en     km
en     km

​រដូវរំហើយ​ឆ្នាំ​នេះ​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​០២​ នៃ​ខែធ្នូ​

Share

​ភ្នំពេញ​៖ ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្ដី​ជួន​ដំណឹង​ជា​ថ្មី​ទៀត​ដោយ​បញ្ជាក់​ថា​ ព្យុះ​ទី​២៥​ ដែល​មានឈ្មោះ​ថា​ TOKAGE​ បាន​រលាយ​ និង​អស់​ឥទ្ធិពល​លើ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​នេះ​បើ​យោង​តាម​ ការ​ព្យាករណ៍​អាកាសធាតុ​ នៅ​ថ្ងៃ​ទី​ ២៨​ វិច្ឆិកា​នេះ​។​ ក៏​ប៉ុន្ដែ​ខ្យល់មូសុង​ឦសាន​ ក៏​កំពុង​ចាប់ផ្ដើម​បង្កើន​ឥទ្ធិពល​គ្របដណ្ដប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។​

cool-weatherតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៨​ វិច្ឆិកា​ នេះ​បញ្ជាក់​ថា​ នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ រួម​ទាំង​តំបន់​មាត់សមុទ្រ​ផង​ ចាប់ពី​ថ្ងៃ​ទី​ ០៣​ ដល់​ថ្ងៃ​ទី​ ០៥​ ធ្នូ​ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។​ រាជធានី​ និង​បណ្ដា​ខេត្ដ​មួយ​ចំនួន​នោះ​រួម​មាន​ រាជធានី​ភ្នំពេញ​ ខេត្ដ​កំពង់​ឆ្នាំ​ កណ្ដាល​ កំពង់ស្ពឺ​ តាកែវ​ ស្វាយ​រៀង​ ព្រៃវែង​ កំពង់ចាម​ ត្បូងឃ្មុំ​ និង​ខេត្ដ​ដែល​នៅ​ជាប់មាត់​សមុទ្រ​ទាំងអស់​។​

​សូម​ជម្រាប​ថា​ សម្រាប់​រដូវរំហើយ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​នឹង​ចាម​ផ្ដើម​នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​ ០២​ នៃ​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦៕

Share

Image
Image
Image