en     km
en     km

​វៀតណាម​ថ្កោលទោស​ តៃវ៉ាន់​រៀបចំ​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

Share

​ក្រសួងការបរទេស​វៀតណាម​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ អាជ្ញាធរ​កោះ​តៃវ៉ាន់​ ដែល​បាន​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ នៅ​ក្បែរ​ប្រជុំ​ស្ព្រា​ត​លី​ ដោយ​ក្រុង​ហាណូយ​ចាត់ទុកជា​ការ​រំលោភ​លើ​ ដែន​អធិបតេយ្យ​ របស់​ខ្លួន​។​

                 ​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ Le​ Thi​ Thu​ Hang​។ photo: Taken from VOV5 of Vietnam

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ Le​ Thi​ Thu​ Hang​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​ ៖​យើង​បាន​តាមដាន​ស្ថានការណ៍​និង​ព្រឹត្តិការណ៍​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន​ ដែលតៃវ៉ាន់​មាន​ផែនការ​ធ្វើ​នៅ​សមុទ្រ​ភាគ​ខាងកើត​ប្រទេស ​ព្រោះ​តំបន់នោះ​ជា​ផ្លូវទឹក​របស់​វៀតណាម​»​។​

​តាម​សារព័ត៌មាន​ VN​ Express​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ថា​ កោះ​តៃវ៉ាន់​នឹង​ធ្វើ​សមយុទ្ធ​យោធា​ រយៈពេល​៣​ថ្ងៃ​ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ២១ ​វិ​ច្ឆ​កា​ នៅ​ឆ្នាំ​២០១៨​នេះ​។​

​លោ​កស្រី​ ​ Le​ Thi​ Thu​ Hang​ បាន​ រំលឹក​ ថា​វៀតណាម​ មាន​ភាព​ស្របច្បាប់​ពេញលេញ​ និង​មាន​ភស្តុ​តាង​ ជា​ប្រវត្តិសាស្ត្រ​ ដើម្បី​តវ៉ា​ករណី​នេះ​ ។​ លោកស្រី​ថា​នេះ​ បើ​យោង​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២​។​

សូម​ជម្រាប​ថា​ ប្រទេស​ដែល​កំពុង​ប្រទាញប្រទង់​ទាមទារ​កាន់កាប់​ តំបន់​ប្រជុំ​កោះ​ ប៉ា​រ៉ា​ហ្សែ​ល​ និង​ ស្ព្រា​ត​លី​ នៅ​សមុទ្រ​ចិន​ខាងត្បូង​ មាន​វៀតណាម​ តៃវ៉ាន់​ ហ្វី​លី​ពី​ន​ ម៉ា​ឡេ​ស៊ី​ ព្រុយ​ណេ​ និង​ប្រទេស​ចិន​។​ ប្រទេស​ចិន​ បាន​ចូល​កាន់កាប់​តំបន់​នោះ​ ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​ ចាប់តាំងពី​ឆ្នាំ​១៩៧៤​ នៅ​ពេល​ ប្រទេស​ធំ​នេះ​បាន​លើក​ទ័ពជើងទឹក​បណ្ដេញ​អ្នកនេសាទ​ និង​កងទ័ព​វៀតណាម​ចេញពី​ តំបន់​នោះ​៕​

Share

Image
Image
Image