en     km
en     km

​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​និង​រឹបអូស​សត្វព្រៃ​ជាង​៧០០​គីឡូក្រាម​បម្រុង​ដឹក​ឆ្លង​ដែន​

Share

ភ្នំពេញ​៖​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​តៃកុង​ឡាន​ និង​រឹម​អូស​សត្វព្រៃ​ជាង​៧០០​គីឡូក្រាម​បម្រុង​ដឹង​ឆ្លង​ទៅ​លក់​នៅ​ប្រទេស​ថៃ​។​

                                                                   សត្វអណ្តើក ៦១៨​ ក្បាល​រឹបអូសពីឈ្មួញបម្រុងដឹងឆ្លងទៅប្រទេសថៃ។



​បើ​តាម​គេ​ទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ ឲ្យ​ដឹង​ថា​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឃាត់ខ្លួន​តៃកុង​ឡាន​ម្នាក់​បម្រុង​ដឹក​សត្វព្រៃ​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​ថៃ​។​

​គេហទំព័រ​បញ្ជាក់​ថា​ អាជ្ញាធរ​រឹម​អូស​សត្វ​អង្ស​ង​ និង​សត្វ​អណ្តើក​សរុប​ចំនួន​ ៧២១​ គីឡូក្រាម​ ដែល​ដឹក​ជញ្ជូន​តាម​ច្រករបៀង​ ស្ថិត​នៅ​ភូមិ​អូរ​ស្រឡៅ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​។​ ក្នុង​នោះ​សត្វ​អ​ន្ស​ង​មាន​ចំនួន​ ៧០​ ក្បាល​ ស្មើនឹង​ទម្ងន់​ ៣៥១​ គីឡូក្រាម​ និង​សត្វ​អណ្តើក​ ៦១៨​ ក្បាល​ ស្មើនឹង​ទម្ងន់​ ៤០៦​គីឡូក្រាម​។​

​អាជ្ញាធរ​បញ្ជាក់​ថា​ អ្នកបើកបរ​រថយន្ត​ ឈ្មោះ​ សោម​ កែវ​ អាយុ​ ២៤​ ឆ្នាំ​ ដែល​ស៊ីឈ្នួល​ដឹក​ជញ្ជូន​សត្វព្រៃ​ ហើយ​សត្វព្រៃ​ទាំ​អស់​ត្រូវ​បាន​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ​រក្សា​ទុក​៕

Share

Image
Image
Image