en     km
en     km

​លោក​ សម​ រ​ង្ស៊ី​ បកស្រាយ​ឱ្យ​មាន​ផែនទី​ខ្នាត​ ១​លើ​៥០​ពាន់​តែ​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ (បទសម្ភាសន៍)

Share

ភ្នំពេញ៖ ​ប្រធាន​គណបក្សប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​បកស្រាយ​យ៉ាង​ក្បោះក្បាយ​អំពី​ជំហរ​ របស់​លោក​ដែល​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ឱ្យ​មាន​ផែនទី​ថ្មី​មួយ​ គឺ​ ខ្នាត​១​លើ​៥០​ពាន់​ របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដើម្បី​យក​ទៅ​វាស់វែង​ភាព​ជាក់ស្ដែង​លើ​ផែនដី​តាម​ព្រំដែន​ ជាមួយ​និង​ប្រទេស​វៀតណាម​។​ ប៉ុន្ដែ​ លោក​មិន​គាំទ្រ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​ ២​ស្ដី​ពី​ ផែនទី​ខ្នាត​១​លើ​១០០​ពាន់​នោះ​ឡើយ​។​

រូបភាពលោក សម រង្ស៊ី ចុះពិនិត្យព្រំដែន កម្ពុជា វៀតណាម។រូបភាពពីហ្វេសប៊ុក លោក សម រង្ស៊ី
រូបភាពលោក សម រង្ស៊ី ចុះពិនិត្យព្រំដែន កម្ពុជា វៀតណាម។រូបភាពពីហ្វេសប៊ុក លោក សម រង្ស៊ី

​លោក​ សម​ រ​ង្ស៊ី​ បាន​បញ្ជាក់​ថា​ ខ្នាត​ ១​លើ​៥០​ពាន់​ គឺ​អាច​ធ្វើ​អោយ​ភាព​ច្បាស់លាស់​នៃ​ការ​វាស់វែង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ហើយ​ភាគី​ណា​ដែល​រំលោភ​គឺ​ដឹង​យ៉ាង​ពិតប្រាកដ​។​ បើ​យ៉ាងនេះ​ក្ដី​លោក​មិន​គាំទ្រ​ការ​បោះបង្គោល​ព្រំដែន​បច្ចុប្បន្ន​ ដែល​លោក​ចោទ​ថា​ ជា​ការ​រៀបចំ​ផែនទី​ពី​ រដ្ឋាភិបាល​វៀតណាម​។​

​យ៉ាងណា​ក៏​ដោយ​ គណបក្សប្រឆាំង​បាន​ទទូច​ថា​ ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្ងប់ចិត្ត​ និង​មាន​ទំនុកចិត្ត​ គឺ​ ត្រូវ​តែ​យក​អ្នកជំនាញ​ពី​ប្រទេស​បារាំង​មក​សិក្សា​ពី​ផែនទី​នេះ​ឡើង​វិញ​ ប្រយោជន៍​ឱ្យ​ ការ​បោះបង្គោល​ព្រំដែន​មាន​ភាព​ត្រឹមត្រូវ​ ព្រោះ​បារាំង​គេ​មាន​ជំហរ​អ​ព្យា​ ក្រឹត្យ​ ហើយ​គេ​ធ្លាប់​ដាក់​ការ​ត្រួតត្រា​លើ​កម្ពុជា​ទៀត​ផង​។​

​លោក​ក៏​ចង់អោយ​មានការ​ត្រួតពិនិត្យ​ព្រំដែន​ឡើង​វិញ​ ពី​ភាគី​ពាក់ព័ន្ធ​ ទាំង​អ្នកជំនាញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។​

​តទៅ​នេះ​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក​ នួន​ បូ​រិ​ន​ និង​លោក​ សម​ រ​ង្ស៊ី​ ដូច​តទៅ​៖


សកម្មភាពអ្នកស្នេហាជាតិពីគណបក្សសង្គ្រោះជាតិចុះពិនិត្យព្រំដែនកម្ពុជា វៀតណាម។រូបភាពពីហ្វេសប៊ុក លោក សម រង្ស៊ី
សកម្មភាពអ្នកស្នេហាជាតិពីគណបក្សសង្គ្រោះជាតិចុះពិនិត្យព្រំដែនកម្ពុជា វៀតណាម។រូបភាពពីហ្វេសប៊ុក លោក សម រង្ស៊ី

 

 

 

Share

Image
Image
Image