en     km
en     km

​មន្ត្រី​UN​ និយាយ​ថា​ ម្ចាស់​ជ័យ​លា​ភី​ប្រជាធិបតេយ្យ​ភូមា​ ប្រឈម​នឹង​ទោសឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​

Share

​អ្នករាយការណ៍​ពិសេស​ របស់​អង្គការសហប្រជាជាតិ​ ប្រចាំ​ប្រទេស​ភូមា​ លោកស្រី​ Yanghee​ Lee​ បាន​និយាយ​ថា​ ក្រុមប្រឹក្សារដ្ឋ​ នៃ​ប្រទេស​ភូមា​ ដឹកនាំ​លោកស្រី​ អ៊ុ​ង​ សាន្ត​សូ​ជី​ អាច​មាន​កំហុស​មួយ​ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ដែល​លោកស្រី​មិន​អាច​ទប់ស្កាត់​បាន​ អំពើ​ហិង្សា​ ទៅ​លើ​សហគមន៍​ម៉ូ​ស្លិ​ម​ រ៉ូ​ហ៊ីង​យ៉ា​។​

​លោកស្រី​ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ អង់គ្លេស​ ប៉ុស្តិ៍​លេខ​បួន​ ពិពណ៌នា​ថា​ មេដឹកនាំ​ភូមា​រូប​នេះ​ ជា​អ្នក​ទទួលខុសត្រូវ​មួយ​ដែរ​ ចំពោះ​អំពើ​ហិង្សា​ ដែល​ជា​បទល្មើស​មួយ​ប្រឆាំង​ ទ​ង្វើ​ប្រល័យពូជសាសន៍​ ។​ តែ​យ៉ាងណា​ ក៏​ដោយ​ លោកស្រី​ Yanghee​ Lee​ បាន​បញ្ជាក់​ទៀត​ថា​ មិនមែន​មានបាន​តែ​លោកស្រី​ អ៊ុ​ង​ សាន​សូ​ជី​ ម្នាក់​ទេ​ ដែល​ត្រូវ​ទទួលខុសត្រូវ​ក្នុង​រឿង​នេះ​ ពោល​គឺ​មាន​មេដឹកនាំ​យោធា​ជា​ច្រើន​ទៀត​ផង​ដែរ​។​

​អង្គការ​អន្តរជាតិ​ទេស​ន្ត​ប្រវេ​ស​ បាន​រាយការណ៍​ថា​ ចាប់តាំងពី​មាន​ហិង្សា​ នៅ​ខែសីហា​ ឆ្នាំ​២០១៧​ មក​ ពលរដ្ឋ​សហគមន៍​ម៉ូ​ស្លិ​ម​ រ៉ូ​ហ៊ិ​ង​យ៉ា​ ចំនួន​ ៦៨៨​ពាន់​នាក់​ បាន​ រត់​ភៀសខ្លួន​ ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​៕

Share

Image
Image
Image