en     km
en     km

​អា​មេ​រិ​ក​ ជប៉ុន​ និងឥណ្ឌា​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ដែល​ធ្វើ​ឱ្យ​ចិន​ជំទាស់​ជា​ខ្លាំង​

Share

កង​នាវា​សមុទ្រ​សហរដ្ឋអាមេរិក​ ឥណ្ឌា ​និង​ជប៉ុន ​នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​រយៈពេល​ ៨​ ថ្ងៃ​ចាប់ពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​នេះ​ នៅ​ប្រជុំ​កោះ​មួយ​នៃ​ប្រទេស​ជប៉ុន​ ដែល​ចិន​អះអាង​ថា​ជា​ដែនទឹក​របស់​ខ្លួន​។​

CNA_International-News-
ឧទ្ធម្ភចក្រមួយគ្រឿងកំពុងក្រឡឹកត្រៀមចុះចតនៅលើនាវាចម្បាំងរបស់ជប៉ុន។ រូបភាពពី CNA

​ក្រសួងការបរទេស​ជប៉ុន​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ធ្វើ​សមយុទ្ធ​នេះ​ គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នៃ​ការ​សមយុទ្ធ​រួម​គ្នា​រវាង​ អា​មេ​រិ​ក​ ឥណ្ឌា​ និង​ជប៉ុន​ ដែល​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​ ២០០៧​ មក​។​

​តាម​ប្រភព​ដដែល​នេះ​ សមយុទ្ធ​ដែល​មាន​នាវាមុជទឹក​ និង​នាវា​បំពាក់​កាំជ្រួច​ប្រឆាំង​យន្ដហោះ​ទៀត​ផង​ គឺ​ធ្វើ​ឡើង​នៅ​ភាគ​ខាងត្បូង​នៃ​សមុទ្រ​ប្រទេស​ជប៉ុន​។​

​កាលពី​ថ្ងៃ​អង្គារ​ប្រទេស​ចិន​បាន​ប្រាប់​សហរដ្ឋអាមេរិក​ថា​ អា​មេ​រិ​ក​មិន​ត្រូវ​ប្រើ​ឥទ្ធិពល​ហួសហេតុ​លើ​ទ្វីបអាស៊ី​នោះ​ទេ​។​ តែ​យ៉ាងណា​ក៏​ដោយ​ចិន​បាន​ប្រកាស​ថា​ តំបន់​មួយ​ចំនួន​នៃ​សមុទ្រ​ចិន​ខាងកើត​ដែល​ជា​តំបន់​សមយុទ្ធ​របស់​ប្រទេស​ទាំង​បី​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ប្រទេស​មួយ​ចំនួន​ដែល​មាន​ជំ​លោះ​ជាមួយ​ចិន​ បាន​ចាប់ផ្ដើម​បើក​ធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​ ក្នុង​នោះ​មាន​ប្រទេស​វៀតណាម​ ហ្វី​លី​ពី​ន​ តែង​ធ្វើ​សមយុទ្ធ​ជើង​ទឹកជា​មួយ​អា​មេ​រិ​ក​ជា​ញឹកញាប់​៕​

ប្រភព​ CNA

Share

Image
Image
Image