en     km
en     km

​អេ​​ឡិក ​​៖​​ ក្រ​សួង​ការ​បរ​ទេស​​លុប​​ចោល​​ទិដ្ឋា​ការ​​របស់​ខ្ញុំ​ ​គឺ​​ពួក​​គេ​​មិន​​ចេះ​​ច្បាប់​

Share

បន្ទាប់​ពី​ក្រសួងការបរទេស​សម្រេច​លុប​ចោល​ទិដ្ឋាការ​របស់​  សកម្មជន​ការពារ​ព្រៃឈើ​នៅ​តំបន់​ អា​រ៉ែ​ង​ លោក​ Alejandro​ Gonzalez​ Davidson​ កាលពី​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​ ២០១៦​ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ ។​ លោក​ Alejandro​ Gonzalez​ Davidson​   ក៏​បាន​ ចោទសួរ​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ជា​សាធារណៈ​ ថា​តើ​ «​ សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ គិត​យ៉ាងណា​ដែរ​ចំពោះ​ទ​ង្វើ​របស់​មន្ដ្រី​ថ្នាក់​ក្រោម​ដែល​ មិន​ ចេះ​ច្បាប់​របស់​ប្រទេស​ខ្លួន​បាន​ច្រើន ?»​

Alejandro--Gonzalez--Davidson
សកម្មជន​ការពារ​ព្រៃឈើ​នៅ​តំបន់​ អា​រ៉ែ​ង​ លោក​ Alejandro​ Gonzalez​ Davidson​

​លោក​ Alejandro​ Gonzalez​ Davidson​ បាន​ចោទសួរ​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​ សម្ដេច​ ហ៊ុន​ សែន​ ពី​រឿង​ ក្រសួងការបរទេស​ សម្រេច​លុប​ចោល​ទិដ្ឋាការ​របស់​លោក​ដោយ​បាន​សាកសួរ​តាម​រយៈ​ការ​សរសេរ​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​

Alejandro​ Gonzalez​ Davidson​  ដែល​បាន​សរសេរ​រៀបរាប់​កាលពី​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​បន្ដ​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ចៅក្រម​តុលាការ​ខេត្តកោះកុង​ បាន​ចេញ​ដីការ​បង្គាប់​ឲ្យ​លោក​ ចូលខ្លួន​ទៅ​តុលាការ​ បន្ទាប់​ពី​ចោទ​រូប​គាត់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​។​ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ចៅក្រម​តុលាការខេត្ត​ ក៏​បាន​បញ្ជា​ឱ្យ​ប៉ូ​លី​ស​ស្រាវជ្រាវ​ ចាប់​ និង​នាំ​ខ្លួន​រូប​លោក​ទៅ​ដាក់គុក​ ។​លោក​អេ​ឡិក​ បន្ដ​ថា​ នៅ​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៦​ លោក​ បាន​ស្នើ​សុំ​ទិដ្ឋាការ​ដើម្បី​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ហើយ​នៅ​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០១៦​ ទើប​ការ​ស្នើ​សុំ​ទិដ្ឋាការ​របស់​លោក​ ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រសួងការបរទេស​  បន្ទាប់​មក​ នៅ​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០១៦​ ក្រសួងការបរទេស​ បាន​សម្រេច​លុប​ចោល​ ទិដ្ឋាការ​របស់​លោក​វិញ​។​

«​មាន​តែ​ព្រះរាជាណាចក្រ​អ​ច្ជ​រិ​យ​តែ​មួយ​គត់​ !!!!!​
– ថ្ងៃ​ទី​២៨​ខែ​១២​ឆ្នាំ​២០១៥​ ចៅក្រម​តុលាការ​កោះកុង​បាន​ ចេញ​ដីការ​បង្កា​ប់​ឲ្យ​ខ្ញុំ​ចូលខ្លួន​ទៅ​តុលាការ​បន្ទាប់​ ពី​ចោទ​ រូប​ខ្ញុំ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ ។​
– នៅ​ថ្ងៃ​ទី​១៨​ខែ​០១​ឆ្នាំ​២០១៦​ ចៅក្រម​បាន​បញ្ជា​ប៉ូ​លី​សមាន​សមត្ថកិច្ច​អោយ​ស្រាវជ្រាវ​រក​ចាប់​ និង​នាំ​រូប​ខ្ញុំ​ទៅ​គុក​។​
– នៅ​ថ្ងៃ​ទី​៤​ខែ​០៤​ឆ្នាំ​២០១៦​ខ្ញុំ​បាន​ស្នើ​សុំ​ទិដ្ឋាការ​ដើម្បី​ត្រលប់​ទៅ​កម្ពុជា​វិញ ​។​
– នៅ​ថ្ងៃ​ទី​០៦​ខែ​០៤​ឆ្នាំ​២០១៦​ការ​ស្នើ​សុំ​ទិដ្ឋាការ​ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រសួង​កិច្ចការ​​បរទេស ​។​
– នៅ​ថ្ងៃ​ទី​០៨​ខែ​០៤​ឆ្នាំ​២០១៦​ក្រសួង​កិច្ចការបរទេស​បាន​សម្រេច​លុប​ចោល​ទិដ្ឋាការ​នេះ ​។​»

​​ត្រង់​ចំនុច​នេះ​ ស្ថាបនិក​មាតា​ធម្មជាតិ​ លោក​ អេ​ឡិក​ ក៏​បាន​ ចោទសួរ​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល​ កម្ពុជា​ ។​លោក​សួរ​ថា​តើ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ គិត​យ៉ាងណា​ដែរ​ចំពោះ​ទ​ង្វើ​របស់​មន្ដ្រី​ថ្នាក់​ក្រោម​ដែល​មិន​ចេះ​ច្បាប់​របស់​ប្រទេស​ខ្លួន​ឱ្យ​បាន​គ្រប់គ្រាន់​?

​រឿង​នេះ​  លោក​  ផៃ​ ស៊ី​ ផា​ន​  អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ច័ន្ទ​ នេះ​ថា​ ការ​សម្រេចចិត្ត​របស់​ក្រសួងការបរទេស​ ក៏​ដូច​ជា​ ក្រសួងមហាផ្ទៃ​ ដែល​មិន​អនុញ្ញាត​ឱ្យ​លោក​អេ​ឡិក​ ចូល​មក​ស្រុក​ខ្មែរ​ គឺជា​បញ្ហា​សិទ្ធិ​ផ្ដាច់មុខ​របស់​រាជរដ្ឋាភិបាល​ខ្មែរ​ ហើយ  អេ​ឡិក មិនមែន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ គ្រាន់តែ​ជា​ភ្ញៀវ​។​ ដូច្នេះ​ ការ​មិន​ឱ្យ​ចូល​ស្រុក​ខ្មែរ​ គឺ​ មាន​ន័យ​គ្រប់គ្រាន់​ ប្រាប់​ ថា​ រដ្ឋាភិបាល​ មិន​ស្វាគមន៍​ដល់​អេ​ឡិច​  ក្នុង​ការ​វិល​ត្រឡប់​មក​ ស្រុក​ខ្មែរ​។​

«​មូលហេតុ​ គេ​និយាយ​ហើយ​តើ​ ថា​គេ​ មិន​អាច​អោយ​ចូល​បាន​ ពីព្រោះ​វា​នាំ​មក​នូវ​ រឿង​ស្មុ​គ្រ​ស្មាញ​ច្រើន​។​ ដូច្នេះ​ នៅ​ក្នុង​ឆន្ទា​នុ​សិទ្ធ​ របស់​រាជរដ្ឋាភិបាល​ គឺ​ គេ​មិន​ឱ្យ​ចូល​ ពីព្រោះ​វា​ភ្នាក់ងារ​បរទេស​ (​ភ្នាក់ងារ​បរិស្ថាន​អន្តរជាតិ​)​ មិនមែន​ដើម្បី​ផលប្រយោជន៍​ ខ្មែរ​ ទេ​បាទ​»​ ។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ មាស​ នី​  អ្នក​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ មាន​ប្រសាសន៍​យល់​ឃើញ​ថា​ ការ​បណ្ដេញ​អេ​ឡិក​ រួម​ទាំង​ការ​លុប​ចោល​ទិដ្ឋាការ​របស់​អេ​ឡិក​មិន​អោយ​ចូល​ប្រទេស​ខ្មែរ​វិញ​នេះ​  គឺ​ ជា​រឿង​អ​យុ​ត្ថិ​ធម៌​បំផុត​ចំពោះ​អេ​ឡិក ​។​ត្រង់​ចំនុច​នេះ​ លោក​ថា​ មាន​ហេតុផល​ពីរ​យ៉ាង​ ដែល​អាច​បញ្ជាក់​ថា​ អេ​ឡិក​ ពិតជា​មិន​បាន​ទទួល​យុត្ដិធម៌​ ។​

«​ចឹ​ង​ទី​មួយ​ខ្ញុំ​គិត​ថា​  វា​អ​យុ​ត្ថិ​ធម៌​ណាស់​ សម្រាប់​អេ​ឡិក​ នៅ​ពេល​ដែលរ​ដ្ឋា​ភិ​បាល​បាន​បណ្ដេញ​អ្នក​ការពារ​ធនធានធម្មជាតិ​មួយ​ដែល​សកម្ម​  អោយ​ចេញពី​ស្រុក​ខ្មែរ​  ដោយ​គិត​ថា​ គេ​ជា​អ្នក​ដែល​ធ្វើ​ឱ្យ​កករ​អោយ​បញ្ហា​  ប៉ុន្ដែ​ខ្លួនឯង​ ព្យាយាម​បំផ្លាញ​ធនធាន​ធម្មជាតិ​ ដ៏​ចឹ​ង​ទៅ​រករឿង​គេ​។​ ហើយ​មួយទៀត​ ក្រសួងការបរទេស​ស្គាល់​អេ​ឡិក​ច្បាស់​ ហើយ​តើ​ ហេតុ​អី​ម្ដង​អោយ​(​ទិ​ដ្ឋ​ការ​)​ ម្ដង​មិន​អោយ​ ។​នេះ​ជា​រឿង​មួយ​ដែល​ធ្វើ​អោយ​មាន​ភាព​អាម៉ាស់​ដែរ​ សម្រាប់​រដ្ឋាភិបាល​ទៅ​លើ​ប្រព័ន្ធ​ដែល​ខ្លួនឯង​ធ្វើការ​ គឺ​ បាន​ន័យ​ថា​ យើង​គ្រប់គ្រង​អត់​សព្វ​ជ្រុង​។​  ចឹ​ង​បើ​គ្រាន់តែ​រឿង​អេ​ឡិកមួយ​ យើង​មាន​ឧទាហរណ៍​បែប​ហ្នឹង​ ចុះបើ​សម្រាប់​ជនជាតិ​នៅ​ប្រទេស​ជិតខាង​ទៀត​  ហើយ​ក្រសួងការបរទេស​ធ្វើការ​ប្រថុយប្រថាន​ ចឹ​ង​ ចឹ​ង​បាន​ន័យ​ថា​ដូច​ពលរដ្ឋ​វៀតណាម​អី​ អាច​មក​នៅ​ស្រុក​ខ្មែរ​បាន​រាប់​លាន​នាក់​ ដោយ​ សារ​ការ​ធ្វេសប្រហែស​របស់​ក្រសួងការបរទេស​ និង​ក្រសួងមហាផ្ទៃ​ហ្នឹង​»​។​

​លោក​ មាស​ នី​ មាន​ប្រសាសន៍​ ថា​  បើ​សង្កេត​ពី​ការ​គាំទ្រ​ និង​មិន​គាំទ្រ​ អោយ​អេ​ឡិក​នៅ​ស្រុក​ខ្មែរ​វិញ​ គឺ​ ឃើញ​ថា​ ពលរដ្ឋ​ខ្មែរ​ទាំងអស់​គឺ​គាំទ្រ​  ដោយឡែក​តែរ​ដ្ឋា​ភិ​បាល​ទេ​ ដែល​ប្រឆាំង​ជាមួយនឹង​អេ​ឡិក​ និង​មិន​គាំទ្រ​។​

​សព្វ​ថ្ងៃនេះ​ លោក​ អេ​ឡិក​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​ ហាម​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ជនជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ហើយ​ត្រូវ​បាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ភ្លាមៗ​ ។​ ការ​ចាប់​បញ្ជូន​ខ្លួន​លោក​ អេ​ឡិក​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ប្រឆាំង​នឹង​ការ​ធ្វើ​ទំនប់​វា​រី​អគ្គិសនី​តំបន់​អា​រ៉ែ​ង​ និង​ការ​បូម​ខ្សាច់​ នៅ​ខេត្ត​ កោះកុង​។​

​លោក ​អេ​ឡិក ​ត្រូវ​បាន​តុលាការ​ខេត្តកោះកុង​ចោទ​ពី​បទ​សមគំនិត​ ក្នុង​បទ​ទុ​ច្ច​រឹត​ នៅ​ពីក្រោយ​សកម្មជន​៣​នាក់​ ដែល​ ត្រូវ​បាន​តុលាការខេត្ត​នេះ​ ចាប់​ឃុំខ្លួន​កាលពី​ខែសីហា​ឆ្នាំ​២០១៥​ ករណី​គំរាមកំហែង​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ ៕

 

Share

Image
Image
Image