en     km
en     km

​វិភាគ​៖​មូលហេតុ​អ្វី​បានជា​មិន​មានការ​លើកលែងទោស​សកម្មជន​សិទ្ធិ​មនុស្ស​តាម​ការ​គ្រោងទុក​?

Share

​ភ្នំពេញ​៖​ ខណៈ​ពន្លឺ​នៃ​សេរីភាព​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ផ្សេងៗ​នៅ​តែ​មាន​តិច​អ្នកវិភាគ​បង្ហាញ​ ទស្សន​ថា​ មន្ដ្រី​សិទ្ធិ​មនុស្ស​ មន្ដ្រី​ គ​.​ជ​.​ប​ និង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ ទំនង​មិន​អាច​មាន​សេរីភាព​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​ទេ​ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ល្បិច​នយោបាយ​ ហើយ​ប្រសិនបើ​បក្ស​កាន់​អំណាច​ចង់​ដោះ​លែង​មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ទេ​ក៏​អាច​ធ្វើ​បាន​ដែរ​។​ ក៏​ប៉ុន្ដែ​បក្ស​កាន់​អំណាច​អះអាង​ថា​ កម្ពុជា​មានច្បាប់​ គឺ​រដ្ឋាភិបាល​ត្រូវ​គោរព​ច្បាប់​គឺ​មិន​ធ្វើ​អ្វី​ដែល​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឡើយ​។​

​មូលហេតុ​អ្វី​បានជា​មិន​មាន​ ការ​លើកលែងទោស​សកម្មជន​សិទ្ធិ​មនុស្ស​តាម​ការ​គ្រោងទុក​?

ស្តាប់សំឡេង៖ 

h
សកម្មជនសិទ្ធិមនុស្ស មន្រ្ដី គជប និងស្រ្ដីសកម្មជនបឹងកក់

​នៅ​ពេល​ដែល​តុលាការ​ចេញ​ដីកា​រដោះ​លែង​មេឃុំ​ ស៊ា​ង​ ចែត​ ក្នុង​សំណុំរឿង​សូកប៉ាន់​ អ្នក​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែលការ​ដោះ​លែង​នេះ​បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ ជួប​សំងាត់​ជាមួយ​នាយក​រដ្ឋមន្ដ្រី​នៅ​វិមាន​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​ ០៧​ ធ្នូ​ គឺ​អ្នក​សង្កេតការណ៍​ក៏​ដូច​ជា​ក្រុម​គ្រួសារ​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​មន្ដ្រី​ គ​.​ជ​.​ប​ រំពឹង​ថា​ ក៏​នឹង​មានឱកាស​ដូចនេះ​ផង​ដែរ​ សម្រាប់​លោក​ ណៃ​ វង់​ដា​ លោក​ នី​ សុខា​ លោក​ យី​ សុខ​សាន​ លោក​ ស្រី​ លឹ​ម​ មុនី​ និង​លោក​ នី​ ចរិយា​។​ ការ​សង្ឃឹម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សម្ដេច​ ស​ ខេ​ង​ អះអាង​ថា​ អ្នក​ទាំងនេះ​អាច​នឹង​ដោះ​លែង​នៅ​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៦​ តែ​មក​ដល់​ពេល​នេះ​ ក្ដី​សង្ឃឹម​របស់​គ្រួសារ​ជនជាប់ចោទ​គេ​ហៅ​ថា​ អ្នកទោស​មនសិការ​ហាក់​កាន់តែ​រសាយ​ស្ងាត់​ទៅ​ហើយ​ ព្រោះតែ​បក្សនយោបាយ​ទាំង​ពីរ​មើលទៅ​កំពុង​រុញ​បញ្ហា​នេះ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​។​ បក្ស​ប្រឆាំង​ថា​ រឿង​នេះ​អាស្រ័យ​លើ​បក្ស​កាន់​អំណាច​ រីឯ​បក្ស​កាន់​អំណាច​ថា​មិនមែន​អាស្រ័យ​លើ​ខ្លួន​ទេ​ គឺ​អាស្រ័យ​ទៅ​លើ​តុលាការ​។

​តើ​អ្វី​នៅ​ពីក្រោយ​នាំ​ឲ្យ​ពេលវេលា​ដើម្បី​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​មន្ដ្រី​ គ​.​ជ​.​ប​ នៅ​បន្ត​ទុក​ពេល​ថែម​ទៀត​?

sen
សម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ ដែល​បក្ស​កាន់​អំណាច​ចេញ​បទបញ្ជា​មិន​ឲ្យ​លោក​ចូល​ស្រុក​ បាន​និយាយ​ប្រាប់​សារព័ត៌មាន​ The​ Cambodian​ Daily​ ថា​ ការ​ខកខាន​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ និង​មន្ដ្រី​ គ​.​ជ​.​ប​ ទាំង​ ៥​រូប​នេះ​គឺ​មក​ពី​នាយក​រដ្ឋមន្ដ្រី​ធ្វើ​ឲ្យ​គាំង​។​ លោក​ សម​ រ​ង្ស៊ី​ បាន​បញ្ជាក់​ទៀត​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បា​នប​ញ្ជួ​ន​សារ​ទៅ​លោក​ កឹ​ម​ សុខា​ ដោយ​ស្នើ​ឲ្យ​លោក​ កឹ​ម​ សុខា​ ប្រកាស​ជំហ​រជា​សាធារណៈ​ ថ្កោលទោស​លោក​ ដែល​រិះគន់​រដ្ឋាភិបាល​។​ លោក​ សម​ រ​ង្ស៊ី​ បាន​បញ្ជាក់​ទៀត​ថា​ ដោយសារ​រឿង​នេះ​លោក​ កឹ​ម​ សុខា​ បាន​បដិសេធ​។​ ត្រង់នេះ​ហើយ​មើលទៅ​ ដែល​អ្នកវិភាគ​មើលឃើញ​ថា​ ជា​ឧបសគ្គ​យ៉ាង​ពិតប្រាកដ​ចំពោះ​ការ​ដោះ​លែង​មន្ដ្រី​ទាំង​ ៥​រូប​នេះ​។

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ យល់​ឃើញ​ថា​ ការ​មិន​ទាន់​ដោះ​លែង​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ក៏​ដូច​ជាម​ន្ដ្រី​ គ​.​ជ​.​ប​ ពេល​នេះ​គឺ​មក​ពី​ការ​បន្ត​ឃុំខ្លួន​មន្ដ្រី​សិទ្ធិ​មនុស្ស​ បក្ស​កាន់​អំណាច​ត្រូវការ​ចំណេញ​នយោបាយ​។​  

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​ចំណុច​មួយ​ដែល​លើក​ឡើង​ថា​ ភាព​ចំណេញ​អាស្រ័យ​ទៅ​លើ​ការ​ធ្វើទុក្ខ​តែ​ស កម្មជន​អង្គការ​សង្គម​ស៊ី​វិល​ហ្នឹង​ជា​ផ្នែក​មួយ​ ហើយ​មួយទៀត​នោះ​គឺ​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​ផ្សេងៗ​ទៀត​ហ្នឹង​មាន​ភាព​ខ្លាចរអា​ដែរ​ ព្រោះ​ការ​គាបសង្កត់​និង​ការ​បោះ​ឆ្នោត​ នេះ​ជា​យុទ្ធសាស្ដ្រ​មួយ​ដែល​បក្ស​កាន់​អំណាច​គេ​អាច​ធ្វើ​បាន​»​។​

​ជាមួយ​គ្នា​នេះ​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ បន្ដ​ថា​ចំពោះ​យន្ដការ​ដែល​អាច​នឹង​ឈាន​ដល់​ការ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ទាំងអស់​គឺ​មាន​តែ​វិធី​មួយ​ប៉ុណ្ណោះ​ គ្រប់​គណបក្ស​នយោបាយ​ត្រូវ​ងាក​មក​គិត​ពី​ផលប្រយោ ជន៍​ជាតិ​ និង​ផលប្រយោជន៍​រាស្ដ្រ​ជា​ធំ​ ហើយ​ទម្លាក់​ចោល​នូវ​រឿង​បុគ្គល​ងាក​មក​ជជែក​គ្នា​ដើម្បី​ដោះ ស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​វិញ​ ពោល​គឺ​មិន​គួរ​ឱ្យ​មានការ​ មិន​ចុះសម្រុង​គ្នា​បន្ដ​ទៀត​ទេ​។

em-sovanara
លោក ឯម សុវណ្ណារ៉ា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​ជា​យន្ដការ​លុះណាតែ​អ្នកនយោបាយ​ទាំង​ពីរ​បក្ស​ហ្នឹង​ លះបង់​នូវ​ផលប្រ យោជន៍​ក្រុម​ និង​ផលប្រយោជន៍​បក្សពួក​ខ្លួន​ខ្លះ​ គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ​ ឬ​ក៏​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ ទើប​សកម្មជន​សិទ្ធិ​មនុស្ស​ហ្នឹង​អាច​នឹង​មាន​សេរីភាព​បាន​ឆាប់​»​។​

​នៅ​ពេល​ដែល​លោក​ កឹ​ម​ សុខា​ ទទួល​បានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​តាម​រយៈ​ការ​ស្នើ​សុំ​របស់​សម្ដេច​ ហ៊ុន​ សែន​ មតិ​សាធារណៈ​មួយ​ចំនួន​ចាប់ផ្ដើម​ព្រួយបារម្ភ​អំពី​កល​កិច្ច​នយោបាយ​របស​បក្ស​កាន់​អំណាច​ដែល​គេ​ថា​ ចាប់​មួយ​ព្រ​លែង​មួយ​ គឺ​ព្រ​លែង​ កឹ​ម​ សុខា​ ចាប់​លោក​ សម​ រ​ង្ស៊ី​។​ កល​កិច្ច​នេះ​មើលទៅ​មិន​អាច​ធ្វើ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​បែកបាក់​គ្នា​ឡើយ​។​ ផ្ដើម​ដោយ​ការ​លើកលែងទោស​នេះ​ក៏​នាំ​ឲ្យ​មានការ​គិត​ភ្លាម​ដល់​ការ​លើកលែងទោស​មន្ដ្រី​សិទ្ធិ​មនុស្ស​ទាំង​ ៥​រូប​នេះ​ យ៉ាង​ហោច​ណាស់​ពួក​គាត់​អាច​នឹង​ដោះ​លែង​មុន​ដំណាច់​ឆ្នាំ​២០១៦​ ទៅ​តាម​អ្វី​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​បង្ហើប​ព័ត៌មាន​។​ តែ​ពេល​នេះ​សេណា​រ៉ូ​យ៉ូ​ដដែល​ទំនង​នឹង​ចាប់ផ្ដើម​លេង​មួយ​សារ​ទៀត​ប្រយោជន៍​ដើម្បី​អ្វីមួយ​ដែល​អ្នកវិភាគ​ថា​ ទាល់តែ​ចំណេញ​ទើប​ស្រាយចំណង​ដែល​ខ្លួន​គេ​បាន​ចង​។​ តែ​យ៉ាងណា​ក៏​ដោយ​លោក​ គឹ​ម​ សុខ​ អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​ យល់​ឃើញ​ថា​ល្បិច​កិច្ចកល​នេះ​ មិន​ជោគជ័យ​ទេ​។​

​លោក​ថា​គឺជា​រឿង​ដែល​មិន​ងាយ​នោះ​ទេ​បើ​និយាយ​ពី​ការ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ និង​អ្នក​ផ្សេងៗ​ទៀត​ព្រោះ​នេះ​គឺ​ផ្នែក​មួយ​នៃ​ល្បិច​នយោបាយ​។​ លោក​ពន្យល់​ថា​ ការ​សន្យា​ដោះ​លែង​ មន្ដ្រី​សិទ្ធិ​មនុស្ស​ គឺ​គ្រាន់តែ​ជា​បំណង​ចង់​ឲ្យ​មាន​ភាព​ស្ងប់ស្ងៀម​នៃ​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋអំណាច​ប៉ុណ្ណោះ​។

kim-sok
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម

​លោក​ គឹ​ម​ សុខ​៖«​ពាក្យ​ថា​តាម​ការ​គ្រោងទុក​ហ្នឹង​វា​គ្រាន់តែ​ជា​ការ​សម្រួល​អារម្មណ៍​គូភាគី​ទេ​ សារ​គ្រោងទុក​របស់​គណបក្ស​នយោបាយ​ជា​ពិសេស​គណបក្ស​ប្រជាជន​ដែល​ថា​ គ្រោង​ថា​ជួប​គ្នា​ថ្ងៃនេះ​ថ្ងៃ​នោះ​ហ្នឹង​ ប៉ុន្ដែ​រឿង​សំខាន់​បក្ស​កាន់​អំណាច​គេ​ធ្វើ​អ្វីៗ​ក្នុង​ល្បិច​ដើម្បី​បំបាក់ស្មារតី​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រសិនបើ​ក្នុង​លក្ខខណ្ឌ​វា​អត់​ចំណេញ​ដល់​មុខមាត់​នយោបាយ​គេ​ដូច្នេះ​គេ​អត់​លែង​ទេ​»​។​

​យ៉ាងណា​លោក​ គឹ​ម​ សុខ​ មើលឃើញ​ថា​ ចំពោះ​ការ​អះអាង​ដែល​បញ្ជាក់​ថា​ មិន​អាច​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ និង​មន្ដ្រី​ គ​.​ជ​.​ប​ ព្រោះតែ​នីតិវិធីតុលាការ​ជាប់​គាំង​នោះ​គឺ​មិនមែន​ជា​ពិត​ទេ​ គឺ​គ្រាន់តែ​ការ​ថ្លែង​ឲ្យ​ល្អ​មុខមាត់​ខ្លួនឯង​ប៉ុណ្ណោះ​។​ លោក​បន្ថែម​ទៀត​ថា​ ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ប្រសិនបើ​បក្ស​កាន់​អំណាច​ចង់​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​គឺ​គ្មាន​ជា​បញ្ហា​ចោទ​នោះ​ទេ​ ព្រោះ​តុលាការ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ គឺ​ធ្វើ​អ្វី​តាមតែ​ការ​ចង់បាន​របស់​អ្នកនយោបាយ​។​

​លោក​ គឹ​ម​ សុខ​៖«​ នៅ​កម្ពុជា​ហ្នឹង​គេ​ចង់​ដោះ​លែង​ក្នុង​១​ម៉ោង​ក្រោយ​ក៏​បាន​ដែរ​ព្រោះ​តុលាការ​នៅ​កម្ពុ ជា​នេះ​វា​ស្ថិត​ក្រោម​របត់​នៃ​ការ​ចង់បាន​របស់​អ្នក​កាន់​អំណាច​ទេ​អ្នក​កាន់​អំណាច​បញ្ជា​បែប​ណា​ក៏​បាន​ដែរ​ បាន​ន័យ​ថា​ យុត្ដិធម៌​មិន​ស្ថិត​នៅ​ក្រោម​ការ​សម្រេច​របស់​ចៅក្រម​ប្រកបដោយ​ (​ឆន្ទៈ​)​ និង​ផ្អែក​លើ​ច្បាប់​ទេ​ លទ្ធផល​នៃ​ការ​សម្រេច​របស់​ចៅក្រម​គេ​គ្រាន់តែ​ឲ្យ​ចៅក្រម​ប្រើ​ឆន្ទានុសិទ្ធិ​របស់​គាត់​ហើយ​បង្វិល​លទ្ធផល​ទៅ​តាម​ការ​ចង់បាន​របស់​អ្នកនយោបាយ​រឿង​ពិត​វា​ប៉ុណ្ណឹង​»​។

​បន្ទាប់​ពី​ព្រះមហាក្សត្រ​លើកលែងទោស​លោក​ កឹ​ម​ សុខា​ ភ្លាម​គឺ​ប្រមុខ​រដ្ឋាភិបាល​សម្ដេច​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ ការ​លើកលែងទោស​មេ​បក្ស​ប្រឆាំង​រូប​នេះ​គឺជា​ចេតនា​របស់​លោក​ សុទ្ធសាធ​ ដើម្បី​ធ្វើ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ជានា​ជាមួយ​គ្នា​ឡើង​វិញ​។​ សម្ដេច​បញ្ជាក់​ថា​ គ្មាន​រង​ឥទ្ធិពល​ពី​សហគមន៍​អន្ដរជាតិ​ឬ​ក៏​ល្បិច​កិច្ចកល​អ្វី​ឡើយ​។​

sok-eysan
លោក សុខ ឥសាន្ដ អ្នកនាំពាក្យបក្សកាន់អំណាច

​លោក​ សុខ​ ឥ​សាន្ដ​ ទំនង​ប្រហែលជា​នៅ​ចាំ​សម្ដី​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ដូចនេះ​ហើយ​មើលទៅ​បានជា​លោក​អះអាង​ថា​ ការ​ដោះ​លែង​ឬ​ក៏​មិន​ដោះ​លែង​ជនជាប់ចោទ​ទាំង​ ៥​រូប​នេះ​វា​មិន​អាស្រ័យ​លើ​ខាង​ណា​ដាក់​សម្ពាធ​ឬ​កិច្ចកល​នោះ​ទេ​ ពោល​គឺ​រង​ចាំតែ​នីតិវិធីតុលាការ​ចប់​សព្វគ្រប់​ជា​មុន​សិន​។

​លោក​ សុខ​ ឥ​សាន្ដ​ បន្ត​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​យក​ករណី​របស់​មន្ដ្រី​សិទ្ធិ​មនុស្ស​ជាប់​ពន្ធនាគារ​ជា​ឈ្នាន់​នយោបាយ​អ្វី​នោះ​ទេ​។​ លោក​បន្ដ​ថា​ ករណី​មន្ដ្រី​សិទ្ធិ​មនុស្ស​ កំពុង​តែ​ស្ថិត​ក្នុង​ដែន​យុត្តាធិការ​។​ ​លោក​ សុខ​ ឥ​សាន្ដ​៖«​គណបក្សកាន់អំណាច​មាន​ធ្វើ​តុលាការ​ឯណា​គណបក្ស​ជា​គណ បក្ស​ គណបក្ស​ប្រជាជន​គឺ​មិន​យក​តួនាទី​របស់​តុលាការ​យក​មក​កាត់​ជំនួស​មុខ​តុលាការ​ទេ​ យើង​មានច្បាប់​ នីតិប្បញ្ញត្តិ​ នីតិប្រតិបត្តិ​ និង​តុលាការ​»​

​តែ​អ្នកវិភាគ​ មិន​យល់​ស្រប​នឹង​ការ​អះអាង​របស់​អ្នកនាំពាក្យ​នោះ​ទេ​។​ ពួក​គាត់​ថា​ បាល់​ ត្រូវ​បាន​ គេ​បោះ​ឱ្យ​ មេដឹកនាំ​ បក្ស​ប្រឆាំង​ រួច​ហើយ​ (​លោក​កឹ​ម​សុខា​)​ ថា​តើ​ត្រូវ​ស៊ុត​បញ្ចូល​ទី​ខ្លួនឯង​ឬ​ក៏​ទាត់​បាល់​ចេញ​ ឱ្យ​ឆ្ងាយ​ពី​ខាង​មុខ​ទី​ របស់​ខ្លួន​។​ តែ​បែប​នេះ​ក្ដី​ តិច​និ​ច​ ល្បែង​Game​ ដែល​គេ​ថា​ មិន​ចំណេញ​សម្រាប់​ជាតិខ្មែរ​នេះ​ គួរតែ​គិត​ពី​អនាគត​របស់​ប្រទេស​ជាតិ​វិញ​ជា​ជាង​ប៉ែង​ជើង​គូប្រកួត​ជា​ខ្មែរ​ដូច​គ្នា​៕​ 

 

 

Share

Image
Image
Image