en     km
en     km

​សាលា​រាជធានី​ភ្នំពេញ​ ដំឡើង​ភ្លើងស្តុប​ថ្មី​ ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​២​នៅ​ចាក់​អង្រែ​បាន​ ៩០%​ហើយ​

Share

stop-light-01​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​សាលា​រាជធានី​ភ្នំពេញ​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ផ្លូវការ​របស់​លោក​ នៅ​រសៀល​ថ្ងៃ​ទី​២​ ខែកុម្ភ​នេះ​ថា​ សាលា​រាជធានី​បាន​អនុវត្តន៍​ផែនការ​ដំឡើង​ភ្លើងស្ដុប​ថ្មី​ ចំនួន​១៣​កន្លែង​ស្ថិត​នៅ​ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​២​ ចាក់​អង្រែ​ និង​មហាវិថី​ ព្រឹទ្ធាចារ្យ​ ហ៊ុន​ នាង​ សម្រេច​បាន​៩០%​ ហើយនឹង​ដាក់​អោយ​ ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​ ខាង​មុខ​។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​សរសេរ​៖​ «​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ សាលា​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​តម្លើង​ភ្លើងស្តុប​ថ្មី​ ប្រសព្វ​រវាងផ្លូវ​ជាតិ​ លេខ​២​ចាក់​អង្រែ​ និង​មហាវិថី​ព្រឹ​ទ្ឋ​ចា​រ្យ​ ហ៊ុន​ នាង​។​ក្នុង​ផែនការ​ រៀបចំ​លំហូរ​ ចរាចរ​ អោយ​បាន​ល្អ​ប្រសើរ​ សាលា​រាជធានី​ភ្នំពេញ​ បាន​នឹង​កំពុង​តម្លើង​ភ្លើងស្តុប​ថ្មី​ចំនួន​ ១៣​កន្លែង​ ដែល​គិត​ត្រឹម​ថ្ងៃនេះ​ សម្រេច​បាន​៩០%​ ហើយនឹង​ដាក់​អោយ​ ដំណើរការ​ក្នុង​ពេល​ ឆាប់ៗ​ខាង​មុខ​»​។​

​បើ​តាម​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ គម្រោងដំឡើង​ភ្លើងស្ដុប​ថ្មី​ដែល​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ អនុវត្ដ​នេះ​ គឺ​ក្នុង​ផែនការ​រៀបចំ​លំហូរ​ចរាចរណ៍​អោយ​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image