en     km
en     km

​អង់គ្លេស​ទទូច​កម្ពុជា​ទម្លាក់​ចោលការ​រឹតត្បិត​ផ្នែក​នយោបាយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​

Share

ភ្នំពេញ​៖​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៅ​ថ្ងៃ​ ពុធ​ ទី​ ២២​ សីហា​នេះ​ លោក​ ម៉ាក​ ហ្វៀ​ល​ អនុរដ្ឋមន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ បាន​បន្ត​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោលការ​រឹតត្បិត​ផ្នែក​នយោបាយ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្តីរាយការណ៍​

 

នៅក្នុងជំនួបពិភាក្សាជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃ ពុធ ទី ២២ សីហានេះ លោក ម៉ាក ហ្វៀល អនុរដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក បានបន្តទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការរឹតត្បិតផ្នែកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។

​លោក​ ម៉ាក​ ហ្វៀ​ល​ អនុរដ្ឋមន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេស​ ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​កបាន​មក​ធ្វើ​ទស្សនកិច្ច​ នៅ​កម្ពុជា​ រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​ ២២​ ដល់​ ២៣​ សីហា​។​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​។​

​បន្ទាប់​ចេញពី​ជំនួប​ លោក​ ម៉ាក​ ហ្វៀ​ល​ បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ថា​លោក​បាន​លើ​ឡើង​នៅ​ចំពោះ​មុខ​ សម្ដេច​ ហ៊ុន​ សែន​ ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​ដក​ការ​រឹតត្បិត​ខាង​នយោបាយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ក្នុង​ជំនួប​នេះ​ អនុរដ្ឋមន្ត្រី​ការ​បរទេស​ចក្រភព​អង់​គ្លេ​ង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ ក៏​បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​ និង​ប្រជាជន​នៃ​ប្រទេស​ទាំំ​ង​ពីរ​ ហើយ​លើក​ឡើង​អំពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​ និង​គម្រោង​ជំនួយ​ក្នុង​វិស័យ​ដោះ​មីន​ផង​ដែរ​។​

​តែ​ជាមួយ​គ្នា​នេះ​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ តាម​រយៈ​លោក​ ម៉ាក​ ហ្វៀ​ល​ ចក្រភព​អង់គ្លេស​នឹង​បន្ត​ជា​មិត្ត​កម្ពុជា​ ដោយ​ចង់​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ជា​ពិសេស​លើ​វិស័យ​អប់រំ​ បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ​ជាដើម​។​ សម្តេច​ថា​ អង់គ្លេស​ នឹង​បន្ត​ជួយ​កម្ពុជា​លើ​វិស័យ​ដោះ​មីន​។​

​ក្រោយ​ពី​ការ​បោះ​ឆ្នោត​សភា​ថ្ងៃ​ទី​ ២៩​ កក្កដា​ គេ​សង្កេត​ឃើញ​ សហគមន៍​អឺរ៉ុប​ សហរដ្ឋអាមេរិក​ កា​ណា​ដា​ អា​ល្លឺ​ម៉​ង់​ បារាំង​ ស៊ុ​យ​អ៊ែ​ត​ និង​ ជប៉ុន​ សម្ដែង​ការ​ខកចិត្ត​ប្រកាស​ជំហរ​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ទេ​ ដោយ​ចាត់​ទុក​ការ​បោះ​ឆ្នោត​នេះ​ មិន​ឆ្លើយ​តប​នឹង​ឆន្ទៈ​អ្នកបោះឆ្នោត​។​ ស្រប​ពេល​ជាមួយ​គ្នា​ លោក​ លោក​ ម៉ាក​ ហ្វៀ​ល​ ដែល​មុន​មក​កម្ពុជា​ លោក​ក៏​បាន​ប្រកាន់​ជំហរ​បែប​នេះ​ដែរ​។​ទោះជា​ លោក​ជំរុញ​អោយ​មានការ​ចរចា​នយោបាយ​ជាមួយ​អតីត​គណបក្សប្រឆាំង​ឡើង​វិញ​ក្ដី​។​

​ក្រៅពី​ជំនួប​ជាមួយ​ សម្ដេច​ ហ៊ុន​ សែន​ លោក​ ម៉ាក​ ហ្វៀ​ល​ ត្រូវ​ជួប​ ជាមួយ​មន្ត្រី​សង្គម​ស៊ី​វិល​មួយ​ចំនួន​នៅ​កម្ពុជា​។​ គេ​រំពឹង​ថា​ ជំនួប​ជាមួយ​មន្ត្រី​សង្គម​ស៊ី​វិល​ គឺ​មន្ត្រី​ការទូត​ប្រទេស​អង់គ្លេស​រូប​នេះ​ នឹង​ស្ដាប់​របាយការណ៍​ទាក់ទិន​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ និង​នយោបាយ​នៅ​កម្ពុជា​ ៕​

Share

Image
Image
Image