en     km
en     km

BFC: ស្ថានភាពវិស័យឧស្សាហកម្មរោងចក្រកម្ពុជាមានភាពរីកចម្រើនក្នុងលក្ខខណ្ឌការងារគួរឱ្យកត់សម្គាល់

Share

ភ្នំពេញ៖ របាយការណ៍លើកទី៣៥របស់ អង្គការ ចម្រុងចម្រើនរោងចក្រកម្ពុជា BFC រកឃើញថាមិនមានភាពប្រែប្រួលជាដុំកំភួនលើវិស័យវាយនភណ្ឌនេះទេ តែថា ស្ថានភាពនៃលក្ខខណ្ឌការងារគឺមានភាពប្រសើរឡើងច្រើន។ 

របាយការណ៍នេះបង្ហាញ អំពើហិង្សាពលកម្មការងារដែលមានលក្ខណៈធៀបនឹងស្ដង់ដារ ទាក់ទងទៅនឹងការជិះជាន់កម្លាំងពលកម្មបង្ខំឱ្យធ្វើការហួសកម្លាំង ពលកម្មកុមារ​ ការរើសអើង គឺមានក្នុងកម្រិតទាប និង​ បញ្ហាជាចម្បងពីមុនៗមក ដូចជាការព្រមព្រៀងរវាងនិយោជក និង និយោជិត ក្នុង ប្រាក់ឈ្នួលអប្បបរិមា ដែល អនុវត្តបានជាសកលលើវិស័យ វាយនភណ្ឌទូទាំងប្រទេស ក៏មានការជឿនលឿនបន្តិចដែរ។

របាយការណ៍ដដែលនោះបានផ្ដល់នូវទិន្នន័យជាការប៉ាន់ប្រមាណតាមរយៈការស្ទាបស្ទង់ទៅលើសង្វាក់ផលិតកម្ម នៃរោងចក្រចំនួន ៤៦៤ អំឡុងពេល ពី ខែឧសភា ២០១៧ ដល់ខែមិថុនា ២០១៨ដោយ រកឃើញថា ក្នុងចំណោមទិន្នន័យទាំងអស់នៃអំពើហិង្សាគឺមានការថយចុះ២១ករណី ពី ៨១១ នៅឆ្នាំ២០១៤ មកត្រឹម ៦៣១ប៉ុណ្ណោះ។

តាមការអង្កេតក្នុងអាណត្តិការងារ របស់ BFC គឺដើម្បីពង្រឹងនូវ ស្ដង់ការការងារ ក្នុងរោងចក្រឱ្យមានភាពប្រសើរឡើង។ ទិន្នន័យវិភាគ និង រូបថតអង្កេតរបស់ អង្គការនេះលើវិស័យការងារនៅកម្ពុជា ត្រូវបានយកទៅពិនិត្យនិង កែលម្អ ដោយ ប្រព័ន្ធគ្រប់គ្រងសុខភាព ​និង សុវត្ថិភាព វិជ្ជាជីវៈ ។

បន្ថែមពីលើនេះទៅទៀត BFC បានជម្រុញឱ្យមាននូវ សេចក្ដីផ្ដួចផ្ដើមនៃការបង្ហាញពីតម្លាភាពក្នុងវិស័យវាយនភណ្ឌនេះដែល BFC បានសម្លឹងឃើញពីឬសគល់នៃបញ្ហានៃការមិនអនុលោមតាមដំណើរការប្រក្រតី និង​ សមត្ថភាពពេញលេញរបស់និយោជិត។ បន្ថែមទៀត នោះ BFC បានសហការជាមួយរោងចក្រការងារទាំងឡាយ ក្នុង សេវាកម្ម ប្រឹក្សាយោបល់ គឺគាំទ្រ ពួកគេឱ្យមានកិច្ចប្រឹងប្រែង ដើម្បីពង្រឹងប្រព័ន្ធដំណើរការតម្លាភាពនេះទូទាំងរបស់រោងចក្រ។

យ៉ាងណា លោក អាធន់ ប្រធានសហភាពការងារកម្ពុជា បានហៅរបាយការណ៍របស់ អង្គការ ចម្រុងចម្រើនរោងចក្រកម្ពុជា BFC ថាមានភាពត្រឹមត្រូវ ច្រើន។តែលោកថា BFC បាន​ចុះ​ស្រាវជ្រាវភាគច្រើនទៅលើ រោងចក្រដែលមានស្តង់ដាការងារល្អប្រសើរហើយ។

រដ្ឋាភិបាលកម្ពុជាបានដាក់វិធានការ​ណ៍ខ្លះៗមកហើយក្នុងការធ្វើឱ្យប្រសើរឡើង លក្ខខណ្ឌការងារ ទាំងក្នុង និង ក្រៅវិស័យការងារ តួយ៉ាង បញ្ហាអនុវត្តច្បាប់ការងារ ប្រាក់ឈ្នួលអប្បបរិមារបស់កម្មករ ស្រ្ដីផ្ទៃពោះបម្រើការងារ ជាអាទិ៍។

វិធានការណ៍បន្ថែមពីនេះទៀតនោះ គឺ ការការពារ និង ទំនុកបម្រុងឧបត្ថម្ភដល់ស្រ្ដីមានផ្ទៃពោះ និង ការពិនិត្យឡើងវិញ នូវច្បាប់ទាំងលាយ ណាដែលទាក់ទងទៅនឹងផលប្រយោជន៍កម្មការ ទាំអស់ ដែលចុះកិច្ចសន្យាការងាររយៈពេលថេរ និង កិច្ចសន្យាការងារមានពេលកំណត់ ដើម្បីធានាថា កិច្ចសន្យារយៈពេលថេរ គធានានូវបៀវត្សទៀងទាត់ដល់កម្មករ។ ជារួមទិន្នន័យ នៃការព្រឹត្តិទៅរយៈពេលឆ្នាំចុងក្រោយនេះ មើលទៅឃើញថា មានភាពប្រសើរឡើងជាច្រើនស្របតាមស្ដង់ដារការងារ និង ច្បាប់ការងារកម្ពុជា។

ភាពប្រសើរឡើងរោងចក្រកម្ពុជា គឺជាគំនិតផ្ដួចផ្ដើមរបស់ អង្គការ ពលកម្មអន្ដរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​សមាគមផលិតកម្មវាយនភណ្ឌកម្មជាតិ ហៅកាត់ថា ជីម៉ាក។

គួរជម្រាបថា ពេលនេះវិស័យវាយនភណ្ឌប្រៀបបាននឹងបេះដូងនៃសេដ្ឋកិច្ចកម្ពុជា ដែលនាំចេញដល់ទៅ ៧៣ភាគរយ និង មានបង្កើតការងារដល់ប្រជាពលរដ្ឋប្រមាណជិត៨០ម៉ឺននាក់ ដេលភាគច្រើនគឺជាស្រ្ដី៕

Share

Image
Image
Image