en     km
en     km

​វិភាគព្រឹតិ្តការណ៍អន្តរជាតិ​៖​រដ្ឋប្រហារ​នៅ​តួ​ក​គី​ បរាជ័យ​ដោយសារ​មហាជន​មិន​គាំទ្រ​

Share

តួកគី៖ ​នៅ​ទីបំផុត​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​តួ​ក​គី​ត្រូវ​បាន​បង្ក្រាប​ ខណៈ​មនុស្ស​ជិត​ ៣០០០​នាក់​ ត្រូវ​បាន​ចាប់ ខ្លួន​ ហើយ​នាយ​ទា​ហ៊ាន​ជាន់ខ្ពស់​ជាង​ ២០០​នាក់​ បាន​ចុះចូល​នឹង​កងទ័ព​រដ្ឋាភិបាល​ តែ​អ្វី​ដែល​នាំ​ឱ្យ​រដ្ឋប្រហារ​នេះ​បរាជ័យ​ គឺ​ដោយសារ​កម្លាំង​ប្រជាជន​មិន​គាំទ្រ​។​

tuky-thum-07-16-01-08

​ដូច​អ្នក​បានឃើញ​ហើយ​ ក្នុង​រូបភាព​ដែល​ផ្សាយ​ចេញពី​ប្រទេស​តួ​ក​គី​ គឺ​រដ្ឋប្រហារ​កើតឡើង​នៅ​ទីក្រុង​ធំ​ចំនួន​ ២​ របស់​ប្រ ទេស​នេះ​ គឺ​រដ្ឋធានី​អ៊ី​ស្តង់​ប៊ុល​ និង​ទីក្រុង​ធំ​ទី​ ២​ គឺ​ទីក្រុង​អង់ការ​រ៉ា​  ហើយ​រដ្ឋប្រហារ​កើតឡើង​នៅ​ពេល​យប់​កាលពី​ថ្ងៃ​សុក្រ​។​ ចន្លោះ​ពេល​រដ្ឋប្រហារ​នេះ​ ប្រធានាធិបតី​បាន​ចេញ​ទៅ​សម្រាកកាយ​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​ប្រទេស​ ប៉ុន្តែ​សំណាងល្អ​លោក​ Recep​ Erdogan​ ប្រញាប់​ត្រឡប់​មក​វិញ​ ហើយ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។​

​ពួក​ធ្វើ​រដ្ឋប្រហារ​ដែល​មាន​រថក្រោះ​បើក​ចេញពី​បន្ទាយ​កងទ័ព​ បាន​សម្រុក​មក​កាន់​ស្ថាន​នី​យ៍​វិទ្យុ​ និង​ទូរទស្សន​ន៍​ ហើយ​បាន​ប្រកាស​ថា​ គេ​បាន​គ្រប់គ្រង​ប្រទេស​ទាំងស្រុង​បាន​ហើយ​។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ក្រុម​នេះ​បាន​ឃោសនា​ទៀត​ថា​ មាន​ឧត្តមសេនីយ៍​ជា​ច្រើន​បាន​ចុះចូល​នឹង​ពួក​គេ​ ដើម្បី​ប្រឆាំង​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ Erdogan​។​

 tuky-thum-16-07-16

​កម្លាំង​ប្រជាជន​ជា​កត្តា​មួយ​នាំ​ឱ្យ​រដ្ឋប្រហារ​បរាជ័យ​

​តែ​បែប​នេះ​ក្ដី​ ប្រជាជន​មិន​បាន​សប្បាយ​សាទរ​ឬ​ ជឿ​តាម​ការ​ឃោសនា​របស់​ក្រុម​រដ្ឋប្រហារ​នេះ​ទេ​។​ ពួក​គេ​ជា​ច្រើន​ម៉ឺន​នាក់​ បាន​ចេញ​ដើរ​តាម​ដងផ្លូវ​របស់​ទីក្រុង​ ជា​ពិសេស​ពួក​គេ​ដើរ​ប្រឆាំង​ និង​ឡោម​ព័ន្ធ​ក្រុម​រដ្ឋប្រហារ​។​ នេះ​ជា​ផ្នែក​ដែល​ក្រុម​រដ្ឋប្រហារ​ទទួលស្គាល់​កំហុស​ និង​កំសោយ​របស់​ខ្លួន​។​

​ប៉ុន្តែ​អ្វី​ដែល​នាំ​ឱ្យ​ប្រជាជន​មិន​សាទរ​នោះ​ គឺ​ស្រប​ពេល​នោះ​លោក​ប្រធានាធិបតី​ Erdogan​ បាន​ចេញ​មុខ​ ជា​សាធារណៈ​ ប្រកាស​ឱ្យ​ប្រជាជន​ដែល​គាំទ្រ​ចេញ​ដើរ​តាម​ដងផ្លូវ​ប្រឆាំង​នឹង​រដ្ឋប្រហារ​នេះ​ ដែល​ខណៈនោះ​លោក​បាន​មក​ដល់​ព្រ​លាន​យន្តហោះ​ អ៊ី​ស្តង់​ប៊ុល​ ។​ ប្រធានាធិបតី​ដែល​ហ៊ាន​ឈ្លោះ​ជាមួយ​មេ​ដឹក​ នាំ​រុ​ស្ស៊ី​ ផ្លា​ឌី​មៀ​ល​ពូ​ទី​ន​ ទទួល​បានការ​សាទរ​ពី​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់​ភ្លាមៗ​នៅ​ពេល​នោះ​។​

trumk-thum-09000

​កងទ័ព​មិន​ស្មោះត្រង់​នឹង​ពួក​រដ្ឋប្រហារ​ បាន​សម្រេច​កាន់​អាវុធ​គាំទ្រ​ប្រធានាធិបតី​

​ភ្លាមៗ​បន្ទាប់​ពី​លឺ​ថា​លោក​ Erdogan​ បាន​ត្រឡប់​មក​កាន់​រដ្ឋធានី​វិញ​ មេទ័ព​មួយ​ចំនួន​ដែល​ពួក​រដ្ឋប្រហារ​មិន​អាច​ចាប់ខ្លួន​បាន​ ពួក​គេ​បាន​សម្រុក​ទៅ​កាន់​បន្ទាយ​នឹង​នាំ​រថក្រោះ​  អូស​កាំភ្លើង​ចូល​ក្រុង​ហើយ​ ឡោម​ព័ន្ធ​ស្ថានីយ៍​វិទ្យុ​ និង​ទូរ​ស្សន៍​ដែល​ពួក​រដ្ឋប្រហារ​ចូល​កាន់កាប់​  ហើយ​ភ្លាម​នោះ​ គេ​ប្រកាស​ថា​កងទ័ព​ស្មោះត្រង់​នឹង​លោក​ Erdogan​ បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​វិញ​ហើយ​។​ ចំណែក​លោក​ប្រ​ធានា​ ធិ​បតី​Erdogan​ ក៏​បាន​ចេញ​មុខ​តាម​កញ្ជាក់​ទូរទស្សន៍​ផង​ដែរ​។​

​តើ​ពួក​រដ្ឋប្រហារ​ចង់បាន​អ្វី​?​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​  អ្វី​ដែល​នាំ​ឱ្យ​មាន​រដ្ឋប្រហារ​ គឺ​ក្រុម​នេះ​មិន​សប្បាយ​ចិត្តការ​ដឹកនាំ​ប្រទេស​របស់​លោក​ Erdogan​ ។​ ក្រុម​នេះ​តែងតែ​ចង់ឱ្យ​មានការ​រុះរើ​រដ្ឋធម្មនុញ្ញ​ ដែល​មិន​បាន​រុះរើ​ម្ដងណា​ឡើយ​ ។​ តាម​ប្រភព​ដដែល​នេះ​ ក្រុម​ឆ្វេងនិយម​ដែល​ដឹកនាំ​រដ្ឋប្រហារ​ គឺ​កើត​ចេញពី​កងទ័ព​មួយ​ក្រុម​មាន​បញ្ជាការដ្ឋាន​របស់​ពួក​គេ​នៅ​ក្បែរ​រដ្ឋធានី​ អ៊ី​ស្តង់​ប៊ុល​។​ ក្រៅពី​ពួក​នេះ​ ក៏​មាន​អ្នកនយោបាយ​ឆ្វេងនិយម​នៅ​ពីក្រោយ​ដែរ​។​

​បើ​រដ្ឋប្រហារ​បាន​សម្រេច​អង្គការ​យោធា​ណា​តូ​ទំនង​ចូល​អន្តរាគមន៍​

​សហរដ្ឋអាមេរិក​ ដែល​ដឹកនាំ​អង្គការ​យោធា​ណា​តូ​អាច​នឹង​នាំ​កម្លាំងយោធា​ដ៏​មាន​ឥទ្ធិពល​ ចូល​ជួយ​ស្រោចស្រង់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ Erdogan​ ។​  ដូច​បានដឹង​ហើយ​ នៅ​ពេល​លោក​ Erdogan​  មាន​ជំ​លោះ​ជាមួយ​លោកពូ​ទី​ន​ ប្រធានាធិបតី ​រុ​ស្ស៊ី​កាលពី​ឆ្នាំ​ ២០១៥​ គឺ​នៅ​ពេល​នោះ​ លោក​អូ​បា​ម៉ា​ ប្រកាស​ថា​ អង្គការ​ណា​តូ​មិន​ឈរ​អោបដៃ​ឱ្យ​របប​លោក​ Erdogan​ រលំ​ឡើយ​។​ លោក​ចាត់​ទុក​ការ​គ្រប់គ្រង​របស់​Erdogan​  ស្របច្បាប់​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​។​  លោក​អូ​បា​ម៉ា​ចាត់​ទុក​ តួ​ក​គី​ជា​សមាជិក​ណា​តូ​ ដែល​មាន​សក្ដានុពល​បំផុត​។​ ជាក់ស្ដែង​គ្រាន់តែ​ផ្ទុះ​រដ្ឋប្រហារ​ភ្លាម​ គឺ​កងទ័ព​ណា​តូ​ ត្រៀម​រួច​ទៅ​ហើយ​។​ ប៉ុន្តែ​អ្វី​ដែល​ណា​តូ​អាច​ជួយ​អន្តរាគមន៍​ គឺ​មាន​លេស​តែ​មួយ​គត់​ ខ្លាច​ប្រទេស​នេះ​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​របស់​ពួក​សកម្មជន​រដ្ឋ​អ៊ី​ស្លា​ម​ ។​

tuky-thum-07-16-01

​ក្រោយ​រដ្ឋប្រហារ​ មិន​បាន​សម្រេច​

​ប្រជាជន​តួ​ក​គី​រដ្ឋ​លាន​នាក់​សប្បាយ​រីករាយ​។​ ពួក​គេ​បាន​រត់​ជួបជុំ​គ្នា​ឡើង​វិញ​។​ អ្នកខ្លះ​សម្រក់​ទឹកភ្នែក​  អ្នកខ្លះ​ច្រៀង​រាំ​ គឺ​ពួក​ភ័យ​ម្យ៉ាង​គត់​ខ្លាច​ប្រទេស​ជួប​សង្គ្រាម​។​
​ទីភ្នាក់ងារសារព័ត៌មាន​តួ​ក​គី​ Anadolu​ រាយការណ៍​ថា​ ឧត្តមសេនីយ​ ៥​នាក់​ និង​វរៈសេនីយ៍ឯក​ ២៩​នាក់​ ត្រូវ​បាន​ព្យួរ​តំណែង​ និង​តួនាទី​ ហើយ​ដាក់​ក្រោម​ការ​ស៊ើបអង្កេត​។​
​មនុស្ស​ពាក់ព័ន្ធ​ដែល​ភាគច្រើន​ជា​កងទ័ព​ចំនួន​ ២៨៣៩​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​។​ មនុស្ស​ស្លាប់​ ១៦១​នាក់​ និង​រង​បួស​១៤៤០​នាក់​៕

Share

Image
Image
Image