en     km
en     km

​សាលាឧទ្ធរណ៍​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ហុង​ សុខ​ហួរ​ ជា​ថ្មី​ម្តងទៀត​

Share

hong-sok-hour

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៤​ខែ​ វិច្ឆិកា​ នេះ​ សាលាឧទ្ធរណ៍​បាន​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ គឺ​លោក​ ហុង​ សុខ​ហួរ​ បើ​ទោះបីជា​មានការ​តំកល់​ប្រាក់​២០​លាន​រៀល​ក៏​ដោយ​។​  នៅ​ក្នុង​សវនាការ​ នា​ព្រឹក​មិ​ញ​នេះ​ដែរ​ ពុំ​មាន​វត្តមាន​ លោក​ ហុង​ សុខ​ហួរ​ នោះ​ឡើយ​។​

​ជុំវិញ​បញ្ហា​សុំ​នៅ​ក្រៅ​ឃុំ​នេះ​ លោក​ ជួង​ ជូ​ងី​ មេធាវី​ ការពារ​ក្តី​ លោក​ ហុង​ សុខ​ហួរ​បានឱ្យ​ដឹង​ថា​ប្រធាន​ក្រុមប្រឹក្សា​នៃ​អង្គ​ជំនុំជម្រះ​ លោក​ ប្លង់​ សំណាង​បាន​អាន​សេចក្តីសម្រេច​មិន​ដល់​២​នាទី​ផង​នៅ​ក្នុង​សវនាការ​ ក៏​សម្រេច​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​ ទាំង​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​ឡើយ​ ដោយ​ចៅក្រម​គ្រាន់តែ​បញ្ជាក់​ថា​ នឹង​ប្រាប់​ពី​មូលហេតុ​ជាលា​យល​ក្ខ័​អក្សរ​ជូន​ទៅ​មេធាវី​ការពារ​ក្តី​របស់​លោក​ ហុង​ សុខ​ហួរ​ តាម​ក្រោយ​។​

​លោក​មេធាវី​ ជួង​ ជូ​ងី​បាន​បន្ត​ទៀត​ថា​ លោក​នឹង​ធ្វើការ​ពិភាក្សា​ជាមួយ​លោក​ ហុង​ សុខ​ហួរ​ ដែល​កំពុង​តែ​ឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ថា​តើ​គួរ​ប្តឹង​សា​ទុក​ទៅ​សាលា​កំពូល​បន្ត​ទៀត​ឬ​យ៉ា​ណា​ ?

​លោក​មាន​ប្រសាសន៍​ថា​៖​ «​គឺ​នីតិវិធី​ យើង​មាន​សិទ្ធិ​ប្តឹង​សា​ទុក​ទៅ​សាលា​កំពូល​ ហើយ​សំខាន់​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​លោក​ ហុង​ សុខ​ហួរ​ ថា​តើ​លោក​ប្រើ​សិទ្ធិ​និង​ដែរ​ឬទេ​ បើ​លោក​ ហុង​ សុខ​ហួរ​ ប្រើ​សិទ្ធិ​ប្តឹង​សា​ទុក​ ខ្ញុំ​

Juong-jongi
​លោក​មេធាវី​ ជួង​ ជូ​ងី

នឹង​រៀបចំ​បែ​តបត​បតឹង​សា​ទុក​ជូន​គាត់​»​។​

​ចំណែកឯ​ភរិយា​លោក​ ហុង​ សុខ​ហួរ​ អ្នកស្រី​ គុណ​ លំអង​បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា​ អ្នកស្រី​មានការ​សោកស្តាយ​ដែល​ចៅក្រម​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ស្វាមី​របស់​អ្នកស្រី​។​ ទោះបី​យ៉ាងណា​ក៏​ដោយ​អ្នកស្រី​  មាន​ជំ​ជឿ​បែប​អ​រូបិយ​ថា​ អំពើអាក្រក់​នឹង​មិន​អាច​យកឈ្នះ​អំពើ​ល្អ​បាន​នោះ​ទេ​។​ អ្នកស្រី​និយាយ​ថា​«​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ថា​ នៅ​លើ​ពិភពលោក​យើង​នេះ​តែងតែមាន​អ្នក​ល្អ​ អ្នក​អាក្រក់​ ហើយ​ខ្ញុំ​នៅ​តែ​សង្ឃឹមថា​ នឹង​នៅ​មាន​អ្នក​យល់​នៅ​ភាព​ត្រឹមត្រូវ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ ហូរ​ វ៉ា​ន់​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ស្ថិត​នៅ​សាលាឧទ្ធរណ៍​នោះ​ដែរ​ យល់​ឃើញ​ថា​ ការ​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​នេះ​ គឺជា​រឿង​អយុត្តិធម៌​។​ លោក​មាន​ប្រសាសន៍​ថា​ «​យ៉ាង​ហោច​ណាស់​បាន​នៅ​ក្រៅ​ឃុំ​ ពីព្រោះ​លក្ខណៈ​របស់​គាត់​ ដូច​មេធាវី​បាន​ជំរាប់​អ​ញ្ចឹ​ង​ គឺ​ មាន​ទាំង​មុខរបរ​ មានផ្ទះ​ មាន​ទាំង​ក្រុម​គ្រួសារ​នៅ​ទី​នេះ​ បើ​យើង​និយាយ​មាន​ទាំង​ប្រាក់​ធានា​ទៀត​និយាយ​ឲ្យ​អស់​ទៅ​ លក្ខណៈ​គ្រប់គ្រាន់​អាច​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​ ហើយ​គាត់​អត់​មានរ​ត់ទៅ​ណា​ទេ​ តាម​ខ្ញុំ​យល់​តុលាការ​រក​ពេល​ណា​ក៏​បាន​»​។​

​ប្រធាន​ក្រុម​ស៊ើបអង្កេត​ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​លោក​ អំ​ សំអាត​មាន​ ប្រសាសន៍​ថា​ លោក​មានការ​សោកស្តាយ​ដែល​ចៅក្រម​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​ របស់​សមាជិក​ ព្រឹទ្ធសភា​ លោក​ ហុង​ សុខ​ហួរ​ ព្រោះ​លោក​យល់​ថា​ លោក​ ហុង​ សុខ​ហួរ​ មាន​លក្ខណៈ​គ្រប់គ្រាន់​អាច​នៅ​ក្រៅ​ឃុំ​បាន​ ។​ ជាង​នេះ​ទៀត​ លោក​ សំអាត​ យល់​ថា​ ការ​បដិសេធ​របស់​ចៅក្រម​នេះ​ មិនមែន​ជា​រឿង​ថ្មី​ឡើយ​ ព្រោះ​រឿង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​នយោបាយ​ ។​

​លោក​និយាយ​ថា​៖​ «​យើង​មានការ​សោកស្តាយ​សាលាឧទ្ធរណ៍​នៅ​តែ​បដិសេធ​សម្រាប់​គាត់​ ។​ ខ្ញុំ​គិត​ថា​ វា​មិនជា​ចំ​លែង​នោះ​ទេ​ ពីព្រោះ​រឿង​នេះ​ជា​រឿង​នយោបាយ​ស្រាប់​ទៅ​ហើយ​ ដោយ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នយោបាយ​កំពុង​តានតឹង​ដូច្នេះ​នោះ​បាទ​»​ ។​

​សូម​បញ្ជាក់​ថា​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​ កំពុង​តែ​ស្ថិ​ន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ជា​បណ្តោះអាសន្ន​ ទាំង​ពុំ​ទាន់​ដក​អភ័យឯកសិទ្ធិ​ពី​រដ្ឋសភា​នៅឡើយ​។​  សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម​ រ​ង្ស៊ី​ រូប​នេះ​ ត្រូវ​បាន​ចោទប្រកាន់​៣​ករណី​គឺ​ បទ​ក្លែង​ឯកសារ​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕

Share

Image
Image
Image