en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​ស្ដេច​ថៃ​ នៅ​ថ្ងៃ​២២​ តុលា​

Share

ភ្នំពេញ៖ ក្រសួងការបរទេស​កម្ពុជា​បានឱ្យ​ដឹង​ថា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ នឹង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ សព​ព្រះមហាក្សត្រ​ ភូមិ​បុល​អា​ឌុ​ល​យ៉ា​ដេ​ត​ នៅ​ថ្ងៃ​ទី​២២​ តុលា​។​

សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន

តាម​សេច​ប្រកាស​ ព័ត៌មាន​របស់​ ក្រសួងការបរទេស​កម្ពុជា​  ប្រតិភូ​អមដំណើរ​នាយក​រដ្ឋមន្ត្រី​ មាន​ លោក​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​,​ ឧបនាយករដ្ឋមន្ត្រី​ ម៉ែ​ន​ សំ​អន​,​ ឧបនាយករដ្ឋមន្ត្រី​ ប៊ិ​ន​ ឈិ​ន​,​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​,​ ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​។​

​ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនីនាថ​ សីហ​នុ​ បាន​យាង​ ទៅ​ចុះហត្ថលេខា​ លើ​សៀវភៅ​មរណៈទុក្ខ​នៅ​ស្ថានទូត​ថៃ​ នៅ​ភ្នំពេញ​រូ​ចរាល់​ហើយ​។​

​កម្ពុជា​ និង​ថៃ​ មាន​ប្រវត្តិសាស្ត្រ​ សាសនា​ និង​ ប្រពៃណី​ ប្រហាក់ប្រហែល​គ្នា​។​

​ព្រះមហាក្សត្រ​ថៃ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ បាន​សោយ​ទិវង្គត​ ក្នុង​ព្រះ​ជន្មាយុ​ ៨៨​វស្សា​ ដោយ​ជំងឺ​ចាស់​ជា​រា​ ។​ ប្រទេស​ថៃ​បាន​ប្រកាស​កាន់ទុក្ខ​ថ្វាយ​ព្រះ​អង្គ​មួយ​ឆ្នាំ​ ដោយ​តម្រូវ​ ឱ្យ​ពលរដ្ឋ​ស្លៀកពាក់​ ខ្មៅ​ នៅ​គ្រប់​ទី​សាធារណៈ​។​ រាជទាយាទ​ ត្រូវ​ស្នងរាជ្យ​ គឺ​ព្រះ​អង្គ​ម្ចាស់​ វិ​ជ្ជ​រា​លុង​កន​ ដែល​មាន​ព្រះ​ជន្ម​ ៦៤​ ព្រះ​វង្សា​។​ ព្រះ​អង្គ​បាន​ប្រកាស​ថា​នឹង​ឡើង​សោយរាជ្យ​ ជំនួស​បិតា​ នៅ​រយៈពេល​មួយ​ឆ្នាំ​ទៀត​៕​

 

Share

Image
Image
Image