en     km
en     km

​សមាគម​ការពារសិទ្ធិ​មនុស្ស​អា​ដ​​ហុ​ក​​ដក​ខ្លួន​ការពារ​រឿង​ក្ដី​ក​ញ្ញ​ ស្រី​មុំ​

Share

ភ្នំពេញ​៖​ សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ប្រកាស​លែង​ផ្ដល់​មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ដោយ​លើក​ហេតុផល​ថា​កញ្ញា​លែង​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​ទៀត​ហើយ​ ។​

sreymom-text
កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ចូលបំភ្លឺនៅសាលាដំបូងក្រុងភ្នំពេញ ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៦ កន្លងទៅ

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃនេះ​ បាន​លើក​ឡើង​ថា​ កន្លង​មក​សមាគម​នេះ​យល់​ឃើញ​ថា​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ពិតជា​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​និង​ភិតភ័យ​ផ្នែក​នយោបាយ​ ទើប​សមាគម​អា​ដ​ហុ​ក​ផ្ដល់​មេធាវី​ការពារ​ក្ដី​ឱ្យ​ ។​ ប៉ុន្តែ​នៅ​គ្រានេះ​ សមាគម​យល់​ឃើញ​ថា​ កញ្ញា​ ស្រី​មុំ​ មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គំរាមកំហែង​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយបារម្ភ​ទៀត​នោះ​ទេ​ ។​

ក្នុង​ន័យ​នេះ​ សមាគម​អា​ដ​ហុ​ក​ចាត់​ទុក​ករណី​របស់​កញ្ញា​ ស្រី​មុំ​ ជា​បណ្ដឹង​បរិហារកេរ្តិ៍​ គឺ​គ្រាន់តែ​ជា​រឿង​វិវាទ​ធម្មតា​រវាង​បុគ្គល​សាមញ្ញ​និង​បុគ្គល​សាមញ្ញ​ មិន​ស្ថិត​នៅ​ក្នុង​អាណត្តិ​របស់​សមាគម​ ហើយ​ចំណុច​មួយទៀត​ ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង​និង​មាន​អំពើ​ពេស្យាចារ​ អា​ដ​ហុ​ក​យល់​ឃើញ​ថា​ នីតិវិធី​បន្ដ​គឺ​កញ្ញា​ស្រី​មុំ​ អាច​គ្រាន់តែ​ជា​សាក្សី​តែ​ប៉ុណ្ណោះ​ ។​

​សូម​ជម្រាប​ថា​៖​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ មាន​មេធាវី​ម្នាក់​ គឺ​ លោកស្រី​ គ្រី​ ឈួ​ន​ ជា​មេធាវី​សមាគម​អា​ដ​ហុ​ក​ ។​

​រឿងរ៉ាវ​របស់​កញ្ញា​ ស្រី​មុំ​ នា​ពេល​នេះ​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ​រាជធានី​ភ្នំពេញ​ គឺ​ បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​របស់​តុលាការ​នេះ​ អះអាង​ថា​ កញ្ញា​ ស្រី​មុំ​ បាន​សារភាព​ថា​ សំឡេង​ខ្សែអាត់​មួយ​ចំនួន​ដែល​គេ​លួច​ថត​បាន​នោះ​ គឺ​ពិតជា​សំឡេង​របស់​នាង​ មិនតែប៉ុណ្ណោះ​លោក​ព្រះរាជអាជ្ញា​ អះអាង​ថា​ កញ្ញា​ ស្រី​មុំ​ បាន​សារភាព​ថា​ លោក​ កឹ​ម​ សុខា​ បង្គាប់​ឱ្យ​កញ្ញា​បដិសេធ​កន្លង​មក​ ។​

​មក​ដល់​ពេល​នេះ​គេ​ពុំ​ដឹង​ថា​ លោក​ កឹ​ម​ សុខា​ ស្ថិត​នៅ​ក្នុង​ប្រទេស​ឬ​ក៏​ក្រៅប្រទេស​​ ខណៈ​​សំនុំរឿង​របស់​គាត់​ទាក់ទង​នឹង​កញ្ញា​ ស្រី​មុំ​ ធ្លាក់​ដល់​តុលាការ​ ៕

Share

Image
Image
Image