en     km
en     km

​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ស្នើ​ឱ្យ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ និង​ទូរទស្សន៍​ ចាក់​កម្មវិធី​ទស្សនាទាន​ព្រះពុទ្ធ​សាសនា​

Share

ក្រសួង​ព័ត៌មាន​ណែនាំ​ឱ្យ​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​ចាក់​ផ្សាយ​កម្មវិធី​ទស្សនាទាន​ព្រះពុទ្ធ​សា​សា​នា​សំដៅ​លើក​ស្ទួយ​វិស័យ​ពុទ្ធសាសនា​ ការ​អប់រំ​ពលរដ្ឋ​ ពុទ្ធបរិស័ទ​ និង​ការ​ដាស់តឿន​កុំអោយ​មានការ​ប្រព្រឹត្ត​គ្រឿងញៀន​។​

លោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
លោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

​ការ​អំពាវនាវ​របស់​ក្រសួង​ព័ត៌មាន​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ជូនដំណឹង​មួយ​ដែល​ចុះហត្ថលេខា​លោក​ ខៀវ​ កា​ញា​រឹទ្ធ​ រដ្ឋមន្ដ្រី​របស់​ក្រសួង​នេះ​ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ ទី​០៦​ កុម្ភៈ​នេះ​ ។​

​លិខិត​របស់​លោក​ខៀវ​ កា​ញា​ រឹទ្ធ​ បាន​បញ្ជាក់​ថា​ យោង​តាម​អនុសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ការ​ដាក់​កម្មវិធី​ទស្សនាទាន​ព្រះពុទ្ធ​សាសនា​នេះ​ ត្រូវ​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​២០១៧​នេះ​ តទៅ​។​ 

​កម្មវិធី​ទស្សនាទាន​ព្រះពុទ្ធ​សាសនា​ សំដៅ​អប់រំ​ ជា​សាធារណៈ​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​គោលបំណង​ អប់រំ​ ពង្រឹង​សីលធម៌​ ចរិយា​ធម៌​ សុជីវធម៌​ ក្នុង​សង្គម​ឱ្យ​ពលរដ្ឋ​យល់​ដឹង​បន្ថែម​ទៀត​ អំពី​ បុណ្យ​ បាប​ គុណ​ ទោស​ នឹង​ចៀសវាង​ឱ្យ​ផុត​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ រួម​ទាំង​អំពើ​អានា​ចារ​ផ្សេងៗ​។​

​លិខិត​នេះ​បាន​បញ្ជាក់​ទៀត​ថា​ ទស្សនាទាន​ព្រះពុទ្ធ​សាសនា​ ក៏​សំដៅ​អប់រំ​ផង​ដែរ​អំពី​បញ្ហា​សុខភាព​  ជម្ងឺអេដស៍​ គ្រោះថ្នាក់​ចរាច​ណ៍​ ដល់​យុវជន​ យុវនារី​ កុមារ​ កុមារី​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ចែង​អំពី​សាសនាព្រះពុទ្ធ​ជា​សាសនា​របស់​រដ្ឋ​។​

​លោក​រដ្ឋមន្ដ្រី​ សង្ឃឹមថា​ ម្ចាស់​ស្ថានីយ៍​វិទ្យុ​ ទូរទស្សន៍​ទាំងអស់​ នឹង​ចាត់ចែង​អនុវត្ត​តាម​ការ​ស្នើ​សុំ​នេះ​ ឱ្យ​មាន​ប្រសិទ្ធិ​ភាព​៕

 

Share

Image
Image
Image