en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ យល់​ស្រប​ដូច​លោក​ សម​ រ​ង្ស៊ី​ បកស្រាយ​ដែរ​គឺ​មិន​កែប្រែ​រដ្ឋធម្មនុញ្ញ​មាត្រា​២​ឡើយ​

Share

ភ្នំពេញ៖ នៅ​ទីបំផុត​ប្រមុខ​រដ្ឋាភិបាល​ បាន​ សម្រេច​ពន្យល់​ ជនរួមជាតិ​ជា​ថ្មី​ម្ដងទៀត​ជុំវិញ​ទស្សនៈ​មិន​ចំ​ចុះសម្រុង​គ្នា​ រឿង​ ការ​ផលិត​ផែនទី​ខ្នាត​១/៥០​ពាន់​ ដើម្បី​ប្រើប្រាស់​ ការ​វាស់វែង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ដោយ​សម្ដេច​បញ្ជាក់​ថា​ មិន​ប៉ះពាល់​ រដ្ឋធម្មនុញ្ញ​មាត្រា​២​ ស្ដី​ពី​ខ្នាត​ផែនទី​១/១០០,០០០​ឡើយ​។​

សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី
សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី

ការ​បកស្រាយ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ ធ្វើ​ឡើង​តាម​រយៈ​ គេហទំព័រ​ Fresh​ news​ ដែល​បាន​ ផ្សព្វផ្សាយ​ជា​សាធារណៈ​ តាំងពី​យប់​ ថ្ងៃ​ពុធ​ទី​៣០​ វិច្ឆិកា​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​បកស្រាយ​ថា​៖«​មាត្រា​២​ នៃ​រដ្ឋធម្មនុញ្ញ​ មិន​ត្រូវ​បាន​កែប្រែ​នោះ​ទេ​ ព្រោះ​យើង​នៅ​តែ​ប្រើប្រាស់​ផែនទី​ខ្នាត​ 1/100,000​ដដែល​។​ ការ​ផ្ទេរ​ផែនទី​ ឬ​ចម្លង​ផែនទី​ ឬ​ពង្រីក​ផែនទី​ ពី​ខ្នាត​1/100,000​ មក​ផែនទី​ខ្នាត​ 1/50,000​ ជា​បញ្ហា​បច្ចេកទេស​សម្រួល​ឱ្យ​ការ​វាស់វែង​ និង​បោះបង្គោល​ព្រំដែន​ឱយ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ​។​ ក្នុង​ករណី​យ​សង្ស័យ​ឬ​មិន​ច្បាស់​ឬ​បកស្រាយ​ខុស​គ្នា​ ត្រូវ​តែ​វិល​ទៅ​យក​ផែនទី​ខ្នាត​1/100,000​ ធ្វើ​ជា​មូលដ្ឋាន​វិញ​។​ ដូចនេះ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​ខ្នាត​ផែនទី​មិន​ត្រូវ​បាន​ប៉ះពាល់​ដូច​មនុស្ស​ខ្លះ​លើក​ឡើង​នោះ​ទេ​»​។​

​ក្រៅពី​នេះ​ទៀត​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​ បាន​ ប្រាប់​អ្នកវិភាគ​មួយ​ចំនួន​ ដែល​ព្យាយាម​ បកស្រាយ​ ប៉ុន្តែ​មិន​ត្រឹមត្រូវ​ ដែល​នាំ​ឱ្យ​មានការ​ភ័ន្ត​ច្រ​លំ​។​ សម្ដេច​ ចំអក​អ្នក​ទាំងនោះ​ថា​ ជា​មនុស្ស​ ល្ងង់​ធ្វើ​ចេះ​ ហើយ​បន្ត​ល្ងង់​គួរ​ទៅ​រៀន​ទៀត​។​

​ករណី​នេះ​សម្ដេច​បាន​ពន្យល់​ថា​៖«​ដើម្បី​ងាយ​យល់​ថា​ ហេតុ​អ្វី​ទើប​មាន​តម្រូវការ​ផ្ទេរ​ ឬ​ចម្លង​ ឬ​ពង្រីក​ផែនទី​ពី​ខ្នាត​ 1/100,000​ មក​ផែនទី​ខ្នាត​ 1/50,000​ សូម​បងប្អូន​យក​ផែនទី​ ធម្មតា​ទាំង​២​ប្រភេទ​មក​មើល​និង​ឃើញ​ថា​ ផែនទី​ខ្នាត​ 1/100,000​ ពិបាក​រក​គោលដៅ​ណាស់​ ព្រោះ​១​ស​.​ម​ លើ​ផែនទី​ស្មើ​១០០០​ម៉ែត្រ​លើ​ដី​ជាក់ស្តែង​។​ ឯ​ផែនទី​ខ្នាត​ 1/50,000​ ១​ស​.​ម​ លើ​ផែនទី​ស្មើ​៥០០​ម៉ែត្រ​លើ​ដី​ ជាក់ស្តែង​ហើយ​មាន​និយាម​ការ​ទៀត​ផង​ ដូចនេះ​ងាយស្រួល​ក្នុង​ការ​រក​ចំណុច​បោះបង្គោល​ព្រំដែន​ឱយ​ បាន​ត្រឹមត្រូវ​។​ សង្ឃឹមថា​ អ្នក​មិន​យល់​រៀន​ឱ្យ​យល់​ចាំ​ និយាយ​ទើប​ងាយ​និយាយ​គ្នា​ដែល​ត្រូវ​ ការពារ​ជាតិ​ដូច​គ្នា​»​។​

​យ៉ាងណា​ ក៏​ដោយ​ ការ​បកស្រាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ ក៏​ជា​ការ​យល់​ស្រប​ដែរ​ ចំពោះ​ការ​បកស្រាយ​របស់​ មេ​បក្ស​ប្រឆាំង​លោក​ សម​ រ​ង្ស៊ី​។​ ប៉ុន្តែ​លោក​ សម​ រ​ង្ស៊ី​ ចាត់​ទុក​ការ​បង្គោល​ព្រំដែន​ ជាមួយ​វៀតណាម​សព្វថ្ងៃ​គឺជា​ការ​អនុវត្ត​តាម​ផែនទី​ ១/៥០​ពាន់​ដែល​ វៀតណាម​ ជា​អ្នក​បង្កើត​ឡើង​។​ បន្ថែម​លើ​នេះ​ មេ​បក្ស​ប្រឆាំង​ថា​ បើ​មិន​មាន​ផែនទី​១/៥០​ពាន់​គឺ​មិន​ត្រូវ​ប៉ះពាល់​ដាច់ខាត​រដ្ឋធម្មនុញ្ញ​ នៃ​មាត្រា​២​ ស្ដី​ពី​ខ្នាត​១/១០០,០០០​។​សម្រាប់​លោក​ សម​ រ​ង្ស៊ី​ សុំ​តែ​ម្យ៉ាង​គត់​ គឺ​ត្រូវ​ពឹង​ប្រទេស​បារាំង​ មក​ជួយ​ផ្ទេរ​ខ្នាត​ផែនទី​ ហើយ​ជួយ​ពិនិត្យ​បង្គោល​ដែល​បោះ​ហើយ​ឡើង​វិញ​។​

​ទោះជា​យ៉ាងណា​ ភាគី​វៀតណាម​ មិន​ទាន់​ឃើញ​ប្រតិកម្ម​ជា​ផ្លូវការ​ រឿង​នេះ​ទេ​៕​

Share

Image
Image
Image