en     km
en     km

​អង្គរវត្ត​ទាញ​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ទេសចរណ៍​ជាង ​៥២​លាន​ដុល្លារ​រយៈពេល​៦​ខែ​

Share

អង្គរវត្ត៖ប្រាក់ចំណូលពីការលក់សំបុត្រឱ្យភ្ញៀវទេសចរណ៍បរទេសចូលទស្សនាប្រាសាទអង្គរវត្ត នៅក្នុងរយៈពេល ៦ខែនៃឆ្នាំ២០១៧នេះ បាន ៥២ លាន ១សែនដុល្លារ ដែលកើនឡើង ៦៦,៨ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ANA ដែលចុះផ្សាយកាលពីថ្ងៃ សៅរ៍ ទី ១កក្កដា ។

អង្គរវត្ត ក្នុងខេត្តសៀមរាប។
អង្គរវត្ត ក្នុងខេត្តសៀមរាប។

តាមប្រភពនេះ អង្គរវត្តបានទទួលភ្ញៀវទេសចរណ៍បរទេសបាន ១លាន ២សែន៣ម៉ឺនដុល្លារ គិតពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ ដោយកើន ១២,៩ភាគរយ។ បរទេសដែល មកលេងអង្គរភាគច្រើនជាជនជាតិចិន កូរ៉េខាងត្បូង និងសហរដ្ឋ អាមេរិក។ ការកើនប្រាក់ចំណូលខ្ពស់ជាងគេ គឺ នៅខែកុម្ភៈ ដែលជារដូវចូលឆ្នាំចិន។

តម្លៃសំបុត្រសម្រាប់លក់ឱ្យភ្ញៀវទេសចរណ៍មាន ៣ប្រភេទ គឺ ចូលទស្សនាមួយថ្ងៃ ៣៧ដុល្លារ រយៈពេល ៣ថ្ងៃ ៦២ដុល្លារ និងរយៈពេលមួយសប្ដាហ៍ ៧២ដុល្លារ។

អង្គរវត្តត្រូវបានអង្គការយូណេស្គូដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៅឆ្នាំ ១៩៩២ ៕

 

Share

Image
Image
Image