loader

សង្រ្គាមការទូតអាមេរិក-វេណេហ្សូអេឡាធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ហើយ

សង្រ្គាមការទូត រវាងវេណេហ្សូអេឡានិងអាមេរិក បានធ្លាក់ដល់ចំណុចគ្រោះថ្នាក់ហើយ ដែលពេលនេះ សេតវិមានបានសម្រេចបណ្ដេញអ្នកការទូតវេណេហ្សូអេឡា ២នាក់ ជាការសងសឹកករណី មន្ត្រីទូតអាមេរិក២នាក់ ត្រូវបាន លោកប្រធានាធិបតី នីកូឡាស់ម៉ាឌូរ៉ូបណ្ដេញពីប្រទេសកាលពីថ្ងៃពុធទី២៣ឧសភាក្រោមបទរៀបចំផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។

អ្នកស្រីកឹម សុគន្ធី ជូនសេចក្ដីប្រែសម្រួល ៖

អ្វីដែលនាំអោយមានសង្រ្កាមការទូតនេះ គឺកើតឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បាន ចុះហត្ថលេខានីតិប្រតិបត្តិបញ្ជាអោយ ដាក់ទណ្ឌធកម្ម និងរឹបអូសទ្រព្យសម្បត្តិរបស់ ក្រុមហ៊ុន នៃប្រទេសវេណេហ្សូអេឡា ដែលពាក់ព័ន្ធ ប្រធា​នាធិបតីម៉ាឌូរ៉ូ។

តាម ក្រសូងរតនាគារអាមេរិក យ៉ាងតិចក្រុមហ៊ុន ចំនួន២០ត្រូវស្ថិតក្នុងបញ្ជីខ្មៅ ហើយក្រុមហ៊ុនចំនួន ៣ផ្សេងទៀត ប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិ ក្រោមបទចោទថា ក្រុមហ៊ុននោះពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀន។នេះ បើយោងតាម ទីភ្នាក់ងារសារព័ត៌មានReuters ដែលបានស្រង់សម្ដី អនុប្រធានាធិបតី Mike Pence ។

ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងបន្ទាប់ពី អាមេរិក មិនទទួលស្គាល់ លទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២០ឧសភា ដែលនាំអោយលោកនីកូឡាស់ម៉ាឌូរ៉ូ បានដឹកនាំប្រទេស៦ឆ្នាំបន្តទៀត។ សហរដ្ឋអាមេរិកបានព្រមានថា នឹងមានទណ្ឌកម្មធ្ងន់ធ្ងរជាងនេះ ទៀត ដូចជាការបិទកូតានាំប្រេងចូលអាមេរិក ប្រសិបើប្រទេសនេះ មិនមានការបោះឆ្នោតឡើងវិញ ដោយមានវត្តមាន បេក្ខជនបក្សប្រឆាំង ដែលនិរទេសខ្លួន។

ក្រោយពីការបោះឆ្នោតអាមេរិកបានចាត់វិធានការដូចនេះ។ លោកប្រធានាធិបតីម៉ាឌូរ៉ូ បានសងសឹកដោយការបណ្ដេញទូតអាមេរិកចេញពីប្រទេស ហើយប្រកាសថានេះជា សង្រ្កាមការទូតប្រឆាំងសង្រ្គាមពាណិជ្ជកម្មពីសំណាក់អាមេរិក។  លោកម៉ាឌូរ៉ូបាន ទទូចអោយពលរដ្ឋ របស់លោក ងើបឡើងប្រឆាំងអាមេរិក។

តែយ៉ាងណា មិនមានតែអាមេរិកទេ ដែលមានជំលោះការទូតជាមួយវេណេហ្សូអេឡាគឺប្រទេស សម្ព័ន្ធអាមេរិកឡាទីន ១៥ប្រទេសក៏ត្រៀមកាត់បន្តកម្រិតការទូចជាមួយវេណេហ្សូអេឡាដែរ។ ប្រទេសទាំងនេះ ប្រកាសថាការបោះឆ្នោតនេះមិនឆ្លើយបតបនឹងឆន្ទៈរបស់ប្រជាជនវេណេហ្សូអេឡានោះទេព្រោះប្រជាជនច្រើនលាននាក់ទៀត មិនបានចេញទៅបោះឆ្នោត។ ជាមួយគ្នានេះ សហភាពអឺរ៉ុប បានប្រកាសថា ខ្លួនកំពុងរៀបចំវិធានការសមស្របណាមួយ ប្រឆាំងលោកម៉ាឌូរ៉ូដែលពួកគេចោទថា លោកម៉ាឌូរ៉ូច្បាមយកអំណាច​តាមរយៈការបោះឆ្នោតមិនស្របច្បាប់។

តែយ៉ាងនេះក្ដី សម្រាប់ប្រទេសចិន រុស្ស៊ី តួកគីនិងអេរ៉ង់ បានអំពាវនាវសុំអោយ អាមេរិក និងប្រទេសដទៃ ទទួលស្គាល់ ការបោះឆ្នោត ដោយចាត់ទុកថា ជាឆន្ទៈរបស់ប្រជាជនវេណហ្សូអេឡា។

ក្រុមអ្នកសង្កេតការណ៍ព្រមានថា បើសង្រ្គាមការទូតកាន់តែធ្ងន់ធ្ងរ គឺជាលេសមួយនាំអោយអាមេរិកវាយបក់វេណេហ្សូអេឡា តាមលទ្ធភាពអ្វីមួយគេហៅថា អន្តរាគមន៍ដើម្បី បញ្ចប់របប វេណេហ្សូអេឡា ដែលរំលោភសិទិ្ធមនុស្ស ធ្ងន់ធ្ងរ៕

 

 

 

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រោងចក្រចំនួន៥ ទើបបង្កើតថ្មីនៅដើមខែសីហានេះផ្តល់ការងារជាង ៦ពាន់កន្លែងដល់កម្មករ

ភ្នំពេញ៖ យ៉ាងហោចណាស់រោងចក្រសហគ្រាសចំនួន៥ បានប[...]

សម្តេច ហ៊ុន សែន អំពាវនាវកុំឲ្យមានការរើសអើងអ្នកមិនទៅបោះឆ្នោត

ក្រុងភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី[...]

ខួបពីរឆ្នាំ ! ក្រុមនិយមកែមឡី រំលឹកថ្ងៃឃាតកម្ម(មានសំឡេង)

ភ្នំពេញ៖ថ្ងៃទី១០កក្កដា ឆ្នាំ២០១៨នេះ គឺជា ខួបព[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត