en     km
en     km

​ហុង​គ្រីជួបការ​លំបាក​ក្នុង​ការ​អនុម័ត​ច្បាប់​ថ្មី​ទាក់ទិន​នឹង​ជនអន្តោប្រវេសន៍​ខុសច្បាប់​

Share

ប្រទេស​ហុង​គ្រី​មានការ​លំបាក​ក្នុង​ការ​អនុម័ត​ច្បាប់​ថ្មី​ ចំពោះ​ជន​ចំណាកស្រុក​ ហើយ​បាន​និយាយ​ថា​នឹង​ “​ចាប់ផ្ដើម​សម័យ​ថ្មី​មួយ​»​ នៅ​ក្នុង​ការ​ទប់ស្កាត់​លំហូរ​ចូល​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​។​
Photo from
​តាម​ប្រភព​ព័ត៌មាន​BBC​ News​ បាន​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ ឥឡូវនេះ​ ប៉ូលិស​អាច​ឃុំឃាំង​នរណា​ម្នាក់​ ដែល​ព្យាយាម​ឆ្លងកាត់​របង​បន្លា​លួស​សាងសង់​ឡើង​នៅ​លើ​ព្រំដែន​ជាមួយ​ប្រទេស​ស៊ែ​ប៊ី​។​

ប្រទេស​ហុង​គ្រី​បាន​ក្លាយទៅជា​គោលដៅ​សំខាន់​ របស់​ជន​ចំណាកស្រុក​រាប់​ពាន់​នាក់​មក​ពី​មជ្ឈិមប្រទេស​ និង​អាហ្វ្រិក​ឆ្លងកាត់​ ។​
​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​ រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប​បាន​បរាជ័យ​ក្នុង​ការ​ឯកភាព​ជា​ឯកច្ឆ័ន្ទ​ លើ​កូតា​ចាំបាច់​ ដើម្បី​ប្តូរ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ ១២០.០០០​ នាក់​។​

ច្បាប់​ហុង​គ្រី​ថ្មី​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ចន្ទ​នៅ​កណ្តាល​អា​ធ្រា​ត្រ​ ម៉ោង​២២:០០​  ។​

ចាប់ពី​ពេល​នេះ​ នរណា​ម្នាក់​ដែល​បាន​ឆ្លង​ដែន​ខុសច្បាប់​ នឹង​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ ហើយ​និង​មាន​ចៅក្រម​ ៣០​ នាក់​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​រង់ចាំ​ដើម្បី​កាត់ទោស​ជនល្មើស​។​

ច្បាប់​នេះ​បាន​បង្កើត​ជា​បទល្មើស​ព្រហ្មទណ្ឌ​ចំពោះ​ការ​បំផ្លាញ​របង​នៅ​តាម​បន្ទាត់​ព្រំដែន​ គឺ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ឬ​ការ​និរទេស​។​ របង​ព្រំដែន​ថ្មី​រវាង​ប្រទេស​ប្រទេស​ហុង​គ្រី​ និ​ស៊ែ​ប៊ី​ សាងសង់​ឡើង​មាន​កម្ពស់​បួន​ម៉ែត្រ​ មាន​បណ្តោយ​ ១៧៥​ គីឡូម៉ែត្រ​៕

Share

Image
Image
Image