en     km
en     km

​អគ្គី​ស​នី​កម្ពុជា​និង​ធនាគារអភិវឌ្ឍន៍អាស៊ី​សម្លឹង​មើល​ការ​ដេញថ្លៃ​ឧទ្យាន​ថាមពលព្រះអាទិត្យ​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៨

Share

ភ្នំពេញ​៖​អគ្គី​ស​នី​កម្ពុជា​និង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​សង្ឃឹមថានឹង​ទទួល​បាន​គម្រោង​ដំណាក់​ដំបូង​នៃ​កម្មវិធី​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​អាច​ផលិត​ថាមពល​១០០​គីឡូវ៉ាត់ម៉ោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​អំឡុង​ ខែមិថុនា​ ឆ្នាំ​ ២០១៨​។​ នេះ​បើ​យោង​តាម​អ្នកឯកទេស​ថាមពល​ជាន់ខ្ពស់​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​លើក​ឡើង​នៅ​ក្នុង​សន្តិ​សិ​ទ​ស្តី​អំពី​ Solar​ and​ Off-Grid​ Renewables​ Southeast​ Asia​ (SORSEA)​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​


​បើ​យោង​តាម​គេហ​ទ័​រ​ឈ្មោះ​OPVTech​ បាន​ដង​ស្រង់​សំដី​ លោក​ Pradeep​ Tharakan​ អ្នកឯកទេស​ជាន់ខ្ពស់​នៃ​ថាមពល​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ថា​ការ​សិក្សា​លទ្ធភាព​សម្រាប់​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​បាន​ប្រកាស​រួច​ហើយនឹង​ចាប់ផ្តើម​នៅ​ក្នុង​ខែមករា​ ឆ្នាំ​២០១៨​ ដែល​ជា​ដំណាក់កាល​ទី​១​នៃ​សមត្ថភាព​ផលិត​ថាមពលអគ្គីសនី​ពី​៣០-៥០​គីឡូវ៉ាត់ម៉ោង​ត្រូវ​បាន​កំណត់​ឲ្យ​ចេញ​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ​។​
​យោង​តាម​គេហ​ទ័​រ​ ​OPVTech ​ប្រសិនបើ​កម្មវិធី​នេះ​មានដំណើរ​ការ​ល្អ​ លោក​ Tharakan​ បាន​និយាយ​ថា​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​កំពុង​សម្លឹង​មើល​សក្តានុពល​នៃ​ការ​ផ្តល់​កម្ចី​ដែល​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​និង​អគ្គិសនី​កម្ពុជា​(EDC)​។​

​លោក​ Tharakan​ បាន​បន្ថែម​ទៀត​ថា​កិច្ចសហការ​នេះ​នឹង​បង្កើត​ឡើង​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន​។​ ប្រសិនបើ​ការ​ដេញថ្លៃ​លើក​ទី​មួយ​ទទួល​ជោគជ័យ​នោះ​ការ​ដេញថ្លៃ​លើក​ទី​ពីរ​ប្រហែលជា​៧០​គីឡូវ៉ាត់ម៉ោង​នឹង​អាច​ធ្វើ​តាម​។​

​លោក​ Tharakan​ បាន​ថ្លែង​ថា​នៅ​ពេល​ចាប់ផ្តើម​កិច្ច​ពិភាក្សា​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា​តម្លៃ​ថាមពល​ពន្លឺព្រះអាទិត្យ​នឹង​មាន​កម្រិត​ទាប​ឬ​ទាប​ជាង​មុន​ដោយសារ​តែ​តម្លៃ​អគ្គិសនី​លក់រាយ​របស់​ប្រទេស​កម្ពុជា​មាន​កម្រិត​ខ្ពស់​នៅ​ក្នុង​តំបន់​។​ EDC​ បាន​ចុះហត្ថលេខា​លើ​អាណត្តិ​នៃ​ការ​ប្រឹក្សា​យោបល់​ ហើយ​បាន​ចាប់ផ្តើម​ស្វែងរក​ទីតាំង​ជាមួយ​ធនាគារ​ADB​ ។​

​ធនាគារអភិវឌ្ឍន៍អាស៊ី​គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​សំខាន់​សម្រាប់​គម្រោង​ផលិត​ថាមពលអគ្គីសនី​១០​គីឡូវ៉ាត់ម៉ោង​របស់​Sunseap​នៃ​ការ​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​ដែល​គម្រោង​ខ្នាត​ធំ​ដំបូង​នេះ​នៅ​ក្រុង​បា​វិត​ប្រទេស​កម្ពុជា​៕ប្រភព៖ OPVTECH

Share

Image
Image
Image