en     km
en     km

​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ថ្កោលទោស​ការ​បង្ខូច​កិត្តិយស​គ្រួសារ​សម្ដេច​ ហ៊ុន​ សែន​

Share

ភ្នំពេញ៖ ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ ចំពោះ​ទ​ង្វើ​ជន​ទាំងឡាយ​ណា​ ដែល​ប្រឌិត​ព័ត៌មាន​ក្នុង​រូបភាព​បង្ខូច​កិត្តិយស​គ្រួសារ​របស់​សម្ដេច​ទាក់ទង​ការ​វាយប្រហារ​ថា​ ភរិយា​ និង​ កូនប្រុស​ច្បង​ជា​កូន​និង​ជា​ភរិយា​របស់​អតីត​មេដឹកនាំ​វៀតណាម​។​

លោក កឹម សុខា និង សម្តេច ហ៊ុន សែន ចាប់ដៃគ្នានៅ រដ្ឋសភាជាតិ កាលពីឆ្នាំ២០១៤
លោក កឹម សុខា និង សម្តេច ហ៊ុន សែន ចាប់ដៃគ្នានៅ រដ្ឋសភាជាតិ កាលពីឆ្នាំ២០១៤

​សេចក្តីថ្លែងការណ៍​រួម​ចុះហត្ថលេខា​ទាំង​ លោក​ សម​ រ​ង្ស៊ី​ ក្នុង​ឋានៈ​ជា​ប្រធាន​ និង​លោ​ កឹ​ម​ សុខា​ ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​ថា​៖​ «​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាន់ខ្ជាប់​នូវ​សីលធម៌​ ដោយ​គោរព​នូវ​សេចក្តី​ថ្លៃថ្នូរ​ និង​កិត្តិយស​របស់​មនុស្ស​គ្រប់​រូប​ដោយ​ប្រកាន់​យក​គោលការណ៍​ខ្មែរ​តែ​មួយ​ មិន​យក​ខ្មែរ​ណា​ធ្វើ​ជាស​ត្រូវ​ ជា​ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​យក​បញ្ហា​បុគ្គល​ជា​បញ្ហា​នយោបាយ​។​

​ក្នុង​ន័យ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ អំពាវនាវ​ដល់​ខ្មែរ​គ្រប់​រូប​ សូម​បញ្ឈប់​នូវ​ការ​ប្រឌិត​ព័ត៌មាន​មិន​ពិត​ ការ​លាប​ពណ៌​ដែល​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ​ និង​នាំ​ឲ្យ​ខ្មែរ​បែកបាក់​។​

​សេចក្ដីថ្លែងការណ៍​របស់​លោក​ សម​ រ​ង្ស៊ី​ និង​ លោក​ កឹ​ម​ សុខា​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៧​ធ្នូ​នេះ​ ស្រប​ពេល​ លោក​ កឹ​ម​ សុខា​ និង​ សម្ដេច​ ហ៊ុន​ សែន​ បាន​ជួប​គ្នា​រយៈពេល​១​ម៉ោង​ ក្នុង​បន្ទប់​បិទទ្វារ​ជិត​ក្នុង​រដ្ឋសភា​ ខណៈ​សមាជិក​កំពុង​ប្រជុំ​៕​  


Share

Image
Image
Image