en     km
en     km

​រាជរដ្ឋាភិបាល​ប្រកាស​លើក​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​

Share

ភ្នំពេញ៖​រដ្ឋាភិបាល​ប្រកាស​លើក​ពេល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិ​កាលពី​ទី​៤​ទៅ​ នៅ​ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​។​ ការ​លើក​ពេល​នេះ​ ត្រូវ​បាន​ចោទសួរ​អំពី​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អាច​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​នេះ​បាត់បង់​ឱកាស​ចូលរួម​ដណ្ដើម​យក​អាសនៈ​សមាជិក​ព្រឹទ្ធសភា​។​

​នៅ​ក្នុង​សេចក្តីសម្រេច​ចុះហត្ថលេខា​ដោយ​សម្តេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​នេះ​ បាន​លើក​ពេល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នៃ​ព្រឹទ្ធសភា​រហូត​ដល់​ថ្ងៃអាទិត្យ​ ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​។​

​មុន​ដំណើរការ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្សប្រឆាំង​ត្រូវ​បាន​ចាប់​ និង​ឃុំខ្លួន​ដោយ​រង​ការ​ចោទប្រកាន់​អំពើ​ក្បត់ជាតិ​ឃុបឃិត​ជា​ជនបរទេស​ដើម្បី​ផ្តួល​រលំ​រដ្ឋាភិបាល​។​
​ចាប់តាំងពី​ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ទី​៣​ ខែកញ្ញា​ រហូត​មក​ពេល​នេះ​ តុលាការ​កំពូល​កំពុង​ ដំណើរការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​នេះ​នៅឡើយ​។​

​ការ​លើក​ពេល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ មិន​បាន​ដឹក​អំពី​មូលហេតុ​ទេ​។​ប៉ុន្តែ​លោក​យល់​ថា​ការ​លើក​ពេល​នេះ​នឹង​អាច​ជួយ​សម្រួល​ឲ្យ​គណបក្ស​នយោបាយ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​រៀបចំ​បេក្ខជន​របស់​ខ្លួន​។​

«​ខ្ញុំ​អត់​ដឹក​ទេ​ ប្រហែល​ទុក​ឲ្យ​គណបក្ស​ដទៃៗ​ប្រុងប្រៀប​រៀបចំ​ខ្លួន​ដើម្បី​ប្រកួតប្រជែង​លើ​ទីលាន​ប្រជា​ធិ​បេ​ត្យ​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​មុខ​ ត្រៀមខ្លួន​ឲ្យ​បាន​ទាំងអស់​កុំ​ឲ្យ​តក់ក្រហល់​ពេក​។​»

​ការណ៍​នេះ​នាំ​ឲ្យ​រដ្ឋាភិបាល​សម្រេច​និរាករណ៍​សេចក្តីសម្រេច​កាលពី​ឆ្នាំ​២០១៧​ដែល​គ្រោង​នឹង​បោះ​ឆ្នោត​ ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​១៤​ ខែមករា​។​

​តាម​សេច​ក្ដិ​ជូនដំណឹង​របស់​ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ គឺ​រហូត​មក​ដល់​ពេល​នេះ​ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ទេ​បាន​ទៅ​ចុះបញ្ជី​ឈ្មោះ​ គណបក្ស​សម្រាប់​ការ​ប្រកួតប្រជែង​យក​អាសនៈ​សមាជិក​ព្រឹទ្ធសភា​ ដែល​មាន​ ពាក់កណ្ដាល​នៃ​អាសនៈ​សភា​។​

​ទាក់ទិន​ ការ​លើក​ពេល​បោះ​ឆ្នោត​ព្រឹទ្ធសភា​នេះ​ វិទ្យុ​ស្ត្រី​មិន​អាច​ សុំ​ការ​ឆ្លើយ​ការ​យល់​ឃើញ​ពី​អ្នកនាំពាក្យ​ គណៈ​ក​ម្មា​ធិ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ទេ​ ដោយ​ពុំ​លើក​ទូរស័ព្ទ​។​

​តែ​បែប​នេះ​ក្ដី​ លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និ​ច​ហ្វិ​ច​យល់​ថា​ការ​លើក​ពេល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​រហូត​ដល់​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​អាច​នឹង​ជួយ​សម្រួល​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​។​

«​ការ​ពន្យា​ពេល​តាម​នីតិវិធី​បោះ​ឆ្នោត​គ​.​ជ​.​ប​គាត់​មាន​ពេលវេលា​គ្រប់​គ្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​ព្រឺ​ទ្ធ​សភា​ មិន​ប្រ​ផុ​ច​ញុ​ច​ពេក​ ហើយ​គណបក្ស​នយោបាយ​លោក​អាច​មាន​ធ្វើការ​ចុះបញ្ជី​បេក្ខជន​ ចុះ​ឈ្មោះ​អង្គ​របោះ​ឆ្នោត​បាន​តាម​សម្រួល​។​»

​សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​នេះ​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ច្បាប់​ទាក់ទង​ការ​បោះ​ឆ្នោត​ចំនួន​៤​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ផ្តល់​សុពលភាព​ បន្ទាប់​ពី​ព្រះ​អង្គ​រយាង​ត្រឡប់​ពី​ ព្យាបាល​ព្រះ​រោគ​ពី​ប្រទេស​ចិន​។​

​ច្បាប់​ទាំងនោះ​រួម​មាន​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ និង​ជ្រើសតាំង​ព្រឹទ្ធសភា​ និង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ និង​ច្បាប់បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​ រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​។​ក្នុង​ច្បាប់​នេះ​ចែង​អំពី​ការ​ដក​អាសនៈ​ពី​គណបក្ស​ន​យ​បាយ​ត្រូវ​បាន​រំលាយ​ ចែក​ទៅ​ឲ្យ​គណបក្ស​គ្មាន​អាសនៈ​។​ សមាជិក​ព្រឹទ្ធសភា​មាន​ ៦២​រូប​ ៣​រូប​មក​ពី​ព្រះ​បរមរាជវាំង​ និង​៣​រូប​ចាត់​ពី​រដ្ឋសភា​ ហើយ​ក្រៅពី​នេះ​ ជ្រើសតាំង​តាម​រយ​អង្គ​បោះ​ឆ្នោត​ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​៕​

Share

Image
Image
Image