en     km
en     km

«​មន្ទីរពេទ្យ​ភ្នែក​តាកែវ​»​ ផ្ដល់​សេវាកម្ម​ពិគ្រោះ​ និង​វះកាត់​ភ្នែក​ដោយ​ឥត​គិត​ថ្ងៃ​ក្នុង​ទិវា​សុខភាព​ភ្នែក​ពិភពលោក​

Share

 

មន្ទីរពេទ្យភ្នែកតាកែវ

តាកែវ៖ ​មន្ទីរពេទ្យ​ភ្នែក​តាកែវ​ បាន​និង​កំពុង​ផ្ដល់​សេវាកម្ម​ពិគ្រោះ​ និង​វះកាត់​ភ្នែក​ដោយ​ឥត​គិត​ថ្ងៃ​ រយៈពេល​ ២​ ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​ ២១​ ដល់​ ២២​ ខែតុលា​ ឆ្នាំ​២០១៥​ ក្នុង​ពេល​ដែល​មន្ទីរ​ពេ​ទ្រ​ប្រារព្ធ​ទិវា​សុខភាព​ភ្នែក​ពិភពលោក​ (World​ Sight​ Day)​។​

​ទិវា​សុខភាព​ភ្នែក​ពិភពលោក​ (World​ Sight​ Day)​ ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ ២១​ ដល់​ ២២​ ខែតុលា​ ឆ្នាំ​២០១៥​ នេះ​ នៅ​ឯ​មន្ទីរពេទ្យ​ភ្នែក​តាកែវ​ ស្ថិត​ក្នុង​ខេត្តតាកែវ​ ក្រោម​ប្រធានបទ​ «​សុខភាព​ភ្នែក​សម្រាប់​ទាំងអស់​គ្នា​»​ ឬ​ “I​ Care​ For​ All”​។​ ក្នុង​ថ្ងៃ​ទី​១​ ពេល​ព្រឹក​ មានការ​រៀបចំ​ពិធី​អញ្ជើញ​ចូលរួម​ពី​ដៃគូ​សហការ​ និង​ការ​បង្ហាញ​ពី​បញ្ហា​សុខភាព​ភ្នែក​ដល់​ប្រជាជន​ រួច​ដល់​ពេល​ថៃ្ង​នៃ​ថ្ងៃ​ទី​១​ និង​ថ្ងៃ​ទី​២​ គឺជា​ការពិគ្រោះ​ព្យាបា​ន​បញ្ហា​ភ្នែក​ឥត​គិតថ្លៃ​ជូន​ប្រជាជន​។​

លោក​ តែ​ សេរី​បុណ្យ​ ប្រធាន​កម្មវិធី​របស់​អង្គការ​ការី​តាស​នៃ​មន្ទីរពេទ្យ​ភ្នែក​តាកែវ​
លោក​ តែ​ សេរី​បុណ្យ​ ប្រធាន​កម្មវិធី​របស់​អង្គការ​ការី​តាស​នៃ​មន្ទីរពេទ្យ​ភ្នែក​តាកែវ​

​បើ​តាម​ លោក​ តែ​ សេរី​បុណ្យ​ ប្រធាន​កម្មវិធី​របស់​អង្គការ​ការី​តាស​នៃ​មន្ទីរពេទ្យ​ភ្នែក​តាកែវ​ បាន​មាន​ប្រសាសន៍​បង្ហាញ​ពី​គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​នេះ​ថា​៖​ «​យើង​ចង់​ផ្ដល់​ជា​ message​ [​សារ​]​ ណាមួយ​ ដល់​ប្រជាជន​យើង​ឱ្យ​ដឹង​ពី​ការ​ថែទាំ​ភ្នែក​ហ្នឹង​ ហើយ​ឱ្យ​គាត់​ យល់​ពី​ការ​ចូលរួម​ទៅ​លើ​សេវាកម្ម​ផ្នែក​សុខភាព​ភ្នែក​ហ្នឹង​»​។​

​លោក​បន្ត​ថា​៖​ «​យើង​ធ្វើ​រឿង​ហ្នឹង​ជាមួយ​រដ្ឋាភិបាល​ ជាមួយ​អង្ក​ការ​មិនមែន​រដ្ឋាភិបាល​ ឬ​ក៏​ជាមួយនឹង​បុគ្គល​ម្នាក់ៗ​ ឬ​ក៏​ គ្រួសារ​ ឱ្យ​គាត់​ចូលរួម​ថែទាំ​សុខភាព​ភ្នែក​ មិនមែន​កុំឱ្យ​គាត់​គិត​ថា​ការ​ថែទាំ​ ភ្នែក​ហ្នឹង​គឺ​តែ​ជាមួយ​ ក្រសួងសុខាភិបាល​ ឬ​ NGO​ ដែល​ធ្វើការ​ខាង​សុខភាព​ភ្នែក​ហ្នឹង​ដែល​ធ្វើការ​ខាង​ហ្នឹង​ទេ​ តាម​ពិត​គឺ​យើង​ចង់ឱ្យ​ប្រជាជន​ម្នាក់ៗ​ហ្នឹង​គិត​ពី​សុខភាព​ខ្លួនឯង​តែ​ម្ដង​ ចាប់ពី​ខ្លួនឯង​ទៅ​ គ្រួសារ​ សហគមន៍​ នៅ​ក្នុង​ប្រទេស​យើង​ និង​ក្នុង​ពិភពលោក​តែ​ម្ដង​»​។​

​នេះ​ជា​ការ​ប្រារព្ធ​ទិវា​សុខភាព​ភ្នែក​លើក​ទី​៦​ ហើយ​ ចាប់តាំងពី​ឆ្នាំ​ ២០១០​ មក​ ដែល​ឆ្នាំ​នេះ​ លោក​ សេរី​បុណ្យ​រំពឹង​ថា​កម្មវិធី​នេះ​នឹង​អាច​ផ្ដល់​សេវាកម្ម​ជូន​ដល់​ប្រជាជន​ប្រមាណ​ ៣០០​ នាក់​ ដែល​ក្នុង​នោះ​អាច​មាន​អ្នកជំងឺ​ពី​ ១៥០​ ទៅ​ ២០០​ នាក់​ សម្រាប់​ការ​វះកាត់​ក៏​បាន​។​ ហើយ​ទិវា​នេះ​ មិន​ត្រឹមតែ​មាន​រៀបចំ​ធ្វើ​នៅ​មន្ទីរពេទ្យ​ភ្នែក​តាកែវ​នេះ​ទេ​ តែ​ក៏​មាន​ធ្វើ​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​នានា​ខេត្ត​ផ្សេងៗ​ជាមួយ​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​ផង​ដែរ​។​

​លោក​ សេរី​បុណ្យ​ ក៏​បាន​សំណូមពរ​ឱ្យ​ប្រជាជន​ទាំងអស់​ចាប់អារម្មណ៍​គិតគូរ​ពី​បញ្ហា​សុខភាព​ភ្នែក​យើង​ម្នាក់ៗ​ ព្រោះ​ភ្នែក​ជា​សរីរាង្គ​មួយ​ដ៏​សំខាន់​សម្រាប់​ជីវិត​រស់នៅ​របស់​យើង​។​ ហើយ​លោក​ក៏​សំំ​ណូ​ម​ពរ​ឱ្យ​រដ្ឋាភិបាល​ដាក់​បញ្ចូល​បញ្ហា​កញ្ចប់​ថវិកាជាតិ​ផ្សេងៗ​ទៅ​លើ​សេវាកម្ម​ផ្នែក​សុខភាព​ភ្នែក​ហ្នឹង​ ដើម្បី​ឱ្យ​សេវាកម្ម​នេះ​មាននៅ​គ្រប់​ទិស​ទី​ ដែល​ប្រជាជន​អាច​ប្រើប្រាស់​សេវា​ហ្នឹង​បាន​។​

ទិដ្ឋភាពប្រជាពលរដ្ឋទៅពិនិត្យព្យាបាលភ្នែក នៅមន្ទីរពេទ្យភ្នែកតាកែវ ក្នុងខេត្តតាកែវ
ទិដ្ឋភាពប្រជាពលរដ្ឋទៅពិនិត្យព្យាបាលភ្នែក នៅមន្ទីរពេទ្យភ្នែកតាកែវ ក្នុងខេត្តតាកែវ

​ទិវា​សុខភាព​ភ្នែក​ពិភពលោក​នេះ​ គឺជា​ការ​រៀបចំ​ជាស​កល​រៀង​រាល់​ឆ្នាំ​ ដែល​ជា​ទូទៅ​គេ​ធ្វើ​នៅ​ស​ប្ដា​ហ៍​ទី​២​ ខែតុលា​ ដែល​ឆ្នាំ​នេះ​មានការ​ផ្ដួចផ្ដើម​រៀបចំ​ធ្វើ​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ និង​ទីភ្នាក់ងារ​បង្ការ​ភាព​ពិការ​ភ្នែក​អន្តរជាតិ​ (IAPB)​ ហើយ​ក៏​មានការ​សហការ​ជាមួយ​អង្ក​ការ​ការី​តាស​ភ្នែក​ អង្គការ​បុត្រី​មេត្តាករុណា​ ក្រុមហ៊ុន​វ៉ែនតា​ eye​ care​ ក្រុមហ៊ុន​ថ្នាំ​ និង​បណ្ដា​អង្គការ​-​ក្រុមហ៊ុន​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ​។​

​សូម​រំឭក​ថា​ មន្ទីរពេទ្យ​ភ្នែក​តាកែវ​ចាប់ផ្ដើម​ដំណើរការ​តាំងពី​ឆ្នាំ​ ១៩៩៧​ ដែល​មាន​ស្ថា​និក​ ម្នាក់​ឈ្មោះ​ Father​ John​។​ បើ​គិត​មក​ដល់​ពេល​នេះ​មន្ទីរពេទ្យ​ភ្នែក​តាកែវ​បាន​ទទួល​អ្នកជំងឺ​ភ្នែក​ប្រមាណ​ ៣០​ ម៉ឺន​នាក់​ហើយ​ ដែល​ផ្ដល់​លើ​សេវាកម្ម​សំខាន់​ ៣​ គឺ​ ការពិគ្រោះ​ព្យាបាល​ជំងឺ​ភ្នែក​ ការ​វះកាត់​ភ្នែក​ និង​ការ​កែ​កំហុស​កំ​ណុំ​ភ្នែក​៕

Share

Image
Image
Image