en     km
en     km

​អង្គការ​សិទ្ធិមនុស្សអន្តរជាតិ​មួយ​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ការ​ចោទប្រកាន់​លើ​មន្ត្រី​អា​ដ​ហុ​ក​

Share

​ភ្នំពេញ​៖​ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឈានមុខ(Front​ Line​ Defenders)​បាន​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោលការ​ចោទប្រកាន់​មក​លើ​មន្ត្រី​ ឝ​.​ជ​.​ប​ និង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ក្រោយ​ពី​តុលាការ​ចេញ​ដីកា​កោះហៅ​មន្ត្រី​អា​ដ​ហុ​កមួយ​រូប​មក​ឆ្លើយ​ដោះ​បន្ទុក​ក្នុង​សវនាការ​នៅ​ស​ប្តា​ហ៍​ ក្រោយ​នេះ​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​កញ្ញា​ ស្រី​មុំ​ និង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

តុលាការ​បាន​កោះហៅ​លោក​ ណៃ​ វ៉ង់​ដា​ មន្ត្រី​អង្គ​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ត្រូវបានតុលការកោះហៅមកឆ្លើយដោះបន្ទុកនៅថ្ងៃទី ២៧ ខែ សីហា ឆ្នំា ២០១៨។(រូបកណ្តាល លោក ណៃ វ៉ង់ដា)

​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ចំនួន​បូ​នរូ​ប​ និង​មន្ត្រី​ឝ​.​ជ​.​ប​ មួយ​រូប​ ដែល​ជា​ម្ចាស់​ជ័យ​លា​ភី​ពានរង្វាន់​សិទ្ធិ​មនុស្ស​ពិភពលោក​ Martin​ Ennals​ Award​ for​ Human​ Rights​ Defenders​ ក្នុង​ឆ្នាំ​ ២០១៧​ ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​២៩​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៧​ ក្រោយ​អ្នក​ទាំង​៥​រូប​នេះ​អនុវត្តន៍​ទោស​ជាង​ ១​ ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​។​

​ចាប់តាំងពី​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប​ក្នុង​ចំណោម​នេះ​ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះហៅ​ជា​ថ្មី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អតីត​ប្រធាន​គណបក្សប្រឆាំង​លោក​ កឹ​ម​ សុខា​។​

​តុលាការ​បាន​កោះហៅ​លោក​ ណៃ​ វ៉ង់​ដា​ មន្ត្រី​អង្គ​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​អតីតមន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ លោក​ នី​ ចរិយា​ ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឱ្យ​ចូល​សវន​ការ​ជំនុំជម្រះ​ នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ខាង​មុ​ចនេះ​។​នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឈានមុខ​។​

​ប៉ុន្តែ​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​បី​នាក់​ទៀត​ ពុំ​ទាន់​ឃើញ​មាន​ដីកា​កោះហៅ​នៅឡើយ​រហូត​មក​ដល់​ថ្ងៃ​ចន្ទ​នេះ​។​

​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឈានមុខ​ (Front​ Line​ Defenders)​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១៦​ ខែសីហា​នេះ​ ទទូច​ឱ្យ​រាជរដ្ឋាភិបាល​ទម្លាក់​ការ​ចោទប្រកាន់​មក​លើ​មន្ត្រី​អង្គ​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ទាំង​៤​រូប​ និង​អតីតមន្ត្រី​អង្គ​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ លោក​ នី​ ចរិយា​ដែល​បច្ចុប្បន្ន​ជា​អគ្គ​លេខាធិការ​រង​ គ​.​ជ​.​ប​ ដោយ​គ្មាន​លក្ខខណ្ឌ​។​

​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​ធានា​ឱ្យ​មានការ​ជំនុំ​ជ​ម្រាះ​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ​ ហើយ​ធានា​ថា​គ្រប់​កាលៈទេសៈ​ទាំងអស់​អ្នកការ​ពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​លិទ្ធ​ភាព​ក្នុង​ការ​អនុវត្តន៍​តួនាទី​របស់​ពួក​គេ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​និង​រឹត​ត្បឹ​ត​អ្វី​ឡើយ​។​

​មន្ត្រី​អង្គ​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ទាំង​៤​រូប​នោះ​ លោក​ ណៃ​ វ៉ង់​ដា​ លោក​ យី​ សុខសាន្ត​ លោក​ នី​ សុខា​ និង​លោកស្រី​ លឹ​ម​ មុន្នី​ ត្រូវ​បាន​តុល​ការ​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​ ៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​។​ ដោយឡែក​ លោក​ នី​ ចរិយា​អតីតមន្ត្រី​អង្គ​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​​ដែល​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី​តាម​មាត្រ​២៩​ និង​ មាត្រា​ ៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​ក្នុង​សំណុំរឿង​នាង​ខុ​ម​ ចាន់​ដា​រ៉ា​ទី​ហៅ​ស្រី​មុំ​ និង​លោក​កឹ​ម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕

Share

Image
Image
Image