en     km
en     km

​អ្នកវិភាគ​ថា​ CPP​ ត្រូវ​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ ចូល​មក​វិញ​បើ​ពុំនោះ​ CNRP​ ឈ្នះ​ឆ្នោត​២០១៨​មានការ​សងសឹក

Share

ភ្នំពេញ៖ ​លោក​ សម​ រ​ង្ស៊ី​ ដែល​មាន​បំណង​ចង់​វិល​ត្រឡប់​ប្រទេស​វិញ​ ទំនង​នឹង​អាច​ទៅ​រួច​ នៅ​ក្នុង​កាលៈទេសៈ​នេះ​ បើ​ លោក​សម​ រ​ង្ស៊ី​ សរសេរ​លិខិត​មក​កាន់​ ប្រមុខ​រដ្ឋាភិបាល​។​ ការ​លើក​ឡើង​របស់​អ្នកវិភាគ​ ទំនង​ផ្អែក​លើ​ស្ថានការណ៍​នយោបាយ​ នៅ​ពេល​ចុង​ក្រោយ​នេះ​ ដែល​ សម្ដេច​ ហ៊ុន​ សែន​ បាន​ សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​លើកលែងទោស​ លោក​ កឹ​ម​ សុខា​ ក្រោយ​ពី​លោក​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ រូប​នេះ​បាន​សរសេរ​លិខិត​សុំ​អន្តរាគមន៍​ពី​ នាយក​រដ្ឋមន្ត្រី​។​ ប៉ុន្តែ​អ្នកវិភាគ​ ព្រមាន​ថា​ បើ​លោក​ សម​ រ​ង្ស៊ី​ នៅ​មិន​អាច​ចូល​ប្រទេស​ តាម​រយៈ​ដំណោះស្រាយ​ នយោបាយ​ ក៏​លោក​ សម​ រ​ង្ស៊ី​ អាច​វិល​មក​វិញ​ តាម​មធ្យោបាយ​ផ្សេងៗ​ទៀត​ ដែរ​។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពេលត្រលប់ចូលប្រទេសកម្ពុជា វិញកាលពីឆ្នំា ២០១៣។
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពេលត្រលប់ចូលប្រទេសកម្ពុជា វិញកាលពីឆ្នំា ២០១៣។

យ៉ាងណា​ក៏​ដោយ​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ ចាត់​ទុក​ការ​លើក​ឡើង​ដូចនេះ​ ថា​ ខុសស្រឡះ​បើ​ធៀប​នឹង​លោក​ កឹ​ម​ សុខា​។​ អ្នកនាំពាក្យ​ថា​ លោក​ សម​ រ​ង្ស៊ី​ វិល​មក​វិញ​មាន​តែ​គុក​ទេ​ស្វាគមន៍​លោក​។​ អ្នកវិភាគ​ព្រមាន​ពី​ការ​សងសឹក​ផ្នែក​នយោបាយ​ បើ​ គណបក្ស​សង្គ្រោះ​ជាតិ​ មានឱកាស​ ដឹកនាំ​រដ្ឋាភិបាល​ នៅ​ឆ្នាំ​២០១៨​។​

​ដើម្បី​ជ្រាប​ថា​តើ​ អ្នកវិភាគ​មាន​អ្វី​សំអាង​ ហើយ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​  មាន​អ្វី​សំអាង​ដែរ​នោះ​ បានជា​ពួក​គាត់​ខ្វែងគំនិត​គ្នា​ ដូចនេះ​។​ សូម​ស្ដាប់​ការ​បកស្រាយ​ ដូច​តទៅ​៖

លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្ដរជាតិ

នៅ​ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​ជាមួយ​វិទ្យុ​ស្ត្រី​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​សិក្សា​គោលនយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្តរជាតិ​ ពិនិត្យ​ឃើញ​ហេតុផល​ មួយ​ចំនួន​ ដែល​លោក​ សម​ រ​ង្ស៊ី​ អាច​វិល​ចូល​ប្រទេស​វិញ​។​ លោក​បន្ត​ថា​ ទំនងជា​គ្មាន​ផ្លូវ​រាំង​ខ្ទប់​ លោក​ សម​ រ​ង្ស៊ី​ បានជា​រហូត​នោះ​ទេ​។​ លោក​ទទូច​ថា​ អ្នកនយោបាយ​ខ្មែរ​ គឺ​សម្ដេច​ ហ៊ុន​ សែន​ មិន​អាច​គិត​ថា​ ការ​ប្ដេជ្ញា​របស់​លោក​កន្លង​មក​មាន​ប្រសិទ្ធភាព​នោះ​ ទេ​។​ លោក​ព្រមាន​ថា​ ការ​ផ្សះផ្សា​គ្នា​គ្រាន់បើ​ ជាង​ អ្នក​ចាញ់​រត់ចោលស្រុក​។​

ស្តាប់សំឡេង លោក​ ឡុ​ង​ គឹ​ម​ឃ​ន៖

​តែ​បែប​នេះ​ក្ដី​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​សម្ដេច​នាយក​រដ្ឋមន្ត្រី​ជា​ប្រធាន​បក្ស​ បាន​និយាយ​ថា​ គ្មាន​ផ្លូវ​ណាមួយ​ បើកភ្លើង​ខៀវ​ឱ្យ​លោក​សម​ រ​ង្ស៊ី​ វិល​ចូល​ប្រទេស​បាន​ឡើយ​។​ លោក​ព្រមាន​ថា​ បើ​ចូល​មក​ត្រូវ​ចាប់ខ្លួន​ ទៅ​ឃុំ​នៅ​ពន្ធនាគារ​។​ លោក​បន្ត​ថា​ គេ​មិន​អាច​ប្រៀបធៀប​ ទោស​កំហុស​ របស់​លោក​ សម​ រ​ង្ស៊ី​ ជាមួយ​ លោក​ កឹ​ម​ សុខា​ បាន​ទេ​។​

ស្តាប់សំឡេងលោក​ សុខ​ ឥ​សាន្ត​៖

 

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា​ លោក​កំពុង​លៃលក​ពេល​ ណាមួយ​វិល​ចូល​ប្រទេស​វិញ​ដែល​លោក​ថា​យ៉ាង​ហោច​ណាស់​ មុន​ឆ្នាំ​២០១៨​។​ ការ​អះអាង​របស់​ មេ​បក្ស​ប្រឆាំង​នេះ​បាន​នាំ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​របស់​ អាជ្ញាធរ​កម្ពុជា​។​ រដ្ឋាភិបាល​ ចេញ​បំរាម​មិន​ឱ្យ​ លោក​វិល​មក​វិញ​ដាច់ខាត​ ដោយ​ព្រមាន​ថា​នឹង​ចាប់​ប​ញ្ចូ​ន​ត្រឡប់​ទៅ​វិញ​ភ្លាម​ទោះ​មក​តាម​មធ្យោបាយ​អ្វី​ក៏​ដោយ​។​

​លោក​ធ្លាប់​និរទេស​ខ្លួន​ ដូចនេះ​ ៤​ដង​មក​ហើយ​ ប៉ុន្តែ​នៅ​ទីបំផុត​ លោក​មានឱកាស​វិល​មក​វិញ​ ដោយ​តាម​រយៈ​ការ​សម្របសម្រួល​នយោបាយ​ ឬ​ក៏​ភាព​ទាល់ច្រក​ណាមួយ​របស់​រដ្ឋាភិបាល​។​ កាលពី​ឆ្នាំ​២០១៣​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ វិល​មក​វិញ​ដោយ​អ្នកគាំទ្រ​ជិត​មួយ​លាន​នាក់​ទៅ​ ទទួល​លោក​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​ តែ​លើក​នេះ​សម្ដេច​ ហ៊ុន​ សែន​ សន្យា​ មិន​សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​លើកលែងទោស​ ឱ្យ​លោក​ សម​ រ​ង្ស៊ី​ដាច់ខាត​ ហើយ​ បើ​យល់ព្រម​លុះត្រាតែ​សម្ដេច​កាត់​ដៃ​របស់​សម្ដេច​ មួយ​ច​ហៀ​ង​ចោល​ សិន​៕​
​     

 

Share

Image
Image
Image