en     km
en     km

​អង្គការ​អុក​ស្វា​ម​សម្ពោធ​គម្រោង​ប្លុក​រាយ​ស៍​ ដើម្បី​លើកកម្ពស់​ជីវភាព​កសិករ​ស្រូវ​សរី​រា​ង្គ​

Share

ភ្នំពេញ​៖​ អង្គការ​អុក​ស្វា​ម​(Oxfarm)​សម្ពោធ​គម្រោង​«​ប្លុក​រាយ​ស៍​ ដើម្បី​ជីវភាព​កសិករ​ស្រូវ​សរី​រា​ង្គ​»​ ជា​លើក​ដំបូង​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ ១៥​ ខែ​ វិ​ច្ចិ​កា​។​គម្រោង​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេ​ន​ ដើម្បី​ភ្ជាប់​បណ្តាញ​កសិករ​ និង​តួអង្គ​ផ្សេង​ទៀត​ ក្នុង​សង្វា​ក់​ផលិតកម្ម​ស្រូវ​។​

អង្គការ​អុក​ស្វា​ម​(Oxfarm)​សម្ពោធ​គម្រោង​«​ប្លុក​រាយ​ស៍​ ដើម្បី​ជីវភាព​កសិករ​ស្រូវ​សរី​រា​ង្គ​»​ ជា​លើក​ដំបូង​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ ១៥​ ខែ​ វិ​ច្ចិ​កា​។ រូបភាព៖ Oxfam



​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ បានឱ្យ​ដឹង​ថា​ គម្រោង​សាកល្បង​ដំបូង​នៅ​កម្ពុជា​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេ​ន​ ដើម្បី​ភ្ជាប់​បណ្តាញ​កសិករ​ និង​តួអង្គ​ផ្សេង​ទៀត​ ក្នុង​សង្វា​ក់​ផលិតកម្ម​ស្រូវ​ ដើម្បី​ធានា​ដល់​ជីវភាព​ប្រសើរ​ជាង​មុន​ និង​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​របស់​កសិករ​ខ្មែរ​។​

​លោកស្រី​ លី​ម​ សូលី​ន​ នាយិការ​អង្គការ​អុក​ស្វា​ម​ បានឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ «​កសិករ​មាន​អំណាច​ចរចារ​ជា​ លក្ខណៈ​ប្រមូលផ្តុំ​ ដោយសារ​សហគមន៍​កសិកម្ម​ គឺជា​ភាគី​មួយ​ក្នុង​កិច្ចសន្យា​»​។​

​អង្គការ​អុក​ស្វា​ម​ បាន​សាកល្បង​គម្រោង​ប្លុក​រាយ​ស៍​ នៅ​អំឡុង​ ខែ​ មេ​សា​ ឆ្នាំ​២០១៨​ ហើយ​បច្ចុប្បន្ន​គម្រោង​នេះ​កំពុង​ដំណើរការ​សាកល្បង​ ដើម្បី​ស្វែង​យល់​បន្ថែម​។​ គម្រោង​ក៏​នឹង​ជួយ​កសាង​ទំនុកចិត្ត​ និង​លើកកម្ពស់​ជីវភាព​កសិករ​ខ្នាត​តូច​ ព្រោះ​គម្រោង​នេះ​បាន​ភ្ជាប់​ជាមួយ​កិច្ចសន្យា​ឆ្លាត​វៃ​ រវាង​បី​ភាគី​គឺ​ កសិករ​ស្រូវ​សរីរាង្គ​ អ្នក​នាំ​ចេញ​ស្រូវ​ និង​អ្នកបញ្ជា​ទិញ​នៅ​ប្រទេស​ហូ​ឡង់​។​

​បច្ចេកវិទ្យា​ប្លុក​ឆេ​ន​នេះ​អាច​កំណត់​ស្តង់ដា​អប្បរ​មា​ ដូច​ជា​ ទទួល​បាន​ធាតុ​ចូល​ ថ្លៃ​ទិញ​ ថ្លៃ​កម្លាំង​ពលកម្ម​ បរិមាណ​ ការ​ដឹក​ជញ្ជូន​ ជាដើម​។​

​អង្គការ​អុក​ស្វា​ម​រំពឹង​ថា​ គម្រោង​ដែល​ប្រើប្រាស់​ដោយ​បច្ចេកវិទ្យា​ប្លុក​ឆេ​ន​នឹង​ជួយ​ពង្រឹង​អំណាច​កសិករ​ខ្នាត​តូច​ក្នុង​ការ​ចរចារ​នៃ​សង្វា​ក់​ផលិតកម្ម​ស្រូវ​៕

Share

Image
Image
Image