមើលឃើញថាដើម្បីចូលលុកលុយប្រទេសវេណេហ្សូអេឡា ហើយ​ឈានទៅដល់ការធ្វើរដ្ឋប្រហារបញ្ចប់របបរបស់ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ។

សហរដ្ឋអាមេរិកនិងប្រទេសច្រើនទៀតនៃទ្វីបអាមេរិកខាងត្បូង រួមនឹងសហភាពអឺរ៉ុប ​អង់គ្លេស ២៨ប្រទេសបានទាមទារឱ្យលោកម៉ាឌូរ៉ូធ្វើ​ការផ្ទេរអំណាចតាមរយៈ​ការបោះឆ្នោត​ប្រធានាធិបតីឡើងវិញខណៈប្រទេសទាំងនេះ ទទួលមេបក្សប្រឆាំងជួនហ្គាយដូ ជា​ប្រមុខ​រដ្ឋស្ដីទី។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក  John Bolton បាននិយាយថា លោកប្រធានាធិបតីត្រាំ បានបញ្ជាក់ច្បាស់ថា របៀបវារៈអាចដាក់លើតុចរចា តែអន្តរាគមន៍យោធាក៏មិនចោលដែរ។

តាមប្រភពរបស់បណ្ដាញផ្សាយព័ត៌មានCNN  មុនអាមេរិកមានផែនការ ដាក់ពង្រាយទ័ពនៅ តាមព្រំដែនកូឡំប៊ីនិងវេណេហ្សូអេឡា គឺលោក ជួនហ្គាយដូ ប្រមុខរដ្ឋស្ដីទីនៃ​ប្រទេស​វេណេ​ហ្សូអេឡា បានសន្ទនាជាមួយលោកដូណាល់ត្រាំ ទាក់ទងនឹងការស្ដារលទ្ធិ​ប្រជាធិប​តេយ្យ ឡើងវិញនៅវេណេហ្សូអេឡា ។ បើតាមប្រភពដដែលនេះ លោកត្រាំបានសរសើរ និងលើកទឹកចិត្តលោកជួនហ្គាយដូ ក្នុងការតស៊ូដើម្បីសេរីភាពពលរដ្ឋវេណេហ្សូអេឡា។ CNN  បានបញ្ជាក់ថា មិនមានតែលោកត្រាំដែលលោកជួនហា្គយដូ បាននិយាយតាមទូរស័ព្ទ ជាមួយ គឺមេដឹកនាំ ប្រទេសជាច្រើនជុំវិញវេណេហ្សូអេឡា​គឺមានដូចជាកូឡំប៊ី ប្រេស៊ីល អាហ្សង់ទីន ប៉េរ៉ូ ប៉ារ៉ាហ្គាយ ជាដើម។

យ៉ាងណាប្រភពព៏ត៌មានរបស់រដ្ឋាភិបាល លោកម៉ាឌូរ៉ូបានបានអោយដឹងថា រដ្ឋអាជ្ញា​របស់​ប្រទេសនេះបានចេញ​ដីកាចាប់ខ្លួនលោកជួនហ្គាយដូហើយកាលពីប៉ុន្មានថ្ងៃមកនេះប៉ុន្តែ មិនទាន់អនុវត្តព្រោះតែ សង្ឃឹមថា លោកជួនហ្គាយដូនឹង ទទួលស្គាល់ថាខ្លួនលោកជា​មេដឹក​នាំរដ្ឋប្រហារ៕

Share

Image
Image
Image