en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ជា​ថ្មី​ដល់​ម្ចាស់ផ្ទះ​ជួល​ទាំងអស់​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ឈ្នួល​

Share

ភ្នំពេញ​៖​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ បាន​អំពាវនាវ​ជា​ថ្មី​ម្ដងទៀត​ ដល់​ ម្ចាស់ផ្ទះ​ជួល​ទាំងអស់​ កុំ​ឲ្យ​ដំឡើង​ថ្លៃ​ផ្ទះ​ ខណៈ​ដែល​ជីវភាព​របស់​កម្មករ​នៅ​មាន​កម្រិត​នៅឡើយ​។​ ការ​អំពាវនាវ​របស់​សម្ដេច​ ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ក្រុមហ៊ុន​ កូកាកូឡា​ថ្មី​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​។​

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា

​សម្ដេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​បន្ដ​ដូចនេះ​៖​ «​ ប្រាក់ខែ​អប្បបរមា​នឹង​ឡើង​ដល់​ ១៥៣​ដុល្លារ​សហរដ្ឋអាមេរិក​ នៅ​ចាប់ពី​ខែមករា​ទៅ​ ប៉ុន្ដែ​រៀង​រាល់ពេល​នៃ​ការ​ដំឡើង​បៀរ​វត្ស​ឱ្យ​កម្មករ​ អ្នក​ផ្ទះ​ជួល​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​តម្លើង​ថ្លៃ​ទៅ​តាម​ »​។​

​ក្រៅពី​ការ​អំពាវនាវ​នេះ​ សម្ដេច​ ក៏​បាន​ស្នើ​សុំ​ទៅ​កាន់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​  ឱ្យធ្វើ​ការ​តាមដាន​ ម្ចាស់ផ្ទះ​ជួល​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ ជួល​ផ្ទះ​។​

​សម្ដេច​ ហ៊ុន​ សែន​ ៖«​ចឹ​ង​ទេ​ ខ្ញុំ​សុំ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ធ្វើការ​ជាមួយ​ម្ចាស់ផ្ទះ​សំណាក់​នានា​ ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ដំឡើង​ថ្លៃ​ បើ​ដំឡើង​ក៏​ដំឡើង​រំកិល​តិច​បាន​ហើយ​ កុំ​ឲ្យ​ដំឡើង​ថ្លៃ​ជ្រុល​ពេក​»​ ។​

​ដើម្បី​លើក​ស្ទួយ​ជីវភាព​កម្មករ​ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ចំណាយ​ ដូច​ជា​ ការ​ជួយ​ត​បណ្តាញ​អគ្គិសនី​ និង​បណ្តាញទឹក​ដល់​បន្ទប់​ជួល​នោះ​ សម្តេច​នាយក​រដ្ឋមន្ដ្រី​ ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​ និង​រដ្ឋាករទឹក​បន្ត​ធ្វើការ​ត​បណ្តាញទឹក​ និង​អគ្គិសនី​បន្ថែម​ទៀត​ទៅ​តាម​បន្ទប់​ជួល​របស់​កម្មករ​ឱ្យ​បាន​ គ្រប់​បន្ទប់​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​៕

Share

Image
Image
Image