en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ជា​ថ្មី​ ឱ្យ​រថយន្ដ​ធុន​ធ្ងន់​កុំ​ផ្ទុកទំនិញ​លើស​ចំណុះ​នាំ​ឱ្យ​ខូច​ផ្លូវ​

Share

សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អំពាវនាវ​ ជា​ថ្មី​ដល់​រថយន្ដ​ធុន​ធ្ងន់​គ្រប់​ប្រភេទ​ កុំអោយ​ដឹក​ទំនិញ​លើស​ចំណុះ​  ដែល​នាំ​អោយ​ផ្លូវថ្នល់​ខូច​។​

ផ្លូវជាតិលេខ76 នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលមានប្រវែង172គម ។រូបភាពពី Facebook សម្តេច ហ៊ុន សែន
ផ្លូវជាតិលេខ76 នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលមានប្រវែង172គម ។រូបភាពពី Facebook សម្តេច ហ៊ុន សែន

ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្ដ្រី​ធ្វើ​ឡើង​ នៅ​ពេល​សម្ដេច​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​76​ នៅ​ក្នុងស្រុក​លំ​ផាត់​ ខេត្តរតនគិរី​ ដែល​មាន​ប្រវែង​172​គម​ លាត​ស​ន្ឋឹ​ង​ពី​ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ដល់​ឃុំ​តា​អង​ ខេត្តរតនគិរី​ នៅ​ព្រឹក​ ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​នេះ​។​

​ក្នុង​ពិធី​នេះ​សម្ដេច​បាន​ចាប់អារម្មណ៍​ ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​ជនរួមជាតិ​ដែល​ចេញ​ ដំណើរ​ពី​ទីប្រជុំជន​ ទៅ​កាន់​តំបន់​នានា​ និង​ពី​តំបន់​នានា​ទៅ​កាន់​ប្រជុំជន​  កុំ​ដឹក​លើស​ទម្ងន់​ ដើម្បី​ជា​ប្រយោជន៍​ជួយ​ដល់​អ្នកដំណើរ​ដទៃ​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវថ្នល់​។​

​កាលពី​ថ្មីៗ​នេះ​ រដ្ឋមន្ត្រីក្រសួង​ សាធារណៈការ​និង​ដឹកនាំ​ជ​ញ្ចូ​ន​លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ព្រមាន​ថា​ លោក​ចាត់ការ​ចំពោះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ណា​ដែល​ ដឹក​ទំនិញ​លើស​ចំណុះ​ដែល​នាំ​ឱ្យ​ខូច​ផ្លូវ​។​ ផ្លូវថ្នល់​នៅ​កម្ពុជា​ ត្រូវ​បាន​ពណ៌នា​ ថា​ ជួសជុល​មុខ​ ខូច​ក្រោយ​ គឺ​ធ្វើ​ជាប់​រហូត​ព្រោះ​គុណភាព​៕​

Image
Image
Image