en     km
en     km

​រាជរដ្ឋាភិបាល​ត្រូវ​កែ​លម្អ​ភាព​ទុកចិត្ត​សេវាកម្ម​ចែកចាយ​បណ្តាញអគ្គីសនី​

Share

ភ្នំពេញ​៖​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​ធនាគារពិភពលោក​បាន​បង្ហាញ​ថា​កម្ពុជា​មាន​លទ្ធភាព​ពង្រីក​បណ្តាញ​ចែកចាយ​អគ្គី​ស​នី​រដ្ឋ​រហូត​ដល់​៧១,៥​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស​ ។​​តែ​បែប​នេះ​ក្ដី​ធនាគារ​ពិភព​ផ្ដល់​អនុសាសន៍​ឱ្យ​ រាជរដ្ឋាភិបាល​កែ​លម្អ​សេវាកម្ម​អគ្គី​ស​នី​ដើម្បី​ភាព​ទុកចិត្ត​ដល់​អ្នក​ប្រើប្រាស់​។​

​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​(World​ Bank)​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២២​ ខែ​ មីនា​នេះ​បង្ហាញ​ថា​នៅ​ទូ​ទាំង​ប្រទេស​គ្រួសារ​ជិត​៩០​ភាគរយ​មាន​លទ្ធភាព​ទទួល​បានការ​ផ្គត់ផ្គង់​អគ្គី​ស​នី​ដោយ​យ៉ាង​ហោច​ណាស់​រយៈពេល​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។​ប៉ុន្តែ​គ្រួសារ​ជិត​ពីរ​ភាគ​បី​ប្រឈម​ដាច់​ចរន្ត​អគ្គី​ស​នី​ញឹកញាប់​។

​របាយការណ៍​នេះ​រក​ឃើញ​ថា​គ្រួសារ​ស្ទើ​ពាក់កណ្តាល​មាន​អគ្គី​ស​នី​ប្រើ​តែ​មិនមែន​បណ្តាញ​អគ្គី​ស​នី​រដ្ឋ​គឺ​ប្រើ​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​ជិត​៨០​ភាគរយ​និង​ប្រហែល​៦០​ភាគរយ​នៃ​គ្រួសារ​ ក្នុងភូមិ​ដែល​គ្មាន​បណ្តាញ​អគ្គ​ស​នី​។​

​បញ្ហា​ប្រឈម​ធំ​បំផុត​នៃ​ការ​ពង្រីក​បណ្តាញ​ចែកចាយ​អគ្គី​ស​នី​នៅ​តាម​ជនបទ​មាន​ត្រឹមតែ​៦៧​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ទីប្រជុំជន​មាន​រហូត​ដល់​ជិត​៩៧​ភាគរយ​ប្រើ​អគ្គី​ស​នី​ពី​បណ្តាញ​ចែកចាយ​រដ្ឋ​។​

​របាយការណ៍​នេះ​ទទូច​ ថា​កម្ពុជា​ចាំបាច់​មានការ​កែ​លម្អ​ការ​លក់​តម្លៃ​ អគ្គី​ស​នី​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​អគ្គី​ស​នី​ពី​បណ្តាញ​ចែកចាយ​រដ្ឋ​ដោយ​ផ្តល់​ប្រយោជន៍​ជា​អតិបរមា​។​

​ប្រមាណ​៧​ភាគរយ​នៃ​គ្រួសារ​កម្ពុជា​បាន​ចំណាយ​ទៅ​លើ​តម្លៃ​អគ្គី​ស​នី​ជាង​៥​ភាគរយ​ ដើម្បី​ទទួល​បាន​ថាមពលអគ្គីសនី​៣៦៥​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ឆ្នាំ​។​

​របាយការណ៍​នេះ​ពន្យល់​ថា​កាលណា​ប្រជាពលរដ្ឋ​ទទួល​បាន​អគ្គី​ស​នី​គួរ​ឲ្យ​ទុកចិត្ត​និង​មានគុណ​ភាព​គ្រាន់បើ​ជាង​នេះ​គឺ​គ្រួសារ​ជាង​៥៥​ភាគរយ​នៅ​ប្រជុំជន​អាច​នឹង​ទាញ​យក​ផលប្រយោជន៍​អតិបរមា​ពី​អគ្គី​ស​នី​។​

​លោក​ ទី​ នរិន្ទ​ ប្រធាន​អាជ្ញាធរ​អគ្គី​ស​នី​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​របាយការណ៍​នេះ​ថា​កម្ពុជា​មាន​ភាព​រីក​ចម្រើន​យ៉ាង​លឿន​ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​អគ្គី​ស​នី​ទៅ​ដល់​ភូមិ​ហើយ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ពង្រឹង​ភាព​ទុកចិត្ត​និង​គុណភាព​នៃ​ការ​ផ្គត់ផ្គង់​អគ្គី​ស​នី​ ដើម្បី​ជួយ​សេដ្ឋកិច្ច​គ្រួសារ​និង​ធុរកិច្ច​លូតលាស់​ល្អ​។​

​អត្រា​ទទួល​បាន​អគ្គី​ស​នី​តាម​ប្រព័ន្ធ​បណ្តាញ​មេ​នៅ​កម្ពុជា​មាន​សន្ទុះ​កើនឡើង​ឆាប់រហ័ស​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​។​នៅ​ឆ្នាំ​១៩៩៧​ អត្រា​មាន​អគ្គី​ស​នី​ប្រើប្រាស់​បណ្តាញ​ចែកចាយ​មេ​ក្នុង​ប្រទេស​កម្ពុជា​មាន​តែ​១៦,៤​ភាគរយ​ប៉ុណ្ណោះ​។​អត្រា​អ្នក​ប្រើប្រាស់​កើន​ជិត​ទ្វេ​ដង​រហូត​ដល់​៣២,៥​ភាគរយ​នៅ​ឆ្នាំ​ ២០១០​ហើយ​កើន​៨៥,២​ភាគរយ​ក្នុង​ឆ្នាំ​២០១៤៕

Share

Image
Image
Image