en     km
en     km

​អង្គការ​មិនមែន​រដ្ឋាភិបាល​ថា​ ដើម្បី​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​

Share

Aart-expo-at-meta-house-Cover

 នាយិកា​អង្គការ​លី​កាដូ​លើក​ឡើង​ថា​ ដើម្បី​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ចំពោះ​ស្ត្រី​ ត្រូវ​ពង្រឹង​ការ​នុ​វត្ត​ច្បាប់​ និង​គោរព​ច្បាប់​ ។​ ចំណែក​ស្ថាបនិក​ និង​អ្នកសម្របសម្រួល​បណ្តាញ​ បុរស​កម្ពុជា​ថា​ ដើម្បី​បញ្ឈប់​ការ​ប្រើ​អំពើរ​ហិង្សា​រលើ​ស្ត្រី​ ត្រូវ​បញ្ឈប់​ការ​រើសអើង​លើ​ស្ត្រី​ ។​

​ថ្លែង​នៅ​ក្នុង​កម្មវិធី​ដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​ នៅផ្ទះ​មេត្តា​ (Meta​ House)​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៣​ ខែ​ ធ្នូ​ ២០១៥​ នាយិកា​អង្គ​កាលី​កាដូ​មាន​ប្រសាសន៍​ថា​ អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​តែ​មាន​ ហើយ​ការ​ប្រើ​អំពើ​ហិង្សា​នេះ​វា​មិន​ប៉ះពាល់​តែ​ជន​រង​គ្រោះ​នោះ​ទេ​ ថែម​ទាំង​ប៉ះពាល់​ដល់​សមាជិក​ក្នុង​គ្រួសារ​ ជា​ពិសេស​កុមារ​តូចៗ​។​

​លោកស្រី​ ពុង​ ឈី​វ​កេ​ក​ បន្ត​ថា​ ដើម្បី​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្រី្ត​នៅ​ក្នុង​គ្រួសារ​ គឺ​ត្រូវ​តែ​រួម​គ្នា​គោរព​ច្បាប់​ ព្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មានច្បាប់​មួយ​ល្អ​ណាស់​ គឺ​ច្បាប់​ទប់ស្កាត់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កិច្ច​ការពារ​ជនរ​ង្គ្រោះ​។​ «​ច្បាប់​ទប់ស្កាត់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ស្ត្រី​ក្នុង​គ្រួសារ​ និង​កិច្ច​ការពារ​ជន​រង​គ្រោះ​ហើយ​រដ្ឋសភា​បាន​អនុម័ត​តាំងពី​ឆ្នាំ​២០០៥​ ព្រះ​កុ​ណា​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ច្បាប់​នេះ​ចូល​ជា​ធរមាន​ ប៉ុន្តែ​យើង​មិន​បាន​អនុវត្ត​បាន​ល្អ​…»​។​

​ចំណែក​លោក​ ឆាយ​ គី​ម​ស័​រ​ ជា​ស្ថាបនិក​ និង​អ្នកសម្របសម្រួល​បណ្តាញ​បុរស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ថា​ ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ព្រោះ​ក្រោយ​ពី​មានការ​ប្រើ​អំពើ​ហិង្សា​លើ​ស្រី្ត​ តែងតែ​មានការ​ប្រើ​វិធី​ផ្សះផ្សា​ ដោយ​មិន​ប្រើ​ប្រព័ន្ធ​ច្បាប់​។​

-art-expo-at-meta-house-01

​លោក​បន្ត​ថា​ ការ​ធ្វើ​ដូច្នេះ​ ជា​ហេតុ​នាំ​ឱ្យ​ជនល្មើស​រួចខ្លួន​ ឯ​ជន​រថ​គ្រោះ​នៅ​តែ​រង​អ​យុ​តិ្ត​ធម៌​។​ លោក​បន្ថែម​ថា​ដើម្បី​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ ប្រជាពលរដ្ឋ​ទូទៅ​ ក៏​ដូច​ជា​រដ្ឋាភិបាល​ ត្រូវ​ពង្រឹង​ការ​គោរព​ច្បាប់​ ជា​ពិសេស​ប្រជា​ព​រដ្ឋ​ត្រូវ​ចូលរួម​រាយការណ៍​នូវ​សម្មភាព​ហិង្សា​ដែល​គេ​បានដឹង​។​ «​គោល​និ​យោ​បាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ដើម្បី​ឲ្យ​អ​ជ្ញា​ធរ​ថ្នាក់​ក្រោម​អនុវត្តន៍​ ប៉ុន្តែ​រដ្ឋាភិបាល​ ខ្វះ​ការ​តាមដាន​ ត្រួតពិនិត្យ​ឬ​ដាក់ទោស​ទណ្ឌ​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​គាត់​មិន​បាន​អនុវត្ត​ច្បាស់​ទៅ​តាម​រឿងហេតុ​ដែល​បាន​កើតឡើង​ ទៅ​តាម​ទោសទណ្ឌ​»​។​

​នៅ​ក្នុង​កម្មវិធី​ដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​ នៅផ្ទះ​ផ្តះ​មេត្តា​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៣​ ខែ​ ធ្នូ​ ២០១៥​មាន​អ្នកចូលរួម​ប្រមាណ​ ៥០​ នាក់​ ដែល​កម្មវិធី​នេះ​រៀបចំ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ៩​ មាន​ដូច​ជា​អនុសញ្ញា​ CEDAW​ អង្គការ​ GADC​ អង្គការ​លី​កាដូ​ អង្គការ​បណ្ដាញ​បុរស​កម្ពុជា​ ជាដើម​។​ គម្រោង​នេះ​ ផ្អែក​ទៅ​លើ​យុទ្ធនាការ​ ១៦​ ថ្ងៃ​ បំពាក់​បូ​ពណ៌​ស​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​។​

​យុទ្ធនាការ​ ១៦​ ថ្ងៃ​ បំពាក់​បូ​ពណ៌​ស​ គឺជា​យុទ្ធនាការ​អន្តរជាតិ​មួយ​ ដែល​បាន​ចាប់ផ្តើម​ប្រារព្ធ​តាំងពី​ឆ្នាំ​ ១៩៩១​ មក​។​ យុទ្ធនាការ​នេះ​ត្រូវ​បាន​រៀបចំ​ឡី​ង​ជា​រៀង​រាល់​ឆ្នាំ​ ចាប់ពី​ថ្ងៃ​ទី​ ២៥​ ខែវិច្ឆិកា​ ដល់​ថ្ងៃ​ទី​១០​ ខែធ្នូ​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សិទ្ធិ​ និង​ការ​បញ្ឈប់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​។​

​សូម​បញ្ជាក់​ថា​ តាម​របាយការណ៍​របស់​សមាគម​អា​ដ​ហុ​ក​ អំពើ​ហិង្សា​ដែល​បាន​កើតឡើង​នៅ​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ ក្នុង​តំបន់​គោលដៅ​របស់​ពួក​គេ​ មាន​ ១៥០​ ករណី​ ក្នុង​ឆ្នាំ​ ២០១៤​ រីឯ​ឆមាស​ទី​១​ នៅ​ឆ្នាំ​ ២០១៥​ មាន​ ៧៤​ ករណី​រួច​ទៅ​ហើយ​៕

Share

Image
Image
Image