en     km
en     km

​សង្គម​ស៊ី​វិល​ ៖​ កំណើន​ពលករ​ចំណាកស្រុក​នឹង​កើនឡើង​ បើ​តំណាង​ពួក​គេ​នៅ​តែ​រង​ការ​គំរាមកំហែង​

Share

​ភ្នំពេញ​៖​ សង្គម​ស៊ី​វិល​និង​ក្រុម​សហជីព​ ដែល​ធ្វើការ​លើ​សិទ្ធិ​សេរីភាព​របស់​កម្មករ​លើក​ឡើង​ថា​ ប្រសិន​បើ​​តំណាង​​សហ​ជីព​​ដែ​ល​ចេញ​មុខ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ជូន​កម្មករ​ នៅ​តែ​ទទួល​រង​ការ​គំរា​ម​កំ​ហែ​ង​តាម​ផ្លូវច្បាប់​ នោះ​កំណើន​នៃ​ការ​ចំណាកស្រុក​របស់​ពលករ​នឹង​កាន់តែ​មានការ​កើនឡើង​ ។​ ការ​ថ្លែង​របស់​ក្រុម​សហជីព​បែប​នេះ​ បន្ទាប់​ពី​អយ្យការ​អម​សាលាដំបូង​រាជធាន​ភ្នំពេញ​ ចេញ​ដី​កោះ​តំណា​ង​កម្មករ​មួយ​រូប​ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​ ០៧​ ខែមិថុនា​ ឆ្នាំ​ ២០១៦​ ។​

Worker-Cambodia-Lieve-Contry
ប្រជាពលរដ្ឋខ្មែរបំពេញបែបបទដើម្បីធ្វើចំណាកស្រុកទៅក្រៅប្រទេសក្នុងពេលកន្លងទៅ / រូបតំណាង

​នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ Central​ លោក​មឿ​ន​ តុលា​ បាន​មាន​ប្រសា​សន៍​ជាមួយ​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ពុធ​ ទី​ ២៥​ ខែឧសភា​ នេះ​ថា​ តំណាង​កម្មករ​ធ្វើការ​ដើម្បី​ផលប្រយោជន៍​កម្មករ​តែ​ប៉ុ​ណ្ណោះ​ ។​

​លោក​បន្ត​ថា​ ប្រសិនបើ​តំណាង​កម្មករ​នៅ​ទទួល​រង​នូវ​ការ​ចោទប្រកាន់​ នៅ​ពេល​ពួក​គេ​ចេញ​មុខ​ទាមទារ​សិទ្ធិ​សេរី​ភាព​ជូន​កម្មករ​នោះ​ ធ្វើ​ឱ្យ​ពួក​គេ​មានការ​ភ័យ​ខ្លាច​ មិន​ហ៊ាន​ធ្វើការ​តវ៉ា​ទាមទារ​ពី​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​បន្ដ​ទៀត​ឡើយ​។​

លោក​ មឿ​ន​ តុលា​ មាន​ប្រសាសន៍​ដូចនេះ​ បន្ទាប់​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ២១​ ខែឧសភា​ បាន​បញ្ជូន​លិខិត​កោះហៅ​តំណាង​កម្មករ​មួយ​រូប​គឺ​លោក​ម៉ែ​ន​ វ​ណ្ណា​ ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​ ០៧​ ខែមិថុនា​ខាង​មុខ​ ក្រោម​បទ​ចោទ​«​ បរិហា​កេរ្ដិ៍​ជា​សាធារណៈ​ ញុះញុង​ឲ្យ​ប្រព្រឹត្ដ​បទ​ឧក្រឹដ្ឋ​ជា​អាទិ៍​ និង​ ជេរ​ប្រមាថ​ »​ ដែល​បទ​ចោទ​ទាំងនេះ​ ត្រូវ​បាន​សាមីខ្លួន​ច្រានចោល​ ដោយ​បញ្ជាក់​ថា​វា​មិនមែន​ជា​ការ​ពិត​ឡើយ​។​

ចំណែក​លោក​ម៉ែ​ន​ វ​ណ្ណា​ តំណាង​កម្មករ​ដែល​ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នា​ពេល​ខាង​មុខ​ បាន​បញ្ជាក់​ថា​ លោក​នឹង​ចូលខ្លួន​តាម​ដីការ​កោះហៅ​របស់​តុលាការ​ ។​ លោក​បញ្ជាក់​ទៀត​ថា​ ប្រសិនបើ​ក្រុម​តំណាង​កម្មករ​នៅ​តែ​មាន​គំនាប​ពី​ប្រព័ន្ធ​ច្បាប់​ដូចនេះ​ អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​អ្នក​ដែល​ធ្វើការ​ការពារ​សិទ្ធិ​សេរីភាព​កម្មករ​។​

លោក​ម៉ែ​ន​ វ​ណ្ណា​៖​ «​កម្មករ​ទាំងអស់​គឺ​មិន​មាន​អ្នក​ណា​ញុះញុង​ទេ​ ព្រោះ​ពួក​គាត​ហ្នឹង​សុទ្ធតែ​ជា​ជន​រង​គ្រោះ​ដោយ​ថៅកែ​មិន​បើក​ប្រាក់ខែ​ឲ្យ​ ហើយ​ខ្ញុំ​ក៏​មិនដឹង​ថា​អ្នក​ណា​ជា​អ្នក​ប្ដឹង​ដែរ​ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ដិ​ដូច​ការ​ចោទប្រកាន់​ទេ​»​​

ទន្ទឹម​គ្នា​នេះ​ លោក​មឿ​ន​ តុលា​ បន្ថែម​ថា​ នៅ​កម្ពុជា​ប្រាក់ខែ​សម្រាប់​កម្មករ​នៅ​តិចតួច​ណាស់​ ហើយ​លក្ខខណ្ឌ​ការងារ​ក៏​មាន​ភាព​លំបាក​ខ្លាំង​ដែរ​ ប្រសិនជា​មានការ​គាបសង្កត់​លើ​តំណាង​របស់​ពួក​គេ​បន្ថែម​ទៀត​នោះ​ និង​ធ្វើ​ឲ្យ​ក្រុម​កម្មករ​អាច​នឹង​​ធ្វើ​​​ចំណាក​ស្រុក​​កាន់​តែ​​ច្រើន​​​ពី​​ប្រទេស​​កម្ពុជា​​ជាក់​ជា​ពុំខាន​។​

​លោក​ មឿ​ន​ តុលា​ ៖​ «​ត្រង់នេះ​ជា​កត្ដា​រុញច្រាន​ បើកាលណា​មានការ​ដាក់​សម្ពាធ​ទៅ​លើ​ពួក​គាត់​ខ្លាំង​ពេក​ បូ​ក​រួម​នឹង​ប្រាក់ខែ​នៅ​ក្នុង​ប្រទេស​ទាប​ផង​វា​អាច​ធ្វើ​ឲ្យ​ពួក​គាត់​ (​កម្មករ​)​ សម្រេចចិត្ដ​ចំណាកស្រុក​ជា​ជាង​នៅ​ក្នុង​ប្រទេស​»​។​

​ដូច​គ្នា​នេះ​ដែរ​ អ្នកស្រី​យ៉ាង​ សោ​ភ័​ណ្ឌ​ ប្រធាន​សហជីព​កម្ពុជា​ ហៅ​កាត់​ថា​ CCU​ ថ្លែង​ថា​ អ្នកស្រី​មិន​ពេញចិត្ដ​ចំពោះ​ការ​ចោទ​ប្ដឹង​ទៅ​លើ​តំណាង​កម្មករ​ ដោយ​គ្រាន់តែ​ជួយ​ធ្វើការ​ទាមទារ​ប្រាក់​សំណង​របស់​ក្រុម​កម្មករ​នោះ​ទេ​។​

​អ្នកស្រី​យល់​ថា​ ការ​ចោទប្រកាន់​លើ​តំណាង​កម្មករ​នៅ​ក្រុមហ៊ុន​ វិ​ន​ ស៊ិ​ង​តិច​ នា​ពេល​នេះ​ គឺជា​ការ​បង្អាក់​ស្មារតី​ដល់​តំណាង​កម្មករ​ និង​កម្មករ​ដទៃ​ទៀត​ឲ្យ​មានការ​ភ័យ​ខ្លាច​ និង​មិន​ហ៊ាន​ចងក្រង​គ្នា​ជា​សហជីព​ចេញ​តវ៉ា​នៅ​ពេល​ដែល​ថៅកែ​ក្រុមហ៊ុន​រំលោភសិទ្ធិ​ការងារ​នៅ​ពេល​ក្រោយ​ទៀត​ឡើយ​។​

​អ្នកស្រី​ យ៉ាង​ សោ​ភ័​ណ្ឌ​ ទ​ទួ​ច​សុំ​ឲ្យ​មន្ដ្រី​គ្រប់​ជាន់ថ្នាក​គួរ​ស្វែង​យល់​ពី​ទុក្ខវេទនា​របស់​ក្រុម​កម្មករ​រោងចក្រ​ ព្រោះ​សព្វ​ថ្ងៃនេះ​កំពុង​តែ​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ពី​ថៅកែ​ក្រុមហ៊ុន​ជា​ខ្លាំង​ ប៉ុន្ដែ​គេ​ដែល​ឃើញ​តុលាការ​កោះហៅ​ថៅកែ​ទាំងនោះ​ទៅ​ឆ្លើយ​បំភ្លឺ​ម្ដងណា​ទេ​ គឺ​កោះហៅ​តែ​តំណាង​កម្មករ​ដែល​ជា​អ្នក​ចេញ​មុខ​ការពារ​កម្មករ​ទៅ​វិញ​។​

​អ្នកស្រី​យ៉ាង​ សោ​ភ័​ណ្ឌ​៖«​ជា​ទូទៅ​ការ​អនុវត្ដន៍​មិន​ត្រឹមត្រូវ​ហ្នឹងហើយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ក៏​ដូច​ជា​កម្មករ​ទី​ទល់​ក្រ​ហ្នឹង​រងទឹក​ភ្នែក​ហើយ​ចុង​ក្រោយ​អត់​បាន​អី​ទាំង​អស់ហើយ​ថែម​ទាំង​ត្រូវ​ជាប់គុក​ជាប់​ច្រ​វ៉ា​ក់​ថែម​ទៀត​»​​។​

​បើ​តាម​ដីកា​រកោះ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ចុះ​ថ្ងៃ​ទី​ ១៦​ ខែឧសភា​ ឆ្នាំ​ ២០១៦​ កន្លង​ទៅ​ គឺ​តម្រូវ​ឲ្យ​លោក​ម៉ែ​ន​ វ​ណ្ណា​ តំណាង​កម្មករ​រោងចក្រ​ វិ​ន​ ស៊ិ​ង​តិច​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ ព្រៃ​កឹ​គ​ សង្កាត់​ ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ត្រូវ​ចូលខ្លួន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ០៧​ ខែមិថុនា​ ឆ្នាំ​ ២០១៦​ វេលា​ម៉ោង​ ១៤​ និង​ ៣០​ នាទី​រសៀល​ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ «​ បរិហា​កេរ្ដិ៍​ជា​ធារ​ណៈ​ ញុះញុង​ឲ្យ​ប្រព្រឹត្ដ​បទ​ឧក្រឹដ្ឋ​ជា​អាទិ៍​ និង​ ជេរ​ប្រមាថ​ »៕

Share

Image
Image
Image