en     km
en     km

​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​សំបុកចាប​ ៣៣​ខ្នង🎥

Share

ភ្នំពេញ៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​៣៣​ខ្នង​ផ្ទះ​សរុប​ ៧៨​គ្រួសារ​ស្ថិត​នៅ​ភូមិ​សំបុកចាប​ ឃុំ​ត្នោត​ជ្រុំ​ទី​៣​ ក្នុង​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​ទាំងស្រុង​តែ​ក្នុង​រយៈពេល​ប្រមាណ​ ១​ម៉ោង​ប៉ុណ្ណោះ​។

fri-thum
រូបភាពពីហ្វេសប៊ុក។
​លោក​ ឌី​ រ័​ត្ន​ខេ​មរ​រុន​ អភិបាលរង​ខណ្ឌមានជ័យ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​នៅ​ម៉ោង​ ២​ និង​១៥​នាទី​រសៀល​ និង​បាន​ពន្លត់​ទាំងស្រុង​វិញ​នៅ​ម៉ោង​៣​និង​៣៥​នាទី​ថ្ងៃ​ទី​២៨​មិថុនា​នេះ​។​ យ៉ាងនេះ​ក្តី​លោក​ ឌី​ រ័​ត្ន​ខេ​ម​រុន​ មិន​ទាន់​អាច​វាយតំលៃ​ ថា​តើ​អគ្គិភ័យ​នេះ​បង្ក​ឡើង​ពី​មូលហេតុ​អ្វី​នោះ​ទេ​។​ ប៉ុន្តែ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​កើតហេតុ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ អគ្គិភ័យ​នេះ​ទំនង​កើត​ពី​ការ​ផ្ទុះ​កំប៉ុង​ហ្គា​ស​។​

​សូម​បញ្ជាក់​ថា​ ផ្ទះ​របស់​ពលរដ្ឋ​ដែល​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​នេះ​ គឺ​ភាគច្រើន​ជា​គ្រួសារ​ក្រីក្រ​ ដែល​ផ្ទះ​ភាគច្រើន​សង់​ពី​ឈើ​ប្រក់​ស្លឹក​ និង​ប្រក់​ដំបូង​ស័ង្កសី​៕

Share

Image
Image
Image