en     km
en     km

​សម្ដេច​ហ៊ុន​ សែន​ ព្រមាន​ធ្វើ​ច្បាប់​មិន​ឱ្យ​លោក​សមរ​ស្ស៊ី​ ធ្វើ​ជា​ប្រធាន​គណបក្ស​

Share

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ព្រមាន​ធ្ងន់ៗ​ជា​ថ្មី​ម្ដងទៀត​ ថា​នឹង​ធ្វើ​ច្បាប់​មួយ​ចំនួន​ទៀត​ ដើម្បី​ឃា​ឃាំង​ប្រធាន​គណបក្ស​ និង​អនុប្រធាន​គណបក្ស​ ដែល​សម្ដេច​សំដៅ​ទៅ​លើ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​កឹ​ម​ សុខា​ អាច​ដឹកនាំ​បក្ស​បាន​ឡើយ​ ព្រោះ​ជា​ទណ្ឌិត​។​

wmc-thum-hun-sen-sam-rangsy

​ការ​ថ្លែង​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ដូចនេះ​ ធ្វើ​ឡើង​នៅ​ពេល​លោក​បាន​បកស្រាយ​ជា​ច្រើន​ជុំវិញ​សង្គ្រាមពាក្យសម្ដី​ដែល​ផ្ទុះ​ឡើង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​ចុង​ក្រោយ​នេះ​។​

​សម្ដេច​បាន​បញ្ជាក់​ថា​ នឹង​រក​នីតិវិធី​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​មេ​បក្ស​ប្រឆាំង​ ឬ​អនុប្រធាន​មេ​បក្ស​ប្រឆាំង​ (​គណបក្ស​សង្គ្រោះ​ជាតិ​ )​ បាន​ដឹកនាំ​បក្ស​បាន​ឡើយ​ បើ​ពួក​គេ​មានរឿង​ក្ដីក្ដាំ​ ហើយ​ត្រូវ​បាន​តុលាការ​កាត់សេចក្ដី​ឱ្យ​មានទោស​ហើយ​នោះ​។​

​សម្ដេច​ ហ៊ុន​ សែន​ បានឱ្យ​ដឹង​ទៀត​ថា​ នេះ​គឺជា​សារ​មួយ​ថ្មី​ទៀត​ដែល​សម្ដេច​ ថា​ ល្បែង​នយោបាយ​របស់​សម្ដេច​ គឺ​ លែង​មិន​ចេះ​អស់​ទេ​។​

​សម្ដេច​ ហ៊ុន​ សែន​ ត្រូវ​បាន​អង្គការ​អន្ដរជាតិ​ គឺ​ អង្ក​ការ​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ Human​ Rights​ Watch​ របស់​អា​មេ​រិ​ក​បាន​ហៅ ​សម្ដេច​ថា​ ជា​បុរស​ខ្លាំង​នៅ​កម្ពុជា​។​

​យ៉ាងណា​ក៏​ដោយ ​រយៈពេល​ចុង​ក្រោយ​នេះ​ សហគមន៍​អន្ដរជាតិ​ រួម​ទាំង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក​ ចាត់​ទុក​កម្ពុជា​ ជា​រដ្ឋ​មួយ​កំពុង​ដើរ​លើ​គន្លង​គ្រោះថ្នាក់​ ដោយសារ​តែ​ការ​រំលោភសិទ្ធិ​មនុស្ស​៕

Share

Image
Image
Image