en     km
en     km

​ACU​ មាន​បំណង​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ច្បាប់​ ដល់​អ្នក​សារ​ព័ត៌​មាន​

Share

ភ្នំពេញ​៖​ លោក​ ឱម​ យ៉ិន​ទៀង​ ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ថ្លែង​ថា​ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​(ACU) ​មាន​បំណង​បណ្តុះ​បណ្តាល​ពី​វិស័យ​ច្បាប់​ទូទៅ​ដល់​អ្នក​សារ​ព័ត៌​មាន​គ្រប់​រូប​នៅ​កម្ពុជា ​ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ឱ្យ​បាន​កាន់​តែ​ច្បាស់​បន្ថែម​លើ​ជំនាញ​សារ​ព័ត៌​មាន​​ដែល​ពួក​គេ​មាន​ស្រាប់​។ ​នេះ​ជា​ការ​ថ្លែង​របស់​លោក​ឱម ​យ៉ិនទៀង​ នៅ​ក្នុង​កម្ម​វិ​ធី​ប្រកាស​ជ័យ​លាភី​អ្នក​សារព័ត៌​មាន​ឆ្នើម​ប្រចាំ​ឆ្នាំ ​២០១៥​ « ​រាយ​ការណ៍​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ​​»​ នា​ព្រឹក​ថ្ងៃ​ទី ​២២​ ខែ​កក្កដា​នេះ​ នៅ​ឯ​សណ្ឋា​គារ ​ហ៊ីម៉ាវ៉ារី​។​

Om Yinteang
លោក​ ឱម​ យ៉ិន​ទៀង​ ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ កំពុងផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី ២២ ខែកក្កដានេះ (រូបភាព៖ WMC- ឆេង ណាតា)

​គោល​បំណង​នៃ​ការ​បណ្តុះ​បណ្តាល​របស់​ ACU​ នេះ ​គឺ​ដើម្បី​ឱ្យ​អ្នក​សារ​ព័ត៌​មាន​នៅ​កម្ពុជា​សរសេរ ​​ឬ​រាយ​ការណ៍​ព័ត៌​មាន​អំពី​អំពើ​ពុក​រលួយ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ត្រឹម​ ត្រូវ​តា​មផ្លូវ​ច្បាប់​​មុន​នឹង​ផ្តល់​ដំណឹង​​ដល់​សាធារណជន​។ ​ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រូប​នេះ ​បាន​និយាយ​ទៀត​ថា ​ប្រសិន​អ្នក​សារ​ព័ត៌​មាន​ចង់​សរសេរ​ឬ​រាយ​ការណ៍​ពី​អំពើ​ពុក​រលួយ​ក្នុង​រូប​ភាព​ណា​មួយ​នៅ​ក្នុង​សង្គ​ម​ អ្នក​សារ​ព័ត៌​មាន​នោះ​ត្រូវ​ចេះ​វិនិច្ឆ័យ​ហេតុ​ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​ជាមូល​ដ្ឋាន ​ចៀស​វាង​ប្រើ​អារម្មណ៍​ឬ​ឆន្ទៈ​ផ្ទាល់​ខ្លួន​ក្នុង​ការ​សរសេរ​។

​លោក​សង្កត់​ធ្ងន់​ផង​ដែ​រ​ថា​៖ ​«​ ​​ការ​ស​រសេរព័​ត៌​មាន​ប្រឆាំង​អំពើ​ពុក​រលួយ​ ​អ្នក​សារ​ព័ត៌​មាន​ត្រូវ​ផ្អែ​ក​លើ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​… អស់​លោក​អ្នក​សារ​ព័ត៌​មាន​មិន​ចាំ​បាច់​ចំ​ណាយ​ពេល​ ៤ ឆ្នាំ​​ទៅ​រៀន​ប​រិញ្ញា​បត្រ​ច្បាប់​អី​នោះ​ទេ​ ខ្ញុំ​គិត​ថា​នឹង​មាន​​អ្នក​​ជំនាញ​ជួយ​ឧទេស​​នាម​ជួន​ពីរ​ថ្ងៃ​នូវ​ច្បាប់​ទូទៅ​ ទាំង​ពី​ច្បាប់​ព្រហ្ម​ទណ្ឌ​ ច្បាប់​រដ្ឋ​ប្ប​វេណី ​រហូត​ដល់​ច្បាប់​ជំនាញ​នី​មួយ​ៗ ​​»​។

​លោក​ ឱម ​យ៉ិនទៀង​ បាន​បន្ថែម​ថា​ ដំណើរ​ការ​បណ្តុះ​បណ្តាល​ពី​វិស័យ​ច្បាប់​ដល់​អ្នក​សារ​ព័ត៌​មាន​នេះ​ អាច​ប្រ​ព្រឹត្ត​ទៅ​បាន​ចាំ​បាច់​មាន​ការ​ចូល​រួម​សហ​ការ​ពី​ក្រសួង​ព័ត៌​មាន​និង​សមាគម​អ្នក​កា​សែត​កម្ពុជា​៕​

Share

Image
Image
Image