en     km
en     km

​ស្ត្រី​ពីរ​នាក់​ស្លាប់​ សង្ស័យ​ពុល​ស្រា​ និង​ច្រើន​នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

Share

ភ្នំពេញ​៖​ មនុស្ស​យ៉ាងតិច​ពីរ​នាក់​ស្លាប់​ សង្ស័យ​ពុល​ស្រាស​ ហើយ​អ្នក​ភូមិ​ប្រមាណ​ ៥០​ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល​ខេត្ត​ ក្រចេះ​។​

              អ្នកភូមិប្រមាណ ៥០ នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នួល សង្ស័យពុលស្រា ស។ រូបភាព៖ Cam Post

 

​កាលពី​ថ្ងៃ​ទី​ ១១​ ខែ​ កក្កដា​ កម្មករ​ក្រុមហ៊ុនចំការកៅស៊ូ​ ភូ​ រៀង​ ស្ថិត​នៅ​ឃុំ​ស្វាយ​ជ្រះ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ បាន​ជួបជុំ​គ្នា​ទទួលទាន​ស្រាស​អស់​ប្រហែល​ ២​លី​ត្រ​ក៏​មាន​អាការ​ស្រវាំងភ្នែក​ វិលមុខ​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល​ខេត្តក្រចេះ​ភ្លា​ប់ៗ​។​ ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​យប់​ថ្ងៃ​ដដែល​។​ មួយ​ថ្ងៃ​បន្ទាប់​មក​ទៀត​ ស្ត្រី​ម្នាក់​ទៀត​ក៏​បាន​ស្លាប់​ដែរ​។​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ម្ចាស់​ក្រុមហ៊ុនចំការកៅស៊ូ​បាន​ជួយ​ធ្វើ​បុណ្យសព​ ក្នុង​ក្រុមហ៊ុន​ ហើយ​អ្នក​ភូមិ​ដែល​ទៅ​ចូលរួម​កំដរ​បុណ្យសព​នាំ​គ្នា​ផឹក​ស្រាស​ក៏​ចាប់ផ្តើម​មាន​អាការ​ ស្រវាំងភ្នែក​ វិលមុខ​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​លោក​ ព្រំ​ ភិ​រម្យ​ ស្មៀនឃុំ​ស្នួល​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ឲ្យ​ដឹង​ថា​ ពិតជា​មាន​ករណី​អ្នក​ភូមិ​ស្លាប់​មែន​ដែល​គេ​សង្ស័យ​ថា​ មក​ពី​ពុល​ស្រាស​។​ លោក​ ភិ​រម្យ​ បន្ថែម​ថា​ មាន​អ្នក​ភូមិ​ប្រមាណ​ ៥០​ នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​។​

​លោក​ព្រំ​ ភិ​រម្យ​ ៖«​មាន​ពុល​ស្រា​មែន​តើ​ ព្រោះ​ពុល​ស្រា​នៅ​ក្រុមហ៊ុន​ នៅ​គីឡូ​ មាន​ស្លាប់​ពីរ​នាក់​ អ្នក​ភូមិ​ឃុំ​ស្នួល​ម្នាក់​ និង​ស្លាប់​នៅ​កន្លែង​គីឡូ​ម្នាក់​។​ សុំ​អំពាវនាវ​សមត្ថកិច្ច​តាម​ពិនិត្យ​មើល​អ្នក​បិទ​ស្រាស​ ឱ្យ​តាម​បច្ចេកទេស​ កុំ​ដាក់​ថ្នាំ​ដាក់​អី​ ភាគច្រើន​ពុល​មិនមែន​មក​ស្រា​បិទ​ទេ​ ពុល​អា​ស្រា​គេ​ដាក់​មេ​ដាក់​អី​»​។​

​បើ​តាម​លោក​ ចាន់​ លី​ ធុន​ មេ​ប៉ុស្តិ៍​ស្រុក​ស្នួល​ខេត្តក្រចេះ​ មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​ជាក់លាក់​បាន​ទេ​ ករណី​អ្នក​ភូមិ​ស្លាប់​នេះ​។​

​កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ ក្រសួង​ពាក់ព័ន្ធ​បី​អះអាង​ថា​ ពលរដ្ឋ​ពុល​ស្រាស​ស្លាប់​ ១៤​នាក់​ និង​ជិត​៣០០​នាក់​ធ្លាក់ខ្លួន​ឈឺ​ ដោយសារ​ស្រា​សមាន​សា​ធារ​តុ​មេតា​ណុ​ល​កម្រិត​ខ្ពស់​។​

​បើ​តាម​របាយការណ៍​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​ ២០១៧​ អ្នក​ភូមិ​ពុល​ស្រា​ ១៣​ ករណី​ បណ្តាល​ឱ្យ​ស្លាប់​ពីរ​នាក់​ នៅ​ខេត្តមណ្ឌលគិរី​។​ ឆ្នាំ​ ២០១៦​ អ្នក​ភូមិ​ពុល​ស្រា​ ៩២​ ករណី​ ដែល​បណ្តាល​ឱ្យ​ស្លាប់​ ១៥​ នាក់​ ក្នុង​ខេត្ត​កំ​ពង​ឆ្នាំង​ ហើយ​នៅ​ឆ្នាំ​ ២០១៥​ អ្នក​ភូមិ​ពុល​ស្រា​មាន​ ២៨៤​ ករណី​ ក្នុង​នោះ​ស្លាប់​ ៣៣​ នាក់​។​ ករណី​ពុល​ស្រា​កើត​មាននៅ​ខេត្ត​ត្បូងឃ្មុំ​ ក្រចេះ​ និង​មណ្ឌល​គី​រី​៕

Share

Image
Image
Image