en     km
en     km

​សមាគម​ប៊ិក​កម្ពុជា​នឹង​រៀបចំ​វេទិកា​ជួបជុំ​អ្នកនិពន្ធ​ជា​ស្ដ្រី​នៅ​ថ្ងៃ​ទី​១០​ធ្នូ​2015​ស្អែក​នេះ​

Share

Logo Women's Media Final​ដើម្បី​លើកកម្ពស់​អក្សរសិល្ប៍​ខ្មែរ​ និង​លើក​ស្ទួយ​ស្នាដៃ​អ្នកនិពន្ធ​ជា​ស្ដ្រី​ ក៏​ដូច​ស្វែង​យល់​ពី​ការ​តែង​និពន្ធ​ និង​ការ​លំបាក​របស់​ស្ត្រី​ សមាគម​ប៊ិក​ម្ពុ​ជា​នឹង​រៀបចំ​វេទិការ​ជួបជុំ​អ្នកនិពន្ធ​ជា​ស្ដ្រី​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ ខាង​មុខ​នេះ​ វេលា​ម៉ោង​៥​ ដល់​ម៉ោង​៧​ល្ងាច​ នៅ​ហាង​កាហ្វេ​ចា​វ៉ា​ ទល់មុខ​ រូបសំណាក​សម្ដេច​តា​ព្រះ​នរោត្តម​សីហ​នុ​ នា​រាជធានី​ភ្នំពេញ​។​

​ថ្លែងប្រាប់​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​ មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ ទី​៨​ ធ្នូ​ ឆ្នាំ​២០១៥​ អ្នកស្រី​ សូ​ ភី​ណា​ អ្នកសម្របសម្រួល​នៅ​ក្នុង​កម្មវិធី​នេះ​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​លើកកម្ពស់​ នូវ​អក្សរសិល្ប៍​ខ្មែរ​ និង​លើក​ស្ទួយ​ស្នាដៃ​អ្នកនិពន្ធ​ជា​ស្ដ្រី​ រួម​ទាំង​ផ្ដល់​ការ​គាំទ្រ​ដល់​ស្នាដៃ​និពន្ធ​របស់​អ្នកនិពន្ធ​ជា​ស្ដ្រី​នោះ​ សមាគម​ប៊ិក​កម្ពុជា​ នឹង​រៀបចំ​ឲ្យ​មាន​វេទិកា​ជួបជុំ​មួយ​ សម្រាប់​អ្នកនិពន្ធ​ជា​ស្ដ្រី​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ ៥​ទៅ​៧​ល្ងាច​ នៅ​ហាង​កាហ្វេ​ចា​វ៉ា​ លើ​មហាវិថី​ព្រះ​សីហ​នុ​ ទាល់​មុខ​រូបសំណាក​សម្ដេចព្រះ​នរោត្តម​ សីហ​នុ​។​

​អ្នកស្រី​ សូ​ ភី​ណា​ បាន​ឲ្យ​ដឹង​បន្ដ​ថា​ គោលបំណង​សំខាន់​ នៃ​ការ​រៀបចំ​វេទិកា​នេះ​ គឺ​ដើម្បី​ ផ្ដល់​ឱកាស​ដល់​អ្នកនិពន្ធ​ជា​ស្ដ្រី​ មានឱកាស​លើកយក​ពី​ប្រវត្តិ​ស្នាដៃ​ ប្រ​វ​តិ្ដ​នៃ​ការ​បោះពុម្ពផ្សាយ​ និង​ពី​ទុក្ខ​លំបាក​របស់​អ្នកនិពន្ធ​ជូន​ដល់​សាធារណជន​នៅ​ក្នុង​ពិធី​។​

«​ព្រោះ​គាត់​ ជា​អ្នក​ដែល​មាន​សម​ទ្ធិ​ផល​ មាន​ស្នាដៃ​ខាង​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​។​ យើង​ដឹង​ហើយ​ថា​ ការ​អាន​ ការ​សរសេរ​ វា​មាន​សារៈសំខាន់​គ្រប់​ទាំងអស់​គ្នា​។​ អ៊‌ីចឹង​ ខ្ញុំ​គិត​ថា​ ដូច​ថា​ ជា​ការ​លើកទឹកចិត្ត​មួយ​ដល់​អ្នកនិពន្ធ​ ដែល​គាត់​បាន​បោះពុម្ព​ ចូលរួម​នៅ​ក្នុង​អក្សរសិល្ប៍​ខ្មែរ​ ។​ អ៊‍ីចឹង​ ត្រូវ​បាន​ឲ្យ​សាធារណជន​គាត់​ស្គាល់​ ហើយ​គាត់​ទទួលស្គាល់​ និង​ឲ្យ​តម្លៃ​ ហ្នឹង​គោលបំណង​មួយ​។​ គោលបំណង​ទី​ពីរ​ គឺ​ចង់​ស្ដាប់​ ឲ្យ​គាត់​និយាយ​រៀបរាប់​អំពី​ប្រវត្តិ​ និង​អំពី​ការ​បោះពុម្ព​ និង​ទាក់ទង​ទៅ​ការ​លំបាក​ ឬ​ក៏​មាន​សម​ទ្ធិ​ផល​អី​ខ្លះ​ ទាក់ទង​នឹង​ស្នាដៃ​បោះពុម្ព​របស់​គាត់​»​។​

​អ្នកស្រី​ សូ​ ភី​ណា​ មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ថា​ ក្រៅពី​គោលបំណង​សំខាន់​នេះ​ វេទិកា​ ទាំងមូល​ ក៏​នឹង​ចែករំលែក​ដល់​អ្នកចូលរួម​ ពី​សម​ទ្ធិ​ផល​នៃ​ការ​បោះពុម្ព​ រួម​ទាំ​បទ​ពិសោធ​ និង​ការ​លំបាក​ក្នុង​នាម​ជា​អ្នកនិពន្ធ​ ពិសេស​ក្នុង​នាម​ជា​អ្នកនិពន្ធ​ជា​ស្ដ្រី​។​«​ខ្ញុំ​គិត​ថា​ គាត់​នឹង​ស្គាល់​អ្នកនិពន្ធ​ទាំង​បី​នាក់​ ព្រោះ​ខ្ញុំ​គិត​ថា​ មាន​ម្នាក់​គាត់​រាង​ជោគជ័យ​ ជាងគេ​មាន​ស្គាល់​គាត់​ច្រើន​ ប៉ុន្ដែ​ពីរ​នាក់​ផ្សេង​ទៀត​ ក៏​បាន​បោះពុម្ព​សៀវភៅ​យ៉ាង​ស្ងៀមស្ងាត់​ ដែល​អត់​មាន​គេ​ស្គាល់​»​។​

​គួរ​បញ្ជាក់​ដែរ​ថា​ អ្នកនិពន្ធ​ ដែល​នឹង​ត្រូវ​បង្ហាញខ្លួន​នៅ​ក្នុង​វេទិកា​ជួបជុំ​អ្នកនិពន្ធ​ជា​ស្ដ្រី​ នៅ​ថ្ងៃ​១០​ ធ្នូ​ស្អែក​នេះ​ មាន​បី​រូប​ គឺ​អ្នកស្រី​ អ៊ុំ​ សុ​ផា​នី​ អ្នកស្រី​ ប៊ុ​ន​ ចាន់​សុខ​សេរី​ និង​ទី​បី​.​ អ្នកស្រី​ សឹ​ង្គ​ សុខា​។​

​សូម​ជម្រាប​ដែរ​ថា​ នៅ​ក្នុង​វេទិកា​ជួបជុំ​អ្នកនិពន្ធ​ជា​ស្ដ្រី​នេះ​ នឹង​បើក​ទូលាយ​ដល់​សាធារណជន​ គ្រប់​រូប​ដែល​មាន​បំណង​ចូលរួម​ផង​ដែរ​៕

Share

Image
Image
Image