en     km
en     km

របរធ្វើសៃយ៉អ្នកភូមិបារាយណ៍តូចជួយរកកម្រៃសម្រាប់គ្រួសារ

Share

ស្រុកបារាយណ៍៖ ក្រៅពីរបរស្រែចំការនិងលក់ដូរនៅពេលថ្ងៃ អ្នកឃុំបារាយណ៍មួយចំនួនបានឆ្លៀតធ្វើការងារផ្សេងដើម្បីរកកម្រៃចិញ្ចឹមជីវិត ដែល ជាមុខរបរបន្ទាប់បន្សំមួយអាចរកប្រាក់ចំណូលបន្ថែមជួយជីវភាពគ្រួសារ។

ក្រៅពីស្រ្តីមេផ្ទះហើយ អ្នកស្រី សេង សុភក្រ្ត ជាស្រ្តី មេផ្ទះម្នាក់ដែលរស់នៅក្នុងភូមិ បារាយណ៍តូច ឃុំ បារាយណ៍ ស្រុក បារាយណ៍ ខេត្តកំពង់ធំ បានចាប់មុខរបរបន្ទាប់បន្សំក្នុងការធ្វើសៃយ៉លក់បន្តនៅលើទីផ្សា។

ជាមធ្យមក្នុងមួយថ្ងៃ អ្នកស្រីធ្វើចាប់ពី 2 គីឡូទៅ 6គីឡូ ហើយប្រាក់កំរៃដែលទទួលបាន អ្នកស្រីបានយកទៅបំពេញតំរូវការក្នុងគ្រួសារ។ អ្នកស្រីបានរៀបរាប់ថា ក្នុងមួយថ្ងៃអ្នកស្រីត្រូវងើបម៉ោង ៤ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីធ្វើសៃយ៉ និង សម្បកសៃយ៉លក់បន្តទៅកាន់ទីផ្សារ។

ការធ្វើសៃយ៉នេះ អ្នកស្រីបានរៀបរាប់ថា ស្នូលសៃយ៉គឺមានលាយជាមួយបន្លែផ្សេងៗដែលមានលក់នៅក្នុងភូមិ ដូចជា ប៉ិគក់ ការ៉ុត និង ត្រាវជាដើម ដោយអ្នកស្រីថា ត្រូវឈូសវាជាចំនិតៗ ដាក់ច្របល់ចូលគ្នា និងមូលជាមួយសម្បកសៃយ៉ផងដែរ។

អ្នកស្រីថា របរនេះ បានជួយសម្រាលបន្ទុកបានជាច្រើនក្នុងជីវភាពគ្រួសាររបស់អ្នកស្រី។

សូមបញ្ជាក់ថា សៃយ៉គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ។ សៃយ៉អាចពិសារបាននៅគ្រប់កម្មវិធី ជាពិសេសនៅក្នុងពិធីជប់លៀង ឬ ពិសារភោជនាអាហារ៕

អត្ថបទខ្លីសរសេរដោយ សេង សុភក្រិ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image