en     km
en     km

​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​៖​សម្ដេច​ ហ៊ុន​ សែន​ ចាស់​ហើយ​គួរ​ទុក​ឱកាស​ ឱ្យ​កូន​ធ្វើ​នយោបាយ​ក្នុង​រដ្ឋ​មួយ​មាន​សន្តិភាព

Share

ភ្នំពេញ៖ លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មន្ដ្រី​ប្រធាន​នាយកដ្ឋាន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទទូច​ឲ្យ​សម្ដេច​ ហ៊ុន​ សែន​ ធ្វើ​ឲ្យ​មាន​ស្ដេ​រ​ភាព​នយោបាយ​ និង​សន្ដិភាព​ មុន​ពេល​ដែល​កូន​សម្ដេច​ចូល​ធ្វើ​នយោបាយ​។​ តែម​ន្ដ្រី​រាជរដ្ឋាភិបាល​ឆ្លើយ​តប​ថា​ សន្ដិភាព​គឺ​មាន​ពេញលេញ​ហើយ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ មិន​ចាំបាច់​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មក​ក្រើនរំលឹក​នោះ​ទេ​។​ ប៉ុន្ដែ​អ្នក​ឃ្លាំមើល​ពី​ការ​អភិវឌ្ឍ​សង្គម​ យល់​ស្រប​ការ​លើក​ឡើង​ដូចនេះ​ ដោយ​លោក​បញ្ជាក់​ដែរ​ថា​ អ្នក​ធ្វើ​នយោបាយ​បើ​ចង់​ឲ្យ​មាន​កេ​រ្ដ៍​ឈ្មោះ​បាន​នៅ​យូរអង្វែង​ ក្រៅ​តែ​ពី​ការ​គោរព​ច្បាប់​ រក្សា​សន្ដិភាព​ ចំណុច​សំខាន់​ទៀត​នោះ​គឺ​ក្រមសីលធម៌​ និង​សុជីវធម៌​ ចំពោះ​មនុស្ស​ទូទៅ​ក៏​ដូច​ជា​ពលរដ្ឋ​ជាដើម​ ។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

លោក មាជ សុវណ្ណារ៉ា ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីរថយន្ដហើយបណ្ដើរចូលក្នុងបន្ទប់សវនាវការ តុលាការកំពូល
លោក មាជ សុវណ្ណារ៉ា ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីរថយន្ដហើយបណ្ដើរចូលក្នុងបន្ទប់សវនាវការ តុលាការកំពូល

លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ទទូច​ឲ្យ​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ធ្វើ​ឲ្យ​ប្រទេស​មាន​សន្ដិភាព​មុន​នឹង​ ទុក​ឱកាស​ឲ្យ​កូន​របស់​សម្ដេច​ធ្វើ​នយោបាយ​ដោយ​សន្តិវិធី​ ។​ លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ បាន​និយាយ​ដូចនេះ​នៅ​ពេល​លោក​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញពី​រថយន្ដ​ហើយ​បណ្ដើរ​ចូល​ក្នុង​បន្ទប់​សវ​នាវ​ការ​ តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​ ពុធ​ ទី​ ១៩​ តុលា​ នេះ​ ។​

​ស្ថិត​ក្នុង​សំលៀក​បំពាក់​ព​ណ៍​ស្លា​ទុំ​និង​ដៃ​ទាំង​ពីរ​ជាប់​ខ្នោះ​តែ​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ បាន​ហាមាត់​និយាយ​យ៉ាង​ប្រញាប់​ថា​៖«​ខ្ញុំ​ជឿ​ថា​បញ្ហា​នយោបាយ​ដោះ​ដោយ​នយោបាយ​ ហើយ​លោក​ ហ៊ុន​ សែន​ គាត់​ចាស់​ហើយ​ កូន​គាត់​នៅ​ធ្វើ​នយោបាយ​ជាមួយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត​អ​ញ្ចឹ​ង​ សន្ដិភាព​នឹង​កើត​មាននៅ​ថ្ងៃ​ខាង​មុខ​»​។​

​ជាមួយ​គ្នា​នេះ​លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ទៀត​ថា​ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ផ្នែក​សិទ្ធិ​មនុស្ស​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ បាន​ប្រាប់​លោក​ថា​ គេ​បានដឹង​អស់ហើយ​អំពី​ស្ថានភាព​តុលាការ​នៅ​កម្ពុជា​។​

​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​៖«​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ បាន​មក​ជួប​ខ្ញុំ​កាលពី​ស​ប្ដា​ហ៍​មុន​ ដោយ​គាត់​និយាយ​តុលាការ​ នៅ​កម្ពុជា​គាត់​ដឹង​ទាំង​អស់ហើយ​ ពិភពលោក​ក៏​គេ​ដឹង​ដែរ​»​។​

​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​កំពូល​កាលពី​ព្រឹក​មិ​ញ​នេះ​ គឺ​ក្នុង​សំណុំរឿង​ដែល​លោក​បាន​ប្ដឹង​សុំ​ទៅ​ព្យាបាល​ជំងឺ​នៅ​សហរដ្ឋអាមេរិក​។​ នៅ​ក្នុង​សាវ​នា​ការ​កាលពី​ព្រឹក​មិ​ញ​នេះ​ តុលាការ​កំពូល​មិន​ទាន់​សម្រេច​ថា​ ប្រធាន​នាយក​ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ត្រូវ​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​នោះ​ទេ​ ដោយ​តុលាការ​ប្រកាស​ថា​ នៅ​ថ្ងៃ​ទី​ ២៦​ តុលា​ ឆ្នាំ​ ២០១៦​ នឹង​ប្រកាស​ឲ្យ​ដឹង​ថា​ តើ​ត្រូវ​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​ដែរ​ឬ​យ៉ាងណា​។​ កន្លង​មក​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ធ្លាប់​ស្នើ​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ម្តង​រួច​មក​ហើយ​ ដើម្បី​ស្នើ​ចេញ​ទៅ​ក្រៅប្រទេស​ព្យាបាល​ជំងឺ​ តែ​ត្រូវ​បដិសេធ​ចោល​។​

​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ត្រូវ​បាន​តុលាការ​ រាជធាន​ភ្នំពេញ​ផ្ដន្ទាទោស​ឲ្យ​មានទោស​ ២០​ឆ្នាំ​ពី​បទ​ «​ដឹកនាំ​កុបកម្ម​ និង​ អំពើ​ចូលរួម​ចលនា​កុបកម្ម​»​ ប្រព្រឹត្ត​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​ មិនមែន​តែ​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ម្នាក់​ទេ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ គឺ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ១៥​រូប​ទៀត​ ក៏​ត្រូវ​រង​ការ​ចោទប្រកាន់​ដូចនេះ​ដែរ​។​

​ទាក់ទិន​ សម្ដី​របស់​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ដ​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​ វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​១៩​ តុលា​ នេះ​ថា​ ការ​ដែល​ យក​រឿង​ខ្លួន​ប្រព្រឹត្ដិ​ខុសច្បាប់​មក​ដាក់បន្ទុក​ថា​ ជា​រឿង​នយោបាយ​គឺ​មិនមែន​ជា​លើក​ដំបូង​ទេ​។​

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បន្ថែម​ទៀត​ថា​ សន្ដិភាព​នៅ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​ ហ៊ុន​ សែន​ គឺ​រកបាន​តាំង​តែ​ឆ្នាំ​ ១៩៩៨​ មក​ម្ល៉េះ​ មិន​ចាំបាច់​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មក​រំលឹក​ទៀត​នោះ​ទេ​។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ

​លោក​ សុខ​ ឥ​សាន្ដ​«​អ​ញ្ចឹ​ង​បាន​ន័យ​ថា​យើង​មិន​បាន​សន្ដិភាព​ពេញលេញ​ទេ​ ទោះបី​មាន​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩៣​ ក៏​ដោយ​ ទើប​ឆ្នាំ​ ១៩៩៦​ បាន​សម្ដេច​ ហ៊ុន​ សែន​ ដាក់​នយោបាយ​ឈ្នះៗ​មក​ ទើប​អង្គការ​ចាត់តាំង​នយោបាយ​ យោធា​ខ្មែរក្រហម​ ត្រូវ​ដួលរ​លំហើយ​យើង​បាន​សន្ដិភាព​ពេញលេញ​ ហើយ​មិនបាច់​គាត់​ថា​ទេ​កម្ពុជា​រកបាន​សន្ដិភាព​រួច​ហើយ​គាត់​ថា​ ហ្នឹង​ក្រោយ​គេ​ទេ​»​។​

​ករណី​លោក​ លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ និង​ សកម្ម​ជ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំខ្លួន​ ត្រូវ​បាន​អ្នកវិភាគ​និង​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ ជា​រឿង​គំនុំ​នយោបាយ​ ។​

​លោក​ កឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​និង​ នយោបាយ​ លោក​យល់​ស្រប​ដូច​ការ​ថ្លែង​របស់​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ដោយ​លោក​សង្កត់ធ្ងន់​ថា​ អ្នកនយោបាយ​ដែល​ជា​មេដឹកនាំ​ល្អ​ មិនមែន​ផ្ដោត​តែ​ការ​អនុវត្ដន៍​ច្បាប់​មួយ​មុខ​ទេ​ គឺ​ត្រូវ​តែ​មាន​សីលធម៌​ និង​សុជីវធម៌​ហើយ​បើ​ចង់​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​របស់​ខ្លួន​ អាច​ឈរ​ក្នុង​ឆាកនយោបាយ​ប្រកបដោយ​មោទនភាព​ និង​មិន​មានការ​ស្អប់ខ្ពើម​ពី​មនុស្ស​ទូទៅ​។​

លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ
លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ

​លោក​ គឹ​ម​ សុខ​៖«​អ្នកដឹកនាំ​បើ​ចង់​មានឱកាស​ដឹកនាំ​ជាតិ​ ហើយ​ពេល​ដែល​ខ្លួន​មានឱកាស​ហើយ​ ដឹកនាំ​ជាតិ​បាន​ជោគជ័យ​ជាទី​គោរព​ នៃ​ជនរួមជាតិ​ឈាម​របស់​ខ្លួន​ហ្នឹង​ អ្នក​ហ្នឹង​ទី​១​ត្រូវ​បង្ហាញ​ពលរដ្ឋ​ថា​ខ្លួន​គោរព​ច្បាប់​ មាន​សីលធម៌​ សុជីវធម៌​ ក្នុង​ការ​ប្រតិបត្ដិ​ជាក់ស្ដែង​ នោះ​ទើប​នាំ​ជោគជ័យ​ដល់​ខ្លួន​នឹង​ប្រទេស​ជាតិ​»​។​

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្ដេជ្ញា​ថា​ លោក​នឹង​វិល​ ចូល​ប្រទេស​វិញ​ បើ​ លោក​ចូល​មក​ សកម្មជន​របស់​លោក​ទាំងអស់​ រួម​នឹង​អ្នកការ​សិ​ទិ្ធ​មនុស្ស​ ត្រូវ​បាន​ដោះ​លែង​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ៕​

Share

Image
Image
Image