en     km
en     km

​អ្នក​តាម​ដាន​ស្ថាន​ការណ៍​សង្គម​ថា​ គណបក្ស​កាន់​អំណាច​ជា​អ្នក​ខាតបង់​ បើ​ដក​តំណែង​លោក​ កឹ​ម​ សុខា​

Share

 ក្រុមបាតុករនៅមុខផ្ទះរបស់លោកកឹម សុខា កាលពីថ្ងៃទី២៦ តុលា ២០១៥
ក្រុមប្រជាពលរដ្ឋឈរតាវ៉ានៅមុខផ្ទះរបស់លោកកឹម សុខា កាលពីថ្ងៃទី២៦ តុលា ២០១៥ ដើម្បីឲ្យលោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា

​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​លើក​ឡើង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​បាត់បង់​ប្រយោជន៍​ ច្រើន​ ជាង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រសិនបើ​គណបក្សកាន់អំណាច​ចង់​ដក​តំណែង​លោក​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​មែន​នោះ​។​

​សមាជិក​គណៈកម្មាធិការ​ទី​១​ នៃ​រដ្ឋសភា​ និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ លោកស្រី​ ឡោក​ ខេ​ង​ បាន​សន្យា​ថា​ នឹង​យកពាក្យ​បណ្ដឹង​ដែល​បាតុករ​ដាក់​ជូន​ប្រធានរដ្ឋសភា​ និង​គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ដើម្បី​ពិនិត្យ​។​  លោកស្រី​ ឡោ​ ខេ​ង​ បាន​មាន​ប្រសាសន៍​បែប​នេះ​ នៅ​ពេល​មានការ​តវ៉ា​ដក​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​ លោក​ កឹ​ម​ សុខា​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​ ២០១៥​ កន្លង​មក​។​ លោកស្រី​ថា​៖​ «​ ខ្ញុំ​នេះ​ជា​លើក​ទី​មួយ​នៅ​កម្ពុជា​ ដែល​ខ្ញុំ​បាន​ចេញ​មក​ទទួល​ពាក្យបណ្តឹង​របស់​ពលរដ្ឋ​ ៣​ ពាន់​ ទៅ​ ៤​ ពាន់​នាក់​ ដែល​ទាមទារ​ឱ្យ​ដក​លោក​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​ រដ្ឋសភា​…​ ខ្ញុំ​នឹង​យកពាក្យ​បណ្ដឹង​ដែល​បាតុករ​ដាក់​ជូន​ប្រធានរដ្ឋសភា​និង​គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ដើម្បី​ពិនិត្យ​»​។​

​ទាក់ទង​បញ្ហា​នេះ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ បាន​លើក​ឡើង​ថា​ ការ​ទាមទារ​ដក​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ តាម​រយៈ​ការ​តវ៉ា​ដាក់​ញត្តិ​នេះ​ អាច​នឹង​មិនសូវ​ទទួល​បាន​លទ្ធផល​វិជ្ជា​មាន​ប៉ុន្មាន​នោះ​ឡើយ​។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ លោក​ សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​បច្ចុប្បន្នភាព​សង្គម​ ជាមួយ​វិទ្យុ​ស្ត្រី​ថា​ លោក​ជឿជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​ដក​ដំណែង​លោក​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​រដ្ឋសភា​បាន​  បើ​គណបក្សកាន់អំណាច​ចង់​ធ្វើ​បែប​នេះ​មែន​នោះ​ ។​ ប៉ុន្តែ​លោក​ថា​ ប្រសិនបើ​គណបក្សកាន់អំណាច​ដក​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​មែន​ ច្បាស់​ណាស់​គណបក្សប្រឆាំង​ទៅ​វិញ​ទេ​ ដែល​ទទួល​បាន​ប្រជាប្រិយភាព​។​

លោកកឹម សុខា ពេលសួរសុខទុក្ខ លោក ញ៉យ ចំរើន ជាតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិនៅទីក្រុងបាងកក ប្រទេសថៃ
លោកកឹម សុខា ពេលសួរសុខទុក្ខ លោក ញ៉យ ចំរើន ជាតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិនៅទីក្រុងបាងកក ប្រទេសថៃ

លោក​បន្ត​ថា​៖​ «​ប្រសិនបើ​ពាក់ព័ន្ធ​នឹង​ការ​ដក​លោក​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ ខ្ញុំ​ជឿ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា​អាច​ធ្វើ​បាន​។​ ប៉ុន្តែ​ដាក់​សំណួរ​ទៅ​វិញ​ ប្រសិនជា​គណបក្ស​ប្រជាជន​ កម្ពុជា​ដក​លោក​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ចេញ​ តើ​ចំណេញ​អ្វី​ដល់​គណបក្ស​ប្រជាជន​ ឧ​ទារ​ហណ៍​ ជាក់ស្តែង​ បាតុកម្មហិង្សា​ មាន​វៃ​តំណាងរាស្ត្រ​អ្វី​ជាដើម​ យើង​ឃើញ​ថា​ ផល​ចំណេញ​មិន​បាន​ទៅ​គណបក្ស​ប្រជាជន​ទេ​ ក៏​ប៉ុន្តែ​អ្វី​ដែល​ចំណេញ​ គឺ​ចំណេញ​ទៅ​បក្ស​ប្រឆាំង​ឯណោះ​វិញ​ទេ​»​។​

​ចំណែក​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (COMFREL)​ មាន​ប្រសាសន៍​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​ដក​តំណែង​ លោក​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​បាន​ តាម​ការ​សម្រេចចិត្ត​ផ្នែក​នយោបាយ​របស់​គណបក្សកាន់អំណាច​ ព្រោះ​ប្រទេស​កម្ពុជា​មិន​ទាន់​មានច្បាប់​បែងចែក​ពី​អំណាច​ ថា​តើ​ តំណែង​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ ត្រូវ​តែ​ទទួល​បាន​ដោយ​គណបក្សប្រឆាំង​នោះ​ទេ​។​ ប៉ុន្តែ​លោក​ថា​ គណបក្ស​ទាំង​២​ គ្រាន់​មាន​តែ​កិច្ចព្រមព្រៀង​នយោបាយ​មួយ​ កាលពី​ថ្ងៃ​ទី​ ២៤​ កក្កដា​ ឆ្នាំ​ ២០១៤​ប៉ុណ្ណោះ​ វា​មិន​រឹង​មាំ​ដូច​ច្បាប់​ឡើយ​។​

​លោក​ថា​៖​ «​ទោះបី​យ៉ាងណា​ក៏​ដោយ​ ត្រូវ​តែ​មាន​មូលហេតុ​អ្វី​ ថា​មូលហេតុ​អ្វី​ បញ្ហា​អ្វី​ ជជែក​គ្នា​ គេ​អាច​ដក​បាន​ ប៉ុន្តែ​គ្រាន់តែ​អត់​មាន​នីតិ​វិធីដក​ វា​ពិបាក់​ណាស់​ យើង​វា​រញ៉េរញ៉ៃ​ ដក​ប្រធាន​គណ​ក​ម្មា​ការ​ ដក​អនុប្រធាន​អ្វី​ ជួនកាល​ដក​ត្រ​ណាត់​ត្រ​ណែ​ង​ ពី​ដើម​កាន់កាប់​ដោយ​គណបក្ស​ប្រជាជន​ ដាក់​ទៅ​លោក​ កឹ​ម​ សុខា​ អ​ញ្ចឹ​ង​ ដក​គេ​២​នាក់​នោះ​ គ្រាន់តែ​ជំនួស​កៅអី​ក្រឹបៗ​ អ​ញ្ចឹ​ង​ទៅ​វា​អត់​មាន​នីតិ​វិធីដក​»​។​

ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​ ប្រសិនជា​ប្រពល​រដ្ឋ​ចង់​ទាមទារ​ឲ្យ​លោក​ កឹ​ម​ សុខា​ ចុះ​ចេញពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នោះ​ គួរតែ​ស្នើ​រដ្ឋសភា​ឲ្យ​បង្កើត​គណៈកម្មការ​ប្រជាមតិ​ទូ​ទាំង​ប្រទេស​មួយ​ ដោយ​តម្លាភាព​ និង​ យុត្តិធម៌​ ហើយ​បើ​ប្រជាពលរដ្ឋ​សម្រេច​ថា​ ដក​លោក​ កឹ​ម​ សុខ​ ចេញពី​តំណែង​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ ពេល​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​អ្វី​នឹង​ប្រកែក​ឡើយ​៕​

Share

Image
Image
Image